បើចង់ដឹងថាគាត់ស្រឡាញ់អ្នកពិតឬអត់ សង្កេតសញ្ញា ៦យ៉ាងនេះ
- 2018-01-29 02:08:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើចង់ដឹងថាគាត់ស្រឡាញ់អ្នកពិតឬអត់ សង្កេតសញ្ញា ៦យ៉ាងនេះ
ធម្មជាតិរបស់មនុស្សប្រុសគឺមិនពូកែក្នុងការបង្ហាញអារម្មណ៍ ឬគោលបំណងពិតប្រាកដទៅកាន់មនុស្សស្រីដែលខ្លួនស្រឡាញ់ឡើយ។ ហេតុដូច្នេះហើយ ប្រសិនអ្នកចង់ដឹងថាបុរសម្នាក់នេះស្រឡាញ់អ្នកពិតមែនឬយ៉ាងណា អ្នកត្រូវរៀនសង្កេតទង្វើ កាយវិការ ពាក្យសម្ដីរបស់គាត់ដោយប្រើភាពឆ្លាតវៃផ្ទាល់ខ្លួន។ តួយ៉ាង ខាងក្រោមនេះហើយជាសញ្ញាទាំង៦ ដែលធ្វើឲ្យអ្នករឹតតែប្រាកដចិត្តថាគាត់កំពុងតែស្រឡាញ់អ្នកខ្លាំងណាស់៖
**១. គាត់តែងតែយកចិត្តទុកដាក់ស្ដាប់អ្នក**
រាល់ពេលអ្នកនិយាយជាមួយគាត់ គាត់តែងតែផ្ដោតអារម្មណ៍ស្ដាប់ មិនដែលធ្វេសប្រហែសម្ដងណាឡើយ។ បន្ថែមពីលើនេះទៀត ពេលមានបញ្ហាអ្វីកើតឡើង គាត់លើកយកសម្ដីរបស់អ្នកមកនិយាយវិញ មិនឲ្យខុសមួយម៉ាត់ណា។
២. គាត់ទុកទូរសព្ទមួយឡែក ពេលនៅជាមួយអ្នក
គាត់មិនដែលឆែក ឬឆាតលេងជាមួយមិត្តភ័ក្ដិតាមទូរស័ព្ទទេ ពេលនៅក្បែរអ្នក។ អ្នកគឺជាមនុស្សស្រី ដែលគាត់ឲ្យតម្លៃ និងអាទិភាពខ្លាំងបំផុត។ ទាល់តែជារឿងចាំបាច់ខ្លាំង ទើបគាត់ដាច់ចិត្តលើកទូរស័ព្ទមកមើល ឬនិយាយ។
៣. គាត់សប្បាយចិត្តក្នុងការបង្ហាញមនុស្សគ្រប់គ្នា ថាអ្នកជាមិត្តស្រីគាត់
គាត់តែងតែបណ្ដើរអ្នករាល់ពេលទៅណាមកណាជាមួយគ្នា យ៉ាងមានមោទនភាព និងរីករាយបំផុត។ គាត់ចង់ប្រាប់ពិភពលោកថា គាត់ជាមនុស្សប្រុសដែលមានសំណាងបំផុត ព្រមទាំងប្រាប់បុរសដទៃថាមនុស្សស្រីម្នាក់នេះមានម្ចាស់រួចរាល់ហើយ។
៤. គាត់រក្សាភាពស្និទ្ធស្នាលជានិច្ច
ទោះបីជាត្រូវដើរកាន់ដៃរបស់អ្នក តាមទីសាធារណៈក៏គាត់មិនដែលប្រកែក ឬមានអារម្មណ៍ខ្មាសអៀនដែរ។ គាត់ដឹងច្បាស់ថា ភាពស្និទ្ធស្នាលមានសារៈសំខាន់ប៉ុណ្ណាសម្រាប់គូស្នេហ៍ ដូច្នេះគាត់តែងតែបំពេញតម្រូវការនេះតាមអ្វីដែលអ្នកចង់បាន។
៥. រក្សាសុវត្ថិភាពឲ្យអ្នក គឺជាតួនាទីរបស់គាត់
ត្បិតតែគាត់មិនអាចនៅក្បែរអ្នកគ្រប់ពេលវេលា ប៉ុន្តែគាត់តែងតែទាក់ទង ឬស៊ើបសួរដំណឹងពីសុខទុក្ខរបស់អ្នកញឹកញាប់ តាមតែអាចធ្វើបាន។ គាត់ខ្វល់ខ្វាយពីសុវត្ថិភាពរបស់អ្នក ទាំងផ្លូវកាយនិងផ្លូវចិត្ត។
៦. គាត់ប្រឹងប្រែងខ្លាំង ដើម្បីស្គាល់អ្នកឲ្យរឹតតែច្បាស់
គាត់ចាប់អារម្មណ៍ខ្លាំង អំពីចំណង់ចំណូលចិត្តពិសេសៗរបស់អ្នក។ ម្ហូបដែលអ្នកចូលចិត្តញ៉ាំ ប្រភេទសៀវភៅដែលអ្នកចូលចិត្តអាន គាត់ចង់សាកល្បងទាំងអស់ នេះក៏ព្រោះតែគាត់ចង់ស្គាល់ពីរសនិយមរបស់អ្នកឲ្យកាន់តែច្បាស់ ៕
ចុចអាន៖
អត្ថប្រយោជន៍ច្រើនរាប់មិនអស់ពេលស្រលាញ់មនុស្សមានអាយុច្រើនជាង
គ្រោះថ្នាក់ ៦យ៉ាងនៃការលង់ស្រឡាញ់មិត្តភក្ដិខ្លួនឯង