គ្រោះថ្នាក់​ ៦​យ៉ាង​​នៃ​ការ​លង់​ស្រឡាញ់​មិត្តភក្ដិ​ខ្លួន​ឯង​

  • 2018-01-08 04:02:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រៅ​ពី​គុណសម្បត្តិ ការ​​ផ្លាស់ប្ដូរ​ពី​មិត្តភាព​មក​ស្នេហា​ក៏​មាន​ផលវិបាក​មួយ​ចំនួន​ គួរ​ឲ្យ​គត់​សម្គាល់​ផង​ដែរ​។ តើ​អ្នក​​ត្រៀម​ខ្លួន​ក្នុង​ការ​ទទួល​យក​វា​បាន​ហើយ​ឬ​នៅ​? វា​ជា​ការ​សម្រេច​ចិត្ត​ដ៏​ធំ​មួយ ព្រោះ​អ្នក​ទាំង​ពីរ​ត្រូវ​ប្រឈម​មុខ​ជាមួយ​ការ​បាត់បង់​មិត្ត​​ល្អ​ម្នាក់ ប្រសិន​បើ​ទំនាក់ទំនង​ថ្មី​នេះ​បរាជ័យ​។ បើ​ចង់​ដឹង​ច្បាស់​ ថា​តើ​គ្រោះថ្នាក់ ឬ​គុណវិបត្តិ​​នៃ​ការ​​​​ស្រឡាញ់​មិត្តភក្ដិ​ខ្លួន​ឯង​មាន​អ្វី​ខ្លះ ខាង​ក្រោម​នេះ​ជា​០៦​ចំនុច​ដែល​អ្នក​​គួរ​តែ​សិក្សា​ស្វែងយល់​​៖​]

១. ហានិភ័យ​នៃ​ការ​បដិសេធ​

វា​អាច​ជា​អារម្មណ៍​របស់​អ្នក​តែ​ម្ខាង​។ ពេលខ្លះ​គេ​គិត​ចំពោះ​​អ្នក​ត្រឹម​តែ​ជា​មិត្ត​ល្អ ហើយ​អ្នក​​ម្នាក់​​ឯង​ដែល​យល់​ច្រឡំ​​។ ប៉ុន្តែ​ពេលខ្លះ​ទាល់​តែ​អ្នក​ហ៊ាន​សារភាព​ទើប​អ្នក​អាច​ប្រាកដ​ចិត្ត ស្រួល​មិន​ស្រួល​គេ​អាច​ស្រឡាញ់​អ្នក​ដូច​គ្នា​។ ប្រសិន​លទ្ធផល​អវិជ្ជមាន ជឿ​ថា​​អ្នក​ប្រាកដ​ជា​មិន​​អាច​ត្រឡប់​ទៅ​រក​ទំនាក់ទំនង​ល្អ​ដូច​ពី​មុន​បាន​ទៀត​​​ទេ​។​

រូបតំណាង

**២. មិន​សូវ​មាន​អាថ៌កំបាំង​**

អ្នក​ទាំង​ពីរ​ស្គាល់​​គ្នា​ច្បាស់ ដូច្នេះ​អ្នក​នឹង​បាត់បង់​ឧកាស​ទទួល​បាន​អារម្មណ៍​រំភើប រំជើប​រំជួល ដូច​គូ​ស្នេហ៍​ដែល​ទើប​​តែ​រៀន​ស្គាល់​គ្នា នៅ​ក្នុង​​ដំណាក់​កាល​ស្នេហា​ដំបូងៗ​​។

៣. ការ​ផ្លាស់ប្ដូរ​៣៦០​ដឺក្រេ​

ជា​មិត្ត​និង​គ្នា​យូរ​ពេល ដល់​ពេល​ចាប់ផ្ដើម​ធ្វើ​​​​សកម្មភាព​គូ​ស្នេហ៍​ជាមួយ​គ្នា​​ បែរ​ជា​មាន​អារម្មណ៍​​អៀន ឆ្គង​ មិន​ស្រួល​ក្នុង​ខ្លួន ខុស​ពី​អ្វី​ដែល​ខ្លួន​រំពឹង​​ទុក​​ពី​មុន​។

៤. ដឹង​អំពី​ប្រវត្តិ​ស្នេហ៍​​ចាស់ៗ​

អ្នក​ទាំង​ពីរ​​ធ្លាប់​ចែក​រំលែក រឿងរ៉ាវ​​ប្រវត្តិ​ស្នេហា​ចាស់ៗ ក៏​ដូចជា​រឿង​អាម៉ាស់​រវាង​គ្នា​និង​គ្នា​ជា​ច្រើន ដែល​អ្នក​​អាច​នឹង​ស្តាយក្រោយ​​ក្នុង​ការ​ប្រាប់​ក្រោយ​​ចាប់ផ្ដើម​ទំនាក់ទំនង​ថ្មី​។

រូបតំណាង

៥. ឃើញ​មួយ​ផ្នែក​ទៀត​របស់​គេ​

ពេល​ជា​មិត្ត​ អ្នក​ទាំង​ពីរ​ត្រូវ​គ្នា​ណាស់ តែ​ដល់​ពេល​ក្លាយ​ជា​គូ​ស្នេហ៍ គេ​អាច​ប្រែប្រួល​ពី​បាត​ដៃ​មក​ខ្នង​ដៃ​។ ជំលោះ ការ​ខក​ចិត្ត​អាច​កើត​ឡើង​នៅ​ពេល​គេ​ប្រែប្រួល​លើស​ពី​​អ្វី​ដែល​អ្នក​​រំពឹង​ទុក ឬ​ខុស​ពី​មិត្ត​​ដែល​អ្នក​ធ្លាប់​ស្គាល់​​ពី​មុន​ខ្លាំង​​។​

៦. បាត់បង់​មនុស្ស​សំខាន់​

បាត់បង់​ទាំង​មិត្ត បាត់បង់​ទាំង​​គូស្នេហ៍​ពិត​ជា​រឿង​ដែល​ខូច​ចិត្ត​បំផុត​។ ពាក្យ​ចាស់​ពោល​ថា​ មិត្ត​អាច​ក្លាយ​ជា​ស្នេហា ប៉ុន្តែ​ស្នេហា​មិន​អាច​ក្លាយ​ជា​មិត្ត​គឺ​​​ពិត​ជា​ត្រឹមត្រូវ ព្រោះ​អ្នក​ទាំង​ពីរ​ឆ្លង​កាត់​​រឿងរ៉ាវ​ជាមួយ​គ្នា​ច្រើន​ពេល ដូច្នេះ​វា​ពិបាក​​ក្នុង​ការ​​ត្រឡប់​ទៅ​រក​ចំនុច​ដើម​វិញ​បាន​ណាស់​​​៕

រូបតំំណាង

ចុចអាន៖រឿង​ ៥យ៉ាង​ដែល​ស្រី​ៗ​គួរ​តែ​កែ​ប្រែ​ចេញ ដើម្បី​ឲ្យ​ស្នេហា​រស់​បាន​យូរ

ប្រភព៖ Youqueen ប្រែសម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម