បណ្ដាំ​ម៉ែ​ក្មេក៖ កូន​ស្រី​ម៉ែ​​មិន​​ល្អ​ឥត​ខ្ចោះ​ទេ​ណា៎ ប៉ុន្តែ... (បុរស​គ្រប់​រូប​​គួរ​តែ​អាន)

  • 2018-02-22 07:53:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ថ្ងៃ​ដែល​ខ្ញុំ​ភ្ជាប់​ពាក្យ ម្ដាយ​ក្មេក​បាន​និយាយ​ជាមួយ​ខ្ញុំ​ថា៖

“កូន​ស្រី​ម៉ែ​មិន​មែន​ល្អ​ឥតខ្ចោះ​ទេ​ណា៎ កូន​ត្រូវ​ទ្រាំ​បើ​នាង​ឆាប់​ខឹង។ បើ​ថ្ងៃ​ណា​មួយ​​វា​មិន​ស្រស់​ មិន​ស្អាត​ដូច​ថ្ងៃ​នេះ សូម​គិត​ដល់​ហេតុផល​​ដែល​​កូន​​ស្រឡាញ់​និង​ចង់​រស់​នៅ​ជាមួយ​នាង​ពេល​នេះ​ឲ្យ​បាន​ច្រើន។”

ពាក្យ​សម្ដី​របស់​ម្ដាយ​ក្មេក​នៅ​ថ្ងៃ​នោះ នៅ​តែ​ស្ថិត​ក្នុង​ខួរ​ក្បាល​របស់​ខ្ញុំ​គ្រប់​ពេល​ដែល​ខ្ញុំ​ធុញ​ទ្រាន់ និង​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ។

ព្រោះ​ប្រពន្ធ​ខ្ញុំ​គឺ​ជា​មនុស្ស​រឿង​ច្រើន... នាង​មិន​មែន​ជា​មនុស្ស​ស្រួល​យក​ចិត្ត អារម្មណ៍​ប្រែប្រួល​តាម​ថ្ងៃ ​ថ្ងៃ​ណា​​ឡើង​ក៏​ឡើង ថ្ងៃ​ណា​​ចុះ​ក៏​ចុះ។

ព្រោះនាង​ជា​ប្រពន្ធ នាង​ជា​មនុស្ស​ស្រី​មាន​រដូវ នាង​ជា​ម្ដាយ ប៉ុន្តែ​មិន​ថា​​នាង​មាន​សភាព​អារម្មណ៍​បែប​ណា នាង​នៅ​តែ​ជា​មនុស្ស​ស្រី​តែ​ម្នាក់​គត់​ដែល​ខ្ញុំ​សម្រេច​ចិត្ត​រៀប​ការ​ជាមួយ។

សម្រាប់​ខ្ញុំ ប្រពន្ធ​មិន​ត្រឹម​តែ​ជា​គូ​ជីវិត​នោះ​ទេ ប៉ុន្តែ​ប្រពន្ធ​គឺ​ជា​ថ្នាំ​​ទាំង​សម្រាប់​​ចិត្ត ទាំង​សម្រាប់​កាយ។ ប្រពន្ធ​គឺ​ជា​ទូ​អេធីអឹម ជា​នាឡិកា​រោទ៍ ជា​អ្នក​ផ្ដល់​ភាព​កក់​ក្ដៅ​ក្នុង​ចិត្ត ជា​អ្នក​ចម្អែត​ក្រពះ ជា​សំឡេង​តឿន​សតិ និង​ជា​ម្ដាយ​របស់​កូន​ខ្ញុំ អីចឹង​ឲ្យ​ឈ្លោះ ឬ​ធុញ​មុខ​គ្នា​យ៉ាង​ម៉េច​កើត?

ខ្ញុំ​អត់​ចង់​ទៅ​រក​ប្រពន្ធ​ថ្មី​ឯណា​ទេ ព្រោះ​បើ​ទោះ​បី​ប្រពន្ធ​ខ្ញុំ​មហា​សែន​កាច ឆ្នាស​អី​ក៏​ដោយ ប៉ុន្តែ​​បើ​ឲ្យ​​ទៅ​រក​ប្រពន្ធ​ថ្មី​ដែល​ស្រឡាញ់​​កូន និង​ស្រឡាញ់​ខ្ញុំ​បាន​​ស្មើ​ប្រពន្ធ​ម្នាក់​នេះ ទៅ​រក​ឯណា​ក៏​មិន​បាន​ដែរ។

​ស្រឡាញ់​​និង​គោរព​ប្រពន្ធ​ជានិច្ច

ចុចអាន៖

ប្រភព៖ Singleklekthemovie ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន