នារី​អនាថា​រអ៊ូ​ពី​ជីវិត​ប្រាប់​សេដ្ឋី មាន​អី​សេដ្ឋី​​ដាក់​​ឲ្យ​មួយ​ឃ្លា​មាន​តម្លៃ​ជាង​មាស​ទៅ​ទៀត

  • 2018-02-22 05:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជន​អនាថា​ដើរ​បណ្ដើរ​រអ៊ូ​បណ្ដើរ

“ពុក​ម៉ែ​មិន​ដែល​ឲ្យ​អី​ខ្ញុំ​ទេ ជីវិត​ស្អី​ក៏​គ្មាន ផ្ទះ​ក៏​គ្មាន​នៅ បាយ​ក៏​គ្មាន​ហូប ការងារ​ក៏​គ្មាន​ធ្វើ ហេតុ​អី​បាន​ខ្ញុំ​កើត​មក​សំណាង​អាក្រក់​ខុស​គេ​ម្ល៉េះ?”

សេដ្ឋី៖ “ឥលូវ​អីចេះចុះ លក់​ដៃ​ឲ្យ​ខ្ញុំ ខ្ញុំ​ឲ្យ​ម្ខាង ២០លាន”

ជន​អនាថា៖ “ឆ្កួត​ទេ​ហ្អី មាន​លុយ​ហើយ​អត់​មាន​ដៃ​ ទៅ​ធ្វើ​អី​កើត?”

សេដ្ឋី៖ “ជើង​ក៏បាន ខ្ញុំ​ឲ្យ​ដូច​គ្នា ម្ខាង ២០លាន”

ជន​អនាថា៖ “កាន់​តែ​ឆ្កួត​ហើយ​លោក មាន​លុយ​ហើយ​អត់​មាន​ជើង ចង់​ទៅ​ណា​មក​ណា​ម៉េច​នឹង​កើត?”

សេដ្ឋី៖ “កែវ​ភ្នែក​ក៏​បាន ខ្ញុំ​​ឲ្យ​ម្ខាង ២០លាន​ដូច​គ្នា”

ជនអនាថា៖ “អ្ហើយ ស្អី​ក៏​មិន​លក់​ដែរ អវយវៈ​ជាប់​ខ្លួន​បើ​ខ្វះ​ខាត​ណា​មួយ​​ទៅ​ឲ្យ​រស់​នៅ​យ៉ាង​ម៉េច”

សេដ្ឋី៖ “​ស្អី​ក៏​មិន​លក់​ៗ ហើយ​ឯង​​មក​និយាយ​ថា​ម៉ែ​ឪ​មិន​ដែល​ឲ្យ​អី? បើ​​ឯង​លក់​គ្រប់​យ៉ាង​ជាប់​ខ្លួន​របស់​ឯង​នេះ គឺ​បាន​រាប់រយ​លាន​។ អ្នក​ខ្លះ​គេ​មាន​តិច​ជាង​ឯង​ទៅ​ទៀត តែ​ខ្លួន​ឯង​នេះ​ហើយ​ដែល​មិន​ចេះ​យក​របស់​ដែល​ខ្លួន​មាន មក​ប្រើ​​​ជា​ប្រយោជន៍ មាន​ដៃ​មិន​ចេះ​ធ្វើ​ការ មាន​ជើង​មិន​ចេះ​ឈាន​ទៅ​មុខ មាន​ខួរ​ក្បាល​មិន​ចេះ​គិត។ ជីវិត​ឯង​គ្មាន​អ្វី​សោះ​​ក៏​ដោយ​សារ​​ឯង​ខ្លួន​ឯង កុំ​ទៅ​បន្ទោស​ឪពុក​ម្ដាយ​ ចង់​បន្ទោស​គឺត្រូវ​បន្ទោស​ខ្លួន​ឯង​!"​ ៕

ចុចអាន៖

ប្រភព៖ Kaijeaw ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម