​​កម្រង​រូប​បង្កប់​​​អារម្មណ៍​ខ្លោច​ផ្សារ​របស់​កូន​ៗ​ពេល​ឪពុក​ម្ដាយ​បែកបាក់​គ្នា

  • 2018-02-14 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្មាន​អ្នក​ណា​ចង់​កើត​មក​មាន​គ្រួសារ​ដែល​មិន​ពេញលេញ​នោះ​ឡើយ ហើយ​អ្នក​ជា​ឪពុក​ម្ដាយ​ខ្លួន​ឯង​ក៏​គង់​មិន​ចង់​ឲ្យ​កូន​ខ្វះ​ខាត​ឪពុក​ឬ​ក៏​ម្ដាយ​ដែរ។ ប៉ុន្តែ​​បញ្ហា​ជីវិត​គូ​គឺ​​រួម​​​មាន​បច្ច័យ​​ច្រើន​យ៉ាង ​គូ​នីមួយ​ៗ​មាន​បញ្ហា​ខុស​ៗ​គ្នា ហើយ​ពេល​ខ្លះ​ជម្រើស​ល្អ​បំផុត​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​ឡាយ​គឺ​ការ​ចែក​ផ្លូវ​គ្នា ដែល​អាច​បង្ក​ជា​របួស​ផ្លូវ​ចិត្ត​ដល់​កូន​ៗ​ដោយ​ឪពុក​ម្ដាយ​មិន​បាន​តាំង​ចិត្ត។ ថ្ងៃ​នេះ កញ្ញា មាន​រូបគំនូរ​មួយ​ឈុត​ដែល​គូរ​ដោយ​វិចិត្រករ​ឈ្មោះ Mark ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​សង្គម​ និង​បញ្ហា​ឪពុ​ក​ម្ដាយ​លែងលះ​​ជាមួយ​រឿងរ៉ាវ​ដែល​កើត​ឡើង​​ចំពោះ​កូន​ៗ មក​បង្ហាញ​ប្រិយមិត្ត។ ចង់​ដឹង​ថា​គាត់​ចង់​បង្ហាញ​បែប​ណា សូម​ទៅ​ទស្សនា​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖

ចាប់​ផ្ដើម​ដោយ​គ្រួសារ​ដែល​មើល​ទៅ​ធម្មតា
ប៉ុន្តែ​ថ្ងៃ​មួយ ក៏​មាន​អ្វី​ម្យ៉ាង​ប្រែប្រួល
នៅ​ពេល​នរណា​ម្នាក់​សម្រេច​ចិត្ត​ដើរ​ចេញ​ពី​គ្រួសារ
គាត់​ចាកចេញ​ទៅ​ដើម្បី​ចាប់​ផ្ដើម​ជីវិត​ថ្មី
ទុក​​បន្ទុក​ឲ្យ​អ្នក​ម្ខាង​ទៀត​ត្រូវ​​​រែកពុន​គ្រប់​យ៉ាង ដោយ​ក្ដី​ឈឺចាប់
ហើយ​នៅ​ពេល​មេ​គ្រួសារ​ទោល​ ជ្រើសរើស​ទៅ​កសាង​គ្រួសារ​ថ្មី​ដែរ
តើ​អារម្មណ៍​កូន​ៗ​នឹង​ទៅ​ជា​យ៉ាង​ណា?

ឪពុក​ម្ដាយ​គ្មាន​កំហុស​ទេ​ដែល​ចង់​ទៅ​ចាប់​ផ្ដើម​ជីវិត​គ្រួសារ​ថ្មី ហើយ​កូន​ៗ​ក៏​មិន​មាន​កំហុស​ដូច​គ្នា​ដែល​មាន​អារម្មណ៍​ប៉ះ​ទង្គិច​។ យ៉ាង​ណា​ក្ដី បើ​ទោះ​បី​ម្នាក់​ៗ​ចេញ​ទៅ​មាន​គ្រួសារ​ថ្មី ប៉ុន្តែ​សូម​កុំ​ភ្លេច​ជួយ​គ្នា​មើល​ថែ​កូន​ៗ​របស់​អ្នក​ទាំង​ពីរ​ឲ្យ​មាន​សភាព​ផ្លូវ​ចិត្ត​ល្អ​ប្រសើរ​ផង ៕

ចុចអាន៖

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន