ធ្មេញលឿងអាចមកជាសវិញ ចាំបាច់អស់លុយអីច្រើន!
- 2017-08-24 00:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្មេញលឿងអាចមកជាសវិញ ចាំបាច់អស់លុយអីច្រើន!
ធ្មេញមិនសស្អាតអាចធ្វើឱ្យអ្នកគ្មានទំនុកចិត្ត ពេលហាមាត់និយាយទៅកាន់អ្នកណាម្នាក់។ ទោះបីដុសធ្មេញជាប្រចាំ បញ្ហាធ្មេញលឿងនៅតែអាចកើតមាន។ ដូច្នេះថ្ងៃនេះ យើងមកសាកល្បងវិធីសាស្ត្របែបធម្មជាតិខាងក្រោមនេះ បន្ថែមពីលើថ្នាំដុសធ្មេញដែលប្រើរាល់ថ្ងៃ ដើម្បីកែខៃធ្មេញពីលឿងមកសស្អាតចែងចាំង។
១- ថ្នាំដុសធ្មេញ អំបិល ក្រូចឆ្មារ និងម្សៅសូដា៖
ច្របាច់ថ្នាំដុសធ្មេញបន្តិចដាក់កូនចាន អំបិលមួយជីប ម្សៅសូដាបន្តិច និងទឹកក្រូចឆ្មារ២-៣តំណក់ (កុំឱ្យរាវពេក)
លាយគ្រឿងផ្សំខាងលើឱ្យចូលគ្នា ហើយយកច្រាសមកបៀកយកទៅដុសលើធ្មេញដូចធម្មតា
២- អំបិល ទឹកក្រូចឆ្មារ និងថ្នាំដុសធ្មេញ៖
ច្របាច់ក្រូចឆ្មារលើអំបិលបន្តិច កូររហូតអំបិលរលាយ ហើយច្របាច់ថ្នាំដុសធ្មេញដាក់ចូលបន្តិចល្មមដុសគ្រាន់
យកច្រាសមកបៀក ហើយដុសលើធ្មេញ ទុកចោលប្រហែល១ទៅ២នាទី រួចសម្អាតមាត់ចេញដោយទឹកក្ដៅឧណ្ហៗ
៣- ម្សៅសូដា និងទឹកក្រូចឆ្មារ៖
ចាក់ម្សៅសូដាក្នុងកូនចានមួយ ហើយច្របាច់ក្រូចឆ្មារ២-៣តំណក់ ច្របល់ឱ្យសព្វ
យកច្រាសមកបៀក ហើយដុសលើធ្មេញ រួចលាងចេញ
ចំណាំ៖
សម្រាប់វិធីដែលមាន ប្រើម្សៅសូដា មិនគួរធ្វើលើសពី២ដងក្នុង១សប្ដាហ៍ឡើយ ហើយកុំទុកយូរពេក ពេលដុសម្ដងៗ ព្រោះវាអាចមានជាតិកាត់ ប៉ះពាល់ដល់អណ្ដាត និងអញ្ចាញធ្មេញបាន៕
ចុចអាន៖
ក្រៅពីរឿងធ្មេញ ការពិត មាត់ស្អុយ មកពីគ្រឿងក្នុងមានជំងឺទាំងនេះ
ជម្រុះរោមជារៀងរហូត ហើយមិនឈឺចាប់ ប្រើតែរបស់ពីរមុខនេះ!