​មនុស្ស​ធ្វើ​ល្អ​ ច្រើន​បាន​ផល​ល្អ មនុស្ស​ធ្វើ​ល្ងង់ ​ច្រើន​រស់​បាន​សុខ

  • 2018-01-25 07:01:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គេ​ល្ងង់ មិន​មែន​មាន​ន័យ​ថា​គេ​ខ្វាក់​ភ្នែក គេ​ធ្វើ​ល្អ មិន​មែន​មាន​ន័យ​ថា​គេ​ព្រម​ឲ្យ​អ្នក​ធ្វើ​បាប​បាន។

មនុស្ស​យើង​ពេល​ខ្លះ​ក៏​ស្រដៀង​នឹង​ផ្លែ​ម្ទេស មាន​ពណ៌​ស្រស់​ឆើត​តែ​បង្កប់​ដោយ​ជាតិ​ក្ដៅ

​ពេល​ខ្លះ​ប្រៀប​ដូច​ជា​ស្ពៃ​ក្ដោប មាន​ការ​បិទបាំង​ច្រើន​ស្រទាប់​ទម្រាំ​​ដល់​បណ្ដូល​ក្នុង

​ពេល​ខ្លះ​ប្រៀប​ដូច​ផ្កា​ឈូក ទម្រាំ​បាន​គ្រាប់​ឈូក​ ក៏​ត្រូវ​រង់​ចាំ​ឲ្យ​​​ស្រទាប់​ផ្កា​រុះ​អស់​សិន

ពេល​ខ្លះ​ធ្វើ​ល្ងង់​ខ្លះ ធ្វើ​ឆោត​ខ្លះ ធ្វើ​មិន​ដឹង​រឿង​ខ្លះ​ក៏​មិន​អី​ដែរ ធ្វើ​ធម្មតា គិត​ធម្មតា អាច​នឹង​រស់​ស្រួល​ជាង​គិត​អ្វី​ជ្រៅ​ៗ។

ពេល​ខ្លះ ដឹង​ច្រើន ចេះ​ដឹង​ច្រើន ឬ​យល់​រឿង​ច្រើន​ពេក ក៏​អាច​ធ្វើ​ឲ្យ​យើង​កាន់​តែ​ឈឺ​ចាប់ និង​ចង់​ចុះ​ចាញ់។  

គ្មាន​អ្នក​ណា​ល្ងង់​ជាង​អ្នក​ណា​ទេ ហើយ​ក៏​គ្មាន​អ្នក​ណា​ឆ្លាត​ជាង​អ្នក​ណា​ដែរ

ព្រោះ​ពេល​ខ្លះ​ ​គេ​ធ្វើ​ជា​ល្ងង់ ព្រោះ​គេ​មិន​ចង់​ឲ្យ​មាន​រឿង​រាលដាល

ព្រោះ​ពេល​ខ្លះ​ ​គេ​ធ្វើ​ជា​ល្ងង់ ព្រោះ​គេ​មិន​ចង់​ប្រាប់​ការ​ពិត​ឲ្យ​អ្នក​អាម៉ាស

ព្រោះ​ពេល​ខ្លះ​ ​គេ​ធ្វើ​ជា​ល្ងង់ ព្រោះ​គេ​មិន​ចង់​​ប្រកាន់​ទោស​អូស​ដំណើរ

ព្រោះ​ពេល​ខ្លះ​ គេ​ធ្វើ​ជា​ល្ងង់ ព្រោះ​គេ​នៅ​ចង់​រក្សា​​ទំនាក់ទំនង​ល្អ​ៗ​ជាមួយ​គ្នា

ព្រោះ​ពេល​ខ្លះ គេ​ធ្វើ​ជា​ល្ងង់ ព្រោះ​គេ​នៅ​​ចង់​អភ័យ​ទោស និង​ផ្ដល់​ឱកាស​ឲ្យ​អ្នក  

មនុស្ស​ធ្វើ​ល្អ​ ច្រើន​បាន​ផល​ល្អ

មនុស្ស​ចេះ​ធ្វើ​ល្ងង់ ច្រើន​រស់​បាន​សុខ ៕

ចុចអាន៖

ប្រភព៖ NusonBooks ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម