គិតបាន ធ្វើបានប៉ុន្មានចំណុចនេះ ទោះក្រក៏រស់នៅបានសុខ និងថ្លៃថ្នូរបំផុត
- 2018-01-22 01:53:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គិតបាន ធ្វើបានប៉ុន្មានចំណុចនេះ ទោះក្រក៏រស់នៅបានសុខ និងថ្លៃថ្នូរបំផុត
១. ពីមួយឆ្នាំទៅមួយឆ្នាំ សូមធ្វើឲ្យជីវិតអ្នក “កាន់តែប្រសើរ”
ព្រោះពីមួយថ្ងៃទៅមួយថ្ងៃ ជីវិតយើងក៏កំពុង “កាន់តែខ្លី”
២. ការ “រស់នៅក្នុងបច្ចុប្បន្ន”
មិនមែនការ “ឈប់ធ្វើ” រឿងដែលសំខាន់
ប៉ុន្តែគឺការ “ឈប់កើតទុក្ខ” ជាមួយរឿងដែលមិនសំខាន់
៣. អារម្មណ៍ “អវិជ្ជមាន” គ្រប់ប្រភេទ
នឹងធ្វើបាបខ្លួនយើង មុននឹងធ្វើបាបអ្នកដទៃជានិច្ច
ចំណែកអារម្មណ៍ “វិជ្ជមាន” គ្រប់ប្រភេទ
នឹងធ្វើឲ្យពរជ័យយើង មុននឹងឲ្យពរជ័យអ្នកដទៃជានិច្ចដូចគ្នា
៤. រិះគន់អ្នកដទៃរាល់ថ្ងៃ ចិត្តគំនិតយើងនឹងកាន់តែអន់ថយ
ពិនិត្យកែកុនខ្លួនឯងរាល់ថ្ងៃ ចិត្តគំនិតយើងនឹងចម្រើនឡើងរាល់ថ្ងៃ
៥. បើគ្មានអ្នកណាធ្វើឲ្យអ្នកខឹង
... អ្នកនឹងមិនដឹងឡើយថាចិត្តអ្នកធ្ងន់កម្រិតណា
បើគ្មានអ្នកណាធ្វើឲ្យអ្នកកើតទុក្ខ
... អ្នកនឹងមិនដឹងឡើយថាខ្លួនឯងមានអ្វីត្រូវអភិវឌ្ឍ
៦. ទោះបី “ខាងក្រៅ” យើងនៅជាមួយមនុស្សច្រើនប៉ុណ្ណា
ប៉ុន្តែ “ខាងក្នុង” យើងក៏នៅតែម្នាក់ឯង
ដូច្នេះសូមស្វែងរកវិធី “ស្រឡាញ់ខ្លួនឯង” ឲ្យបាន
ព្រោះគ្មាននរណាលើលោកនេះអាចនៅជាមួយអ្នកបានគ្រប់ពេល
ដូចអ្នកនៅជាមួយ “ខ្លួនឯង” នោះទេ
៧. ការដុសខាត់ចិត្តគំនិត និងអភិវឌ្ឍខ្លួនឯង
អាចមិនបានធ្វើឲ្យយើង “ឆ្លងផុតទុក្ខបានគ្រប់ពេល”
ប៉ុន្តែវានឹងធ្វើឲ្យយើង “មានទុក្ខ ឬកើតទុក្ខកាន់តែតិច”
៨. ការ “លាងកម្ម” ដែលល្អបំផុត
គឺការកែប្រែ “ការគិត” , “ការនិយាយស្ដី”
និង “ទង្វើ” របស់ខ្លួនឯង
៩. អំពើល្អតូចៗ ដែលធ្វើរយៈពេលយូរៗ
នៅចុងក្រោយនឹងអាចបង្កើត “អព្ភូតហេតុ” ឲ្យជីវិត
១០. “ទៅ” បានលឿនប៉ុណ្ណា នឹង “ដល់” បានលឿនប៉ុននោះ
“ខន្តី” បានលឿនប៉ុណ្ណា ក៏ “សុខ” បានលឿនដូចគ្នា
១១. ចូរចាំទុកថា “ក្ដីទុក្ខ” និង “ការឈឺចាប់” ទាំងពួង
មិនបានចូលមកក្នុងជីវិតយើង ដើម្បីផ្ដល់ “បណ្ដាសា” ទេ
ប៉ុន្តែវាបានចូលមកក្នុងជីវិតយើង ដើម្បីផ្ដល់ “មេរៀន”
១២. ជំហានដំបូងនៃការចាប់ផ្ដើមជីវិតរបស់ “មនុស្សភ្ញាក់ខ្លួន”
គឺការឈប់រវល់ខ្វល់ខ្វាយរឿង “អ្នកដទៃ”
ហើយងាកមកវិភាគចិត្តគំនិត “ខ្លួនឯង”
១៣. ក្ដីទុក្ខក្នុងជីវិត មិនមែនកើតឡើងដោយសារ
“អ្វីដែលអ្នកដទៃគិតចំពោះអ្នក”
ប៉ុន្តែវាកើតមកពី
“អ្វីដែលអ្នកគិត ថាអ្នកដទៃគិតចំពោះអ្នក”
១៤. ត្រូវអរគុណមនុស្សដែលធ្វើ “មិនល្អ”
ដែលបានជួយផ្ដល់ជាឧទាហរណ៍ “ល្អ”
ថាអ្វីដែលយើង “មិនគួរធ្វើ”
១៥. មិនថាក្ដីទុក្ខធ្ងន់ធ្ងរប៉ុណ្ណា
ដំណោះស្រាយក៏មិនដែលនៅឆ្ងាយអីជាង “ចិត្ត” របស់យើងខ្លួនឯងដែរ
១៦. ស្អប់គេ “យើងទុក្ខ”
មេត្តាគេ “យើងសុខ”
១៧. “ការស្លាប់” ជារឿងធម្មតា
ប៉ុន្តែការបានរស់នៅយ៉ាងមានតម្លៃ
គឺជារឿង “មហស្ចារ្យ”
១៨. សូមសង្កេតមើលឲ្យល្អ ថាអ្វីដែលធ្វើឲ្យយើងកើតទុក្ខ
ញឹកបំផុតក្នុងមួយថ្ងៃៗ
នោះមិនមែន “ទង្វើ” របស់អ្នកដទៃ
ប៉ុន្តែគឺ “ការគិត” របស់យើងខ្លួនឯង
១៩. បើអ្នកគិតថា ខ្លួនឯងមានតម្លៃព្រោះ “លុយ”
នៅថ្ងៃណាមួយដែលលែងមានលុយ តម្លៃរបស់អ្នកក៏អស់
បើអ្នកគិតថាខ្លួនឯងមានតម្លៃព្រោះ “មុខមាត់” ស្អាត
ថ្ងៃណាដែលអ្នកចាស់រហូតមុខមាត់លែងស្អាត តម្លៃរបស់អ្នកក៏អស់
តែដរាបណាអ្នកដឹងថាខ្លួនមានតម្លៃ ព្រោះជា “មនុស្សល្អ”
ដរាបណាអ្នកនៅមាន “អំពើល្អ”
ជីវិតអ្នកនឹង “មានតម្លៃ” ជារៀងរហូត ៕