បើក្រៅម៉ោងការងារ អ្នកទម្លាប់ធ្វើរឿង ១៤យ៉ាងនេះ ជីវិតនឹងគ្មានផ្លូវជោគជ័យឡើយ
- 2018-01-27 06:50:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើក្រៅម៉ោងការងារ អ្នកទម្លាប់ធ្វើរឿង ១៤យ៉ាងនេះ ជីវិតនឹងគ្មានផ្លូវជោគជ័យឡើយ
មនុស្សគ្រប់គ្នា មិនថាមនុស្សចាស់ ក្មេង អ្នកមាន អ្នកក្រ គឺសុទ្ធតែមានពេលវេលា ២៤ម៉ោងដូចៗគ្នា ហើយបើបែងចែកត្រួសៗទៅគឺថា៖
៨ម៉ោង ប្រើសម្រាប់គេង
៨ម៉ោង សម្រាប់ធ្វើការ ឬរៀន
៨ម៉ោង គឺជាពេលវេលាដែលកំណត់ថា អ្នកនឹងធ្វើជាអ្វីទៅអនាគត
ជាការពិត ៨ម៉ោងទី៣នេះហើយដែលអាចកំណត់ថាមនុស្សម្នាក់នោះជាប្រភេទមនុស្សបែបណា។ អ្នកដែលយក ៨ម៉ោងចុងក្រោយនេះទៅចាត់ចែងបានល្អ អានសៀវភៅ ហាត់ប្រាណ ឬរៀនសូត្រពីការធ្វើជំនួញ រកស៊ី គឺនឹងក្លាយជាអ្នកដែលទទួលបានជោគជ័យ ខណៈដែលមនុស្សដែលយកពេលវេលា ៨ម៉ោងទី៣ទៅរវល់ជាមួយរឿងដែលមិនជួយនាំខ្លួនទៅរកជោគជ័យសម្រាប់ខ្លួនឯង និងអ្នកដទៃ និយាយឲ្យខ្លីគឺទៅធ្វើរឿងឥតប្រយោជន៍ នោះនឹងមានជីវិតខុសប្លែកគ្នា។ ដូច្នេះហើយថ្ងៃនេះ កញ្ញា សូមបង្ហាញពីទម្លាប់ ១៥យ៉ាងដែលធ្វើឲ្យជីវិតយើងនឿយហត់ឥតប្រយោជន៍ ដូច្នេះបើប្រិយមិត្តណាមានទម្លាប់ទាំងអស់នេះ សូមព្យាយាមកាត់បន្ថយ ឬលុបបំបាត់ចោលតែម្ដង៖
១. ចំណាយពេលនិយាយរឿងឥតប្រយោជន៍ច្រើនជ្រុល
២. ចូលកកូរកកាយជីវិតអ្នកដទៃ
៣. អង្គុយអណ្ដែតអណ្ដូងស្រមើស្រមៃជាមួយធម្មជាតិដោយគ្មានគោលដៅ
៤. ចំណាយពេលគិតច្រើនជ្រុលលើរឿងពិបាកចិត្ត រឿងតូចចិត្ត និងរឿងអស់សង្ឃឹម
៥. គិតរឿងគំនុំព្យាបាទ សងសឹកគ្រប់ពេលវេលា
៦. ចំណាយពេលគិតតែចាប់កំហុស រិះគន់អ្នកដទៃដើម្បីតែសប្បាយមាត់
៧. ចំណាយពេលដេក ដើរ រកនឹកចង់មាន តាមរយៈការផ្សងសំណាង ឬឆ្នោត
៨. ធ្វើអ្វីតាមតែចិត្តខ្លួនឯង តាមអារម្មណ៍នឹកឃើញ គ្មានគោលបំណងច្បាស់លាស់
៩. រវល់តែខ្វល់ថាអ្នកដទៃគិតមកខ្លួនឯងបែបណា
១០. ខ្ជះខ្ជាយពេលវេលាជជែកតុកាហ្វេ ផឹកតែអស់មួយគំនរប៉ាន់ទម្រាំអស់រឿងចាយពេលរាប់ម៉ោង
១១. មើលរឿងភាគច្រើន ចប់មួយរឿងចូលមួយរឿង ដោយចាយពេលច្រើនម៉ោងក្នុងមួយថ្ងៃ។ កាន់តែអាក្រក់ទៀត អ្នកខ្លះរៀនសូត្របានតែចំណុចមិនល្អរបស់តួអង្គ
១២. ជក់អានប្រលោមលោករាប់ម៉ោងរៀងរាល់ថ្ងៃ (មិនរាប់សៀវភៅអប់រំ)
១៣. មានអារម្មណ៍ឆេវឆាវ ឆាប់ខឹង គ្រប់ពេលគ្រប់វេលា
១៤. តាំងចិត្តថាធ្វើអ្វី ក៏មិនធ្វើឲ្យពិតប្រាកដ ធ្វើ ឈប់ៗ រកចំណុចបញ្ចប់ ឬជោគជ័យមិនបាន។
ព្យាយាមផ្លាស់ប្ដូរទម្លាប់ទាំងអស់នេះចេញម្ដងមួយៗ ដោយសមស្របទៅតាមស្ថានការណ៍ និងកាលៈទេសៈ នោះជីវិតរបស់អ្នកនឹងកាន់តែប្រសើរ។ ជឿជាក់ថាប្រិយមិត្តគ្រប់គ្នាអាចធ្វើបាន ៕
ចុចអាន៖
រឿង ៤ យ៉ាងដែលស្ត្រីចាំបាច់ត្រូវតែរៀន ពីជីវិតខ្លួនឯងផ្ទាល់
គិតបាន ធ្វើបានប៉ុន្មានចំណុចនេះ ទោះក្រក៏រស់នៅបានសុខ និងថ្លៃថ្នូរបំផុត