ឈប់​បាន​ជា​ការ​ល្អ! ទម្លាប់​ញ៉ាំ​​អី​ពេល​យប់​​ៗ​អាច​​ឲ្យ​អ្នក​​មាន​ជំងឺ​បេះដូង​

  • 2018-02-03 09:20:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យោង​​តាម​សារព័ត៌មាន The Sun ការ​ញ៉ាំ​អាហារ​ពេល​យប់ៗ​ពេក​អាច​នាំ​ឲ្យ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ​បេះដូង និង​ជំងឺ​ផ្សេងៗ​ទៀត​ដូចជា​ជំងឺ​ទឹកនោម​ផ្អែម​ជាដើម​។

​អ្នក​ស្រាវជ្រាវ​ក្នុង​ប្រទេស​ម៉ិកស៊ីកូ​បាន​រក​ឃើញថា កណ្ដុរ​គឺ​មិនសូវ​អាច​សម្អាត​ជាតិ​ខ្លាញ់​ចេញពី​ចរន្តឈាម​របស់​ពួក​វា​បាន​ទេ​ក្រោយ​ពី​ឲ្យ​ស៊ី​អាហារ​ក្នុង​ពេល​ដែល​វា​ត្រូវការ​សម្រាក ឬ​ដេក​។

​អ្នកស្រាវជ្រាវ​បាន​ធ្វើ​ការពិសោធន៍​មួយ​ចំនួន​ទៅ​លើ​សត្វ​កណ្តុរ​។ លទ្ធផល​បាន​បញ្ជាក់​ថា តំបន់​មួយ​នៃ​ខួរក្បាល​ដែល​សម្រួល​ដល់​ចង្វាក់​នៃ​ការ​គេង គឺ​ទទួលខុសត្រូវ​លើ​របៀប​ដែល​ខ្លាញ់​ត្រូវ​រំលាយ​។ នៅ​ពេល​សត្វ​នេះ​ត្រូវ​បាន​ឲ្យ​ស៊ី​អាហារ​ក្នុង​ពេល​ដែល​វា​ត្រូវ​ដេក​ធម្មតា គេ​បាន​រក​ឃើញថា ជាតិ​ខ្លាញ់​ចេញពី​អាហារ​នឹង​ត្រូវការ​ពេល​យូរ​ដើរ​តួនាទី​ជា Triglycerides ក្នុង​ចរន្តឈាម​។ កាលណា​ជាតិ​ខ្លាញ់ Triglycerides ក្នុង​ចរន្តឈាម​កាន់តែ​ខ្ពស់ ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​សរសៃឈាម​កាន់តែ​ខ្លាំង​ដែរ​ដូចជា ជំងឺ​គាំងបេះដូង​ជាដើម​។ ​ យើង​ដឹង​ហើយ​ថា អ្នក​ដែល​ធ្វើការ​វេន​យប់​គឺ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​បេះដូង​ណាស់ ហើយ​នេះ​ក៏​ដោយសារ​តែ​ការឡើង​ខ្ពស់​របស់​ជាតិ​ខ្លាញ់ Triglycerides ក្នុង​ឈាម​របស់​ពួកគេ​ដែរ​។ ​ ថ្វី​បើ​ការសិក្សា​នេះ​ធ្វើ​តែ​លើ​សត្វ​កណ្តុរ នឹង​មិន​អាច​ប្រាកដថា លទ្ធផល​នេះ​អាច​ប្រើ​លើ​មនុស្ស​បាន​ក៏ដោយ តែ​ការ​រក​ឃើញ​មួយ​នេះ​អាច​បញ្ជាក់​ថា រាងកាយ​គឺ​មាន​ការ​រំលាយ​ជាតិ​ខ្លាញ់​ល្អ​នៅពេល​ដែល​វា​ស្ថិត​ក្នុង​ភាព​សកម្ម​បំផុត​។ ​ យ៉ាង​ណា​មិញ ​មាន​រឿង​តិចតួច​ដែល​អ្នក​អាចធ្វើ​បាន​ទៅលើ​របៀបរបប​នៃ​ការងារ​របស់​អ្នក​នៅ​ពេល​ធ្វើការ​ពេល​យប់ អ្នក​ក៏​អាច​ញ៉ាំ​អាហារ​ណា​ដែល​ផ្តល់​សុខភាព និង​ហាត់ប្រាណ​ដើម្បី​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះ​ដូង​បាន​ដែរ​។ សម្រាប់​អ្នក​ដែល​ធ្វើការ​នៅ​ពេល​ថ្ងៃ ការសិក្សា​បាន​និយាយថា វា​ប្រហែលជា​ពេលវេលា​ដ៏​ល្អ​បំផុត​ដែល​ត្រូវ​ចៀសវាង​ការ​ញ៉ាំ​អាហារ​ច្រើនៗ​នៅពេល​យប់​ជ្រៅៗ​ ៕

ផ្ដល់សិទ្ធិដោយ៖ health.com.kh

អត្ថបទពេញនិយម