ចង់ឲ្យខួរក្បាលល្អ រាងកាយនៅមាំមួនយូរ កុំភ្លេចលំហាត់ប្រាណមួយប្រភេទនេះណា!

  • 2018-02-11 09:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ធ្វើ​លំហាត់​ប្រាណ ​ពិត​ជា​មាន​សារៈ​សំខាន់ណាស់​សម្រាប់​មនុស្ស ​វា​មិន​ត្រឹម​តែ​ជួយ​សុខភាព​ផ្នែក​ផ្លូវ​កាយ​ប៉ុណ្ណោះ​ទេ ​ឯ​សុខភាព​ផ្លូវ​ចិត្ត​ក៏​ដូច​គ្នា។ ​ជាក់​ស្តែង ​តាម​រយៈ​ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ​របស់​អ្នក​វិទ្យាសាស្ត្រ​បាន​ឲ​ដឹង​ថា ​មាន​លំហាត់​ប្រាណ​មួយ​ប្រភេទ​ដែល​អាច​ធ្វើ​ឲ​រាង​កាយ​អ្នក​នៅ​មាំទាំ​បាន​យូរ​។ នោះ​គឺ​ជា​ការ​រាំ! ​មិន​គួរ​ឲ​ជឿ​មែន​ទេ ​បើ​ចង់​ដឹង​តោះ​ទៅ​អាន​ចំនុច​ខាង​ក្រោម​ទាំង​អស់​គ្នា៖

១. រាំ​បែប​ឡិឡក់​តែ​ម្នាក់​ឯង

ការ​រាំ​បែប​នេះ​ធ្វើ​ឲ​អ្នក​មាន​អារម្មណ៍​ស្រស់​ស្រាយ ​ព្រោះ​អ្នក​មិន​បាន​ខ្វល់​ថា​មាន​នរណា​កំពុង​មើល​អ្នក​រាំ​ឡើយ។ កាល​បើ​អ្នក​មាន​ភាព​រីករាយ ​និង​មិន​សូវ​ស្មុគ​ស្មាញ​ច្រើន​ហើយ ​ផ្ទៃ​មុខ​របស់​អ្នក​ក៏​មើល​ទៅ​ភ្លឺ​ថ្លា​ដូច​ជា​មនុស្ស​វ័យ​ក្មេង​ដែរ។

២. ធ្វើ​ឲ​ដង​ខ្លួន​មាន​លំនឹង ​និង​ជួយ​ឲ​សាច់​ដុំ​រឹងមាំ

ពេល​ដែល​មនុស្ស​មាន​វ័យ​ច្រើន​បន្តិច ​សមត្ថភាព​របស់​សាច់​ដុំ​នឹង​ចុះ​ខ្សោយ ​ហើយ​ដង​ខ្លួន​ក៏​មិន​សូវ​មាន​លំនឹង​ដូច​មុន​ដែរ។ ​ប៉ុន្តែ​ការ​រាំ​គឺ​អាច​ជួយ​អ្នក​ពី​បញ្ហា​ខាង​លើ​បាន​មួយ​ផ្នែក ​ទោះ​បី​ជា​អ្នក​មាន​អាយុ​ចាស់​បន្តិច​ក៏​គេ​មិន​សូវ​ចាប់​អារម្មណ៍​ដឹង​ដែរ ​ព្រោះ​អ្នក​នៅ​មាន​រាង​កាយ​ដែល​មាំទាំ​នៅ​ឡើយ។

៣. ពង្រឹង​សមត្ថភាព​អង្គ​ចង​ចាំ

វ័យ​កាន់​តែ​វិវត្តន៍​បញ្ហា​ភ្លេច​ភ្លាំង​ក៏​កាន់​តែ​មាន ​តែ​ប្រសិន​បើ​អ្នក​ជ្រើស​រើស​ការ​រាំ​ធ្វើ​ជា​លំហាត់​ប្រាណ​ វា​ហាក់​បី​ដូច​ជា​ពង្រឹង​ការ​ចង​ចាំ​តាម​រយៈ​ជំហាន​នៃ​ការ​រាំ​របស់​អ្នក​អ៊ីចឹង៕

ចុចអាន៖រៀនថែទាំបេះដូងរបស់អ្នកឡើងវិញដោយអនុវត្តប៉ុន្មានជំហាននេះ

ប្រភព៖ hackspirit ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា