មិន​មែន​លេងសើចទេ! ស្រ្តេស​ច្រើន​នឹង​ធ្វើ​ឲ្យ​យើង​ធាត់​ដោយ​មិន​ដឹង​ខ្លួន

  • 2018-02-02 06:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យើង​ដឹង​ហើយ​ថា​កត្តា​ដែល​ធ្វើ​ឲ្យ​ធាត់​មាន​ច្រើន​ណាស់ ដូចជា​ការញ៉ាំអាហារ​ដែល​មាន​កាឡូរីច្រើន ការ​ផឹក​ទឹក​ដែល​មាន​ជាតិផ្អែមច្រើន​ជាដើម។ ដោយឡែក​យើងនឹង​ភ្ញាក់​ផ្អើលនៅ​ពេល​ដឹង​ថាការ​ស្មុគស្មាញ តប់ប្រមល់ ស្ត្រេសច្រើន​គឺ​ជា​មូលហេតុដែល​ធ្វើ​ឲ្យ​ធាត់បាន​យ៉ាង​ងាយ។

រូបតំណាង

មាន​ធ្លាប់​សង្កេត​អត់​ថា​ហេតុអី​ខ្លួន​ឯង​ញ៉ាំ​ច្រើន? ផឹក​ច្រើន? នេះ​ប្រហែល​មក​ពី​យើងឃ្លាន? ឬក៏​មក​ពី​យើងមាន​អារម្មណ៍​មិន​ល្អ?

ទោះបីជាការគ្រប់គ្រងខ្លួនឯងមានសារៈសំខាន់ក៏ដោយក៏មានភស្តុតាងកាន់តែច្រើនដែលបង្ហាញថាស្ត្រេសដើរតួសំខាន់ក្នុងការឡើងទម្ងន់។

ភាពតានតឹងរ៉ាំរ៉ៃរារាំងការគេងរបសយើង និងកំរិតជាតិស្ករក្នុងឈាមរបស់យើង។ នេះនាំឱ្យមានការញ៉ាំ​កើនឡើង និងញ៉ាំបាន​យ៉ាង​ស្រួល។

បន្ទាប់មកទៀតវាធ្វើឱ្យរាំងស្ទះដល់ការគេង ព្រោះកម្រិតនៃភាពតានតឹងកាន់តែខ្លាំង វា​កាន់រារាំងជាតិស្ករក្នុងឈាមទៀតផង។ ក្រោយមកវាមិន​ត្រឹម​តែ​អាចនាំយើង​ទៅរកកម្រិតនៃជាតិខ្លាញ់ប៉ុណ្ណោះទេ វាក៏អាច​ឲ្យ​យើង​មានជំងឺទឹកនោមផ្អែមប្រភេទទី ២ ផងដែរ។

រូបតំណាង

បែប​នេះ​ហើយ​ការ​កាត់បន្ថយ ស្ត្រេស​គឺ​មាន​ការ​ចាំបាច់​ណាស់សម្រាប់​សុខភាព។ ម្យ៉ាង​ទៀត​​បើ​សិន ជាមិន​ចង់​ឲ្យ​ខ្លួន​ឯង​ធាត់​នោះ​គឺ​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​មាន​អារម្មណ៍ល្អ៕

ចុចអាន៖ធានាស្គម​បាន​ដូច​ចិត្ត ឲ្យ​តែ​ចេះ​របៀប​តមអាហារ​បែប​នេះ!

ប្រភព៖ BBC ប្រែ​សម្រួល៖ ផេង ផលធិតា