រឿង ៤ យ៉ាងដែលស្ត្រីចាំបាច់ត្រូវតែរៀន ពីជីវិតខ្លួនឯងផ្ទាល់
- 2018-01-22 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង ៤ យ៉ាងដែលស្ត្រីចាំបាច់ត្រូវតែរៀន ពីជីវិតខ្លួនឯងផ្ទាល់
មានរឿងមួយចំនួនដែលស្ត្រីត្រូវរៀនក្នុងជីវិតរបស់នាង។ មិនថារឿងនោះល្អ ឬអាក្រក់ទេ នាងត្រូវតែស្វែងយល់ ដើម្បីទុកជាបទពិសោធ និងអំណះអំណាងទៅថ្ងៃមុខ៖
១.រៀនស្វែងយល់ពីតម្លៃខ្លួនឯង
កុំចាំបាច់ឲ្យនរណាម្នាក់មកប្រាប់អ្នកថា អ្នកមិនអាចធ្វើអ្វីបានឡើយ។ អ្នកមិនចាំបាច់រស់នៅតាមការរំពឹងទុករបស់អ្នកដទៃឡើយ ការរំពឹងទុកតែមួយគត់ដែលសំខាន់ គឺជារបស់អ្នកផ្ទាល់។ វាជាជីវិតផ្ទាល់ខ្លួនរបស់អ្នក ដូច្នេះអ្នកចាំបាច់ត្រូវធ្វើដែលអ្នកចង់ធ្វើឡើយ ហើយក៏មិនត្រូវរារែកនឹងធ្វើកិច្ចការដែលខ្លួនចង់ ដោយសារសម្ដីឥតន័យរបស់អ្នកដទៃ។
**២.គ្មានអ្វីដែលមនុស្សស្រីមិនអាចធ្វើបានទេ**
មនុស្សស្រីមួយចំនួនមិនទាន់សាកធ្វើកិច្ចការខ្លួនមិនធ្លាប់ធ្វើពីមុនមកផង បែរជានិយាយថាមិនអាចរ៉ាប់រងបាន។ នារីខ្លះគិតថា ការងារបែបនេះ បែបនោះសមនឹងបុរសជាងខ្លួន តែនោះមិនមែនជាការពិតឡើយ ព្រោះកិច្ចការបែបណាក៏មនុស្សស្រីអាចធ្វើបានដែរ ឲ្យតែខ្លួនតាំងចិត្តនឹងធ្វើវា។
៣.គ្មាននរណាម្នាក់នៅលើពិភពលោកនេះ ដូចអ្នកឡើយ
មនុស្សម្នាក់ៗមានលក្ខណៈសម្បត្តិ និងអត្តចរិតផ្សេងពីគ្នា ពេលខ្លះសូម្បីតែកូនភ្លោះក៏មិនអាចដូចគ្នា ១០០ % ដែរ។ ដូចនេះមិនគួរព្យាយាមធ្វើខ្លួនឲ្យដូចគេទេ ហើយអ្នកដទៃក៏មិនអាចធ្វើខ្លួនឲ្យដូចអ្នកបានដែរ។
៤.ការចាកចេញគឺមានសារៈសំខាន់សម្រាប់ឆ្ពោះទៅមុខ
រឿងរ៉ាវពិបាកបំផុតមួយនៅក្នុងជីវិតរបស់អ្នកគឺត្រូវបែកបាក់ ឬការចាកចេញរបស់ដៃគូ។ ទោះជាយ៉ាងណាផ្លូវមួយនេះត្បិតថាផ្ដល់ការឈឺចាប់ខ្លះមែន តែវាល្អសម្រាប់ឲ្យអ្នកបានឈានទៅរកជីវិតថ្មីដ៏ល្អនាពេលខាងមុខ៕
ចុចអាន៖បើអ្នកអាចយល់ពីរឿង ៥យ៉ាងនេះ ជីវិតអ្នកនឹងដកដង្ហើមស្រួលជាងមុន