រៀបការជាមួយមនុស្សប្រុសដោយសារលុយបាន តែប្រយ័ត្នជួបរឿងចុកឈាមបែបនេះ
- 2018-02-15 03:11:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រៀបការជាមួយមនុស្សប្រុសដោយសារលុយបាន តែប្រយ័ត្នជួបរឿងចុកឈាមបែបនេះ
អានបន្តិចទៅ... ស្រីៗ
ប៖ រៀបការជាមួយបងទៅណា
ស៖ មានផ្ទះអត់?
ប៖ មាន តែជួលគេនៅទេ
ស៖ មានឡានអត់?
ប៖ មានតែម៉ូតូ
ស៖ ប្រាក់ខែប៉ុន្មាន?
ប៖ ៣០០ដុល្លារ
ស៖ ហាហា ហើយលោកគិតថាខ្លួនឯងមានអីល្អដែលខ្ញុំគួរយល់ព្រមរៀបការជាមួយ?
ប៖ ខ្ញុំបារម្ភពីនាង បារម្ភខ្លាំងមែនទែន
ស៖ បារម្ភ? ខ្ញុំអាចមើលថែខ្លួនឯងបាន
ប៖ ខ្ញុំស្រឡាញ់នាង ស្រឡាញ់ខ្លាំងណាស់
ស៖ ស្រឡាញ់? ហើយស្រឡាញ់ហ្នឹងញ៉ាំបានអត់? បើស្រឡាញ់ហើយរស់នៅលំបាក កុំអីល្អជាង។
បុរសម្នាក់នោះបានត្រឹមតែឈរទ្រឹង ដោយមិនធ្លាប់គិតឡើយថានឹងបានឮពាក្យបែបនេះពីមនុស្សស្រីដែលខ្លួនស្រឡាញ់។ ពីរឆ្នាំ ក្រោយមក៖
ប៖ រៀបការជាមួយខ្ញុំទេ?
ស៖ ផ្ទះអី មានហើយនៅ?
ប៖ ចង់បានប៉ុន្មានខ្នង ខ្ញុំធ្វើឲ្យភ្លាម
ស៖ ចុះឡាន មាននៅ?
ប៖ Ferrari Porsche Benz ហើយបើអូនមិនពេញចិត្ត បងអាចទិញអាថ្មីឲ្យបាន
ស៖ ហើយប្រាក់ខែលោកឥលូវប៉ុន្មាន?
ប៖ អត់មានទេ មានតែបងជាអ្នកបើកប្រាក់ខែឲ្យគេ
ស៖ អីចឹងក៏បាន ខ្ញុំព្រមរៀបការជាមួយលោក
នារីក៏ព្រមរៀបការជាមួយបុរសនោះ ប៉ុន្តែក៏ភ្លេចថាលើកនេះ គេមិនបាននិយាយថាស្រឡាញ់នាងទេ។ ១០ខែក្រោយមក៖
ប៖ ខ្ញុំថា យើងលែងគ្នាទៅ
ស៖ បងនិយាយថាម៉េចហ្នឹង?
ប៖ យើងលែងលះគ្នាទៅ
ស៖ ហេតុអី? មានរឿងអី?
ប៖ ខ្ញុំមានមនុស្សស្រីថ្មីហើយ នាងស្អាត និងមើលទៅគ្រាន់បើជាងអូនឯង
ស៖ តែខ្ញុំជាប្រពន្ធបងណា៎
ប៖ អត់ទេ នាងគ្រាន់តែជាមនុស្សស្រីដែលខ្ញុំទិញមកដោយលុយប៉ុណ្ណោះ កុំភ្លេចថាពេលខ្ញុំអត់មានអី នាងមិនបានចាប់អារម្មណ៍ខ្ញុំទេ
ស៖ ប៉ុន្តែ ក្រែងបងប្រាប់ថាបងស្រឡាញ់ខ្ញុំ មិនអីចឹងហ្អ? ខ្ញុំចាំបានថាបងនិយាយអីចឹង ពេលសុំខ្ញុំរៀបការ
ប៖ តែពេលនោះនាងមានបានយល់ព្រមជាមួយខ្ញុំឯណា? នៅពេលខ្ញុំសុំរៀបការលើកទីពីរ នាងយល់ព្រម តែពេលនោះខ្ញុំអត់បាននិយាយថាស្រឡាញ់នាងទេ!
ជីវិតស្នេហាដែលមានភាពសាមញ្ញៗធម្មតា ច្រើនមានក្ដីសុខជាងអ្វីទាំងអស់ សូមថែរក្សាថ្នាក់ថ្នមមនុស្សជាទីស្រឡាញ់របស់អ្នកឲ្យបានល្អ ព្រោះឥទ្ធិពលលុយ សម្ភារៈ គឺមិនបានធ្វើឲ្យអ្នកខ្ពស់មុខខ្ពស់មាត់បានមួយជីវិតនោះទេ។ រូបសម្រស់ស្អាតតែមួយមុខមិនទាន់គ្រប់គ្រាន់ទេ តែខួរក្បាលត្រូវតែស្អាតដែរ។ រឿងនេះបង្ហាញឲ្យឃើញថា មនុស្សប្រុសគ្រប់រូបត្រូវការអ្នកដែលនៅក្បែរគេ នៅពេលដែលគេមិនទាន់មានបាន មិនមែនទើបតែចូលមកនៅពេលដែលគេមានគ្រប់យ៉ាងស្រាប់ៗនោះទេ ៕