អាហារ​១០​មុខ​ងាយ​ស្រួល​រក​ទិញ​ហើយ​កម្ចាត់​ខ្លាញ់​​ក្បាល​ពោះ​យ៉ាង​មាន​ប្រសិទ្ធភាព

  • 2018-02-07 06:25:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​ចាំ​បាច់​តែ​អ្នក​ធាត់​ខ្លាំង​ទេ​ អ្នក​ខ្លះ​រូប​រាង​ស្គម​​ តែ​មាន​ខ្លាញ់​ក្បាល​ពោះ​ក្រាស់​​មើល​ទៅ​អាក្រក់​​ជា​ខ្លាំង​។​ ខ្លាញ់​ត្រង់​បរិវេណ​ក្បាល​ពោះ​នេះ​ គឺ​ពិបាក​ក្នុង​ការ​កម្ចាត់​ខ្លាំង​ណាស់​ ព្រោះ​វា​ត្រូវ​ការ​ពេល​វេលា​ ការ​ហាត់​ប្រាណ​ និង​របប​អាហារ​​ដែល​ត្រឹម​ត្រូវ។​ ប៉ុន្តែ​ដើម្បី​ជួយ​ពន្លឿន​ដល់​ការ​ដុត​ខ្លាញ់​ម្ដុំ​បរិវេណ​នោះ​ អាហារ​ទាំង​ប៉ុន្មាន​មុខ​នេះ​អាច​ជួយ​បាន៖

១.​ ផ្សិត

ផ្សិត​ងាយ​ស្រូល​រក​ទិញ​ រសជាតិ​ឆ្ងាញ់​ ហើយ​អាច​ជួយ​ដុត​ខ្លាញ់​ក្នុង​ក្បាល​ពោះ​បាន​យ៉ាង​ល្អ​ផង​ដែរ។​ ផ្សិត​មាន​ផ្ទុក​នូវ​វីតាមីន​ D​ ច្រើន​ដែល​ជួយ​ដល់​ការ​ដុត​ខ្លាញ់​បាន​ខ្លាំង​។​

២.​ ប្រេង​ដូង

ខុស​ពី​ប្រេង​ដទៃ​ ប្រេង​ដូង​មិន​មែន​ស្តុក​ទុក​ប្រេង​ដែល​បង្ក​ឲ្យ​ដុះ​ខ្លាញ់​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ​ វា​ជួយ​បញ្ឆេះ​មេតាបូលីស​​ដែល​ជួយ​ដុត​បំផ្លាញ​កាឡូរី​បាន​ល្អ។​

ចុចអាន៖ មិន​មែន​លេងសើចទេ! ស្រ្តេស​ច្រើន​នឹង​ធ្វើ​ឲ្យ​យើង​ធាត់​ដោយ​មិន​ដឹង​ខ្លួន

៣.​ ស៊ុត​ស្ងោ

ញ៉ាំ​ស៊ុត​ស្ងោ​ ២​គ្រាប់​នៅ​ពេល​ព្រឹក​ជួយ​ឲ្យ​រាង​កាយ​រឹង​មាំ​ ហើយ​ថែម​ទាំង​ជួយ​ដុត​បំផ្លាញ​កាឡូរី​និង​ខ្លាញ់​ក្បាល​ពោះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។​

៤.​ ម្ទេស​

ម្ទេស​គឺ​គ្រឿង​ផ្សំ​ដែល​បង្កើន​ឱជារស​ដែល​មិន​អាច​ខ្វះ​បាន​ចំពោះ​អ្នក​និយម​ចូលចិត្ត​ញ៉ាំ​ហឹរ​​តែ​ម្តង។​ ​ម្ទេស​មិន​ត្រឹម​តែ​ជួយ​ឲ្យ​អាហារ​មាន​រសជាតិ​ឆ្ងាញ់​នោះ​ទេ​ វា​ថែម​ទាំង​ជួយ​ដុត​ខ្លាញ់​ត្រង់​ក្បាល​ពោះ​ឲ្យ​រាប​ស្មើ​ល្អ​ផង​ដែរ។​

៥.​ សារាយ​សមុទ្រ

សារាយ​សមុទ្រ​ផ្ទុក​សារជាតិ​ Omega3​ ច្រើន​ប្រហាក់​ប្រហែល​គ្នា​នឹង​ខ្លាញ់​ត្រី​ដែរ​ ដែល​ធ្វើ​ឲ្យ​វា​ជា​អាហារ​ដែល​ឆ្ងាញ់​ ស្រូល​រក​ និង​អាច​កម្ចាត់​ខ្លាញ់​ក្បាល​ពោះ​យ៉ាង​ល្អ​​។​

៦.​ ផ្កា​ខាត់ណា​ខៀវ​

ផ្កា​ខាត់​ណា​ខៀវ​ ឬ​ Broccoli​ មិន​ត្រឹម​តែ​ជួយ​ឲ្យ​ក្បាលពោះ​បាន​រាប​ស្មើ​នោះ​ទេ​ តែ​វា​ជួយ​កាត់​បន្ថយ​អត្រា​កើត​ទឹក​នោម​ផ្អែម​ផង​ដែរ។​

ចុចអាន៖ អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​នៃ​ការ​ធ្វើ​ម៉ាស្សា​ក្រពះ ដែល​អ្នក​គួរ​តែ​ធ្វើ​រាល់ថ្ងៃ

៧.​ សណ្ដែក

សណ្តែក​អាច​ជា​ប្រភេទ​គ្រាប់​ធញ្ញជាតិ​ដែល​ល្អ​សម្រាប់​សុខភាព​មាន​តម្លៃ​ថោក​ ស្រូល​រក​ ហើយ​ថែម​ទាំង​ជួយ​សម្រក​​ទម្ងន់​បាន​ផង​ដែរ។​

**៨.​ មើម​ប៉ិកួៈ

ប៉ិកួៈ​មាន​ជាតិ​ទឹក​ច្រើន​ និង​សម្បូរ​ fiber​ (កាក​សរសៃ)​ ដែល​ញ៉ាំ​ហើយ​ធ្វើ​ឲ្យ​ឆ្អែត​បាន​យូរ​ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការ​បាន​ល្អ​។​ ដូច​ច្នេះ​ហើយ​ទើប​វា​ជា​អាហារ​ល្អ​សម្រាប់​អ្នក​ចង់​បាន​ក្បាល​ពោះ​រាប​ស្មើ។​

៩.​ ខ្ទឹម​បារាំង​និង​ស្លឹក​ខ្ទឹម

ទាំង​ពីរ​នេះ​ជា​បន្លែ​ដែល​មាន​ក្លិន​ឆួល និង​ឈ្ងុយ​ពេល​ដាក់​ចូល​ក្នុង​ម្ហូប​ មិន​តែ​ប៉ុណ្ណោះ​ ថែម​ទាំង​ជួយ​ដុត​បំផ្លាញ​កាឡូរី​បាន​ខ្លាំង​ទៀត​ផង។​

១០.​ ផ្លែ​ប៊ឺ

ផ្លែ​ប៊ឺ​មាន​ជាតិ​ខ្លាញ់​ធម្មជាតិ​ដែល​ជួយ​ដល់​ការ​ដុត​បំផ្លាញ​ខ្លាញ់​ដែល​សេស​សល់​ក្នុង​​រាងកាយ។ ខ្លាញ់​របស់​ផ្លែ​ប៊ឺ​ជួយ​ឲ្យ​ប្រព័ន្ធ​ដុត​បំផ្លាញ​ខ្លាញ់​ធ្វើ​ការ​យូរ​ជាង​សព្វ​ដង​ ដែល​ធ្វើ​ឲ្យ​ដុត​កាឡូរី​បាន​ច្រើន​ផង​ដែរ៕

ប្រភព៖ redbookmag ប្រែ​សម្រួល៖ Pencharm