អត្ថប្រយោជន៍​ច្រើន​រាប់​មិន​អស់​ពេល​ស្រលាញ់​មនុស្ស​មាន​អាយុ​ច្រើន​ជាង

  • 2018-01-09 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ពិត​ទៅ ស្រលាញ់​អ្នក​មាន​អាយុ​ច្រើន ឬ​តិច​ជាង​សុទ្ធ​តែ​មាន​គុណ​ប្រយោជន៍ និង​គុណ​វិបត្តិ​ខុស​ៗ​គ្នា​ទាំង​អស់។ យ៉ាងណាក្ដី ថ្ងៃ​នេះ​អ្នក​ទាំង​អស់​គ្នា​នឹង​បាន​ដឹង​ពី​អត្ថប្រយោជន៍​នៅ​ពេល​មាន​មនោសញ្ចេតនា​ជាមួយ​អ្នក​ដែល​មាន​អាយុ​បង​យើង។

១. មាន​បទ​ពិសោធន៍​ជីវិត​ច្រើន

អ្នក​នឹង​តែង​មាន​អារម្មណ៍​សុវត្ថិភាព ត្រូវ​បាន​ការ​ពារ​នៅ​ពេល​នៅ​ក្នុង​រង្វង់​ដៃ​គេ។ រាល់​ពេល​ជួប​ឧបសគ្គ ពិបាក​សម្រេច​ចិត្ត បាត់​បង់​ទិស​តំបន់ យើង​អាច​ជឿជាក់​លើ​គាត់​ដោយ​មិន​ចាំ​បាច់​គិត​ច្រើន។

២. មាន​ទិស​ដៅ​ច្បាស់​លាស់

នៅ​ពេល​បុរស​ម្នាក់​មិន​ទាន់​យក​គ្រួសារ ប្រហែល​ជា​គេ​កំពុង​ព្យាយាម​សម្រេច​គោលដៅ​របស់​ខ្លួន​ឲ្យ​បាន​សិន ដូច​នេះ​កុំ​ទាន់​វាយ​តម្លៃ​គេ​ព្រោះ​តែ​គេ​យក​គ្រួសារ​យឺត​ជាង​ខ្លួន​នោះ។ ចំពោះ​មនុស្ស​ប្រភេទ​នេះ គឺ​គេ​ដឹង​ច្បាស់​ខ្លាំង​ណាស់​ថា​រយៈ​ពេល​ណា​សម្រាប់​ធ្វើ​អ្វី។

៣. ឯករាជ្យ​ខាង​សេដ្ឋកិច្ច

ដោយ​សារ​តែ​ផ្ដោត​សំខាន់​លើ​ការងារ ដូច​នេះ​សម្រាប់​អ្នក​មាន​អាយុ​ច្រើន លុយ​កាក់​មិន​មែន​ជា​បញ្ហា​ចោទ​សម្រាប់​គេ​ទេ។ រយៈ​ពេល​ខំ​ប្រឹង​ពី​ក្មេង ធ្វើ​ឲ្យ​គេ​បាន​ធូរ​ស្រាល​រឿង​ហិរញ្ញវត្ថុ​នៅ​ពេល​មាន​អាយុ​ជ្រេ​បន្តិច។

៤. យកចិត្ត​ទុក​ដាក់ និង​ថ្នាក់​ថ្នម

មនុស្ស​ប្រុស​មាន​អាយុ​ជ្រេ​តែង​មាន​ទំនោរ​រ៉ូមេនទិក​ជាមួយ​មិត្ត​ស្រី​របស់​ខ្លួន។ អារម្មណ៍​មនោសញ្ចេតនា​របស់​ពួក​គេ​ក៏​ខ្លាំង​ក្លា​ជាង​អ្នក​ដែល​មាន​អាយុ​តិច​ព្រោះ​គេ​ខ្វះខាត​វា​ជា​យូរ​មក​ហើយ។ ដោយ​សារ​តែ​មាន​អាយុ​ច្រើន​ជាង​សង្សារ ដូច​នេះ​ភាគ​ច្រើន​ពួក​តែង​តាម​ចិត្ត​មនុស្ស​ដែល​ខ្លួន​ស្រលាញ់។

៥. គិត​ផ្លូវ​វែង​ឆ្ងាយ

ដោយ​សារ​តែ​មិន​នៅ​ក្មេង​ទៀត ដូច​នេះ​ពួក​គេ​គ្មាន​អារម្មណ៍​សម្រាប់​មនោសញ្ចេតនា​លេង​សើច​នោះ​ឡើយ។ នៅ​ពេល​គេ​រក​បាន​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ហើយ គេ​តែង​គិត​ផ្លូវ​វែង​ឆ្ងាយ​ជាមួយ​អ្នក​នោះ ព្រោះ​បើ​ដល់​អាយុ​នេះ​ហើយ បើ​នៅ​ខក​ទៀត​នឹង​រឹត​តែ​ពិបាក​នៅ​ពេល​ក្រោយ​ទៀត៕

ប្រភព៖ Spiceee ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម