អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​នៃ​ការ​ធ្វើ​ម៉ាស្សា​ក្រពះ ដែល​អ្នក​គួរ​តែ​ធ្វើ​រាល់ថ្ងៃ

  • 2018-02-05 08:56:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​អ្នក​ធ្វើការ​ម៉ាស្សា​ក្រពះ នោះ​ អ្នក​ពិតជា​ទទួល​បាន​ប្រយោជន៍​ច្រើន​ហួស​ពី​ការ​ស្មាន។ ការ​ធ្វើ​ម៉ាស្សា​ក្រពះ​ជា​ទៀងទាត់ គឺ​ល្អ​សម្រាប់​សុខភាព​ទូទៅ​នៃ​រាងកាយ។ ការ​សិក្សាស្រាវជ្រាវ​បង្ហាញ​ថា​ការ​ម៉ាស្សា​ក្រពះ​អាច​ជួយ​អ្នក​ឲ្យ​បំបាត់​បញ្ហា​វេជ្ជសាស្ត្រ​ជាច្រើន​ដូចជា ជំងឺ​ពោះវៀន និង​ជំងឺ​ហើម​ពោះ​ជាដើម៖

១.បង្កើន​លំហូរ​ឈាម

ការ​ម៉ាស្សា​ក្រពះ​ពិត​ជា​មាន​ប្រយោជន៍​ក្នុង​ការ​បង្កើន​លំហូរ​ឈាម​នៅ​ក្នុង​ផ្នែក​ពោះ។ វា​ធ្វើឲ្យ​អុកស៊ីហ្សែន​កើន​ដល់​សរីរាង្គ​ផ្សេង​ៗ​ដែល​ល្អ​សម្រាប់​សុខភាព​របស់​មនុស្ស​ម្នាក់​មិន​គិត​ពី​អាយុ។

២.កែ​លម្អ​ការ​រំលាយ​អាហារ

ការ​ម៉ាស្សា​ក្រពះ ជួយ​ធ្វើឲ្យ​ដំណើរការ​នៃ​ការ​រំលាយ​អាហារ​ប្រសើរ​ឡើង និង​ល្អ​សម្រាប់​ការ​បន្ទោបង់។ នៅ​ពេល​អាហារ​ត្រូវ​បាន​រំលាយ​បាន​ត្រឹមត្រូវ​នោះ​ឱកាស​នៃ​បញ្ហា​ទល់លាមក និង​ហើមពោះ​ត្រូវ​បាន​ថយ​ចុះ​ដល់​កម្រិត​ស្ទើរ​សូន្យ។

៣.ជួយ​សម្រាក​សាច់ដុំ

ការ​ម៉ាស្សា​ក្រពះ គឺជា​មធ្យោបាយ​ដោះស្រាយ​ដ៏​ល្អឥតខ្ចោះ ពេល​ជួប​បញ្ហា​ឈឺ​ចាប់​សាច់ដុំ។ មិន​ត្រឹមតែ​បន្ធូរ​សាច់ដុំ​ប៉ុណ្ណោះ វា​នឹង​ជួយ​ពង្រឹង​អ្នក​មាន​អារម្មណ៍​ថា​ធុញទ្រាន់។

៤.ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ដំណើរការ​បន្សាប​ជាតិពុល

អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​មួយ​ផ្សេង​ទៀត​នៃ​ការ​ម៉ាស្សា​ក្រពះ គឺ​ថា​វា​រំញោច​ដំណើរ​ការ​បន្សាប​ជាតិ​ពុល​ក្នុង​រាងកាយ។

៥.បញ្ចេញ​អ័រម៉ូន​ស្ត្រេស

អ្នក​ដែល​​ម៉ាស្សា​ក្រពះ​រៀង​រាល់ថ្ងៃ វា​នឹង​ជួយ​អ្នក​ឲ្យ​បញ្ចេញ​អ័រម៉ូន​ស្ត្រេស​នៃ​រាងកាយ។

៦.គ្រប់គ្រង​ការ​គេង​បាន​ល្អ

ការ​ម៉ាស្សា​ក្រពះ​មាន​លក្ខណៈ​សម្បត្តិ​ដ៏​ល្អ​បំផុត ហើយ​វា​មាន​សមត្ថភាព​ជួយ​ឲ្យ​អ្នក​គេង​បាន​លក់​ស្រួល។ ព្រោះ​វា​ធ្វើឲ្យ​រាងកាយ​អ្នក​បន្ធូរ​អារម្មណ៍​តានតឹង។

៧.ជួយ​បញ្ចុះ​ទម្ងន់

ការ​ម៉ាស្សា​ក្រពះ​ត្រូវ​បាន​គេ​ស្គាល់​ទូទៅ​ថា ជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​មួយ សម្រាប់​ការ​សម្រក​ទម្ងន់ និង​ការ ព្រោះ​ពេល​ឈ្លី​អាច​ដុត​បំផ្លាញ​ខ្លាញ់​ក្បាលពោះ​បាន។

ក្រោយ​ពេល​ញ៉ាំ​អាហារ ៣ ម៉ោង អាច​ត្រូវ​យក​ដៃ​មក​ឈ្លី​ជុំវិញ​តំបន់​ក្រពះ​រយៈ​ពេល ១៥ នាទី​ជា​រៀងរាល់​ថ្ងៃ៕

ចុចអាន៖ឈប់​បាន​ជា​ការ​ល្អ! ទម្លាប់​ញ៉ាំ​​អី​ពេល​យប់​​ៗ​អាច​​ឲ្យ​អ្នក​​មាន​ជំងឺ​បេះដូង​

ប្រភព៖ womansbeautyextra ប្រែ​សម្រួល៖ ទ្រី រ៉ាវី