Fan Bingbing ប្រជែង​សម្រស់​ជាមួយ​រាជិនី​កែ​ភេទ​ថៃ Nong Poy នៅប្រទេសថៃ

  • 2018-01-20 05:23:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខក​ខាន​មិន​បាន​ចូល​រួម​ក្នុង​កម្មវិធី​ធំ​ប្រចាំ​ឆ្នាំ​របស់​បណ្ដាញ​សង្គម Weibo ក៏​ពិត​មែន តែ​វត្តមាន​របស់​តារា​សម្ដែង​ល្បី​ឈ្មោះ Fan Bingbing ពិត​ជា​មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​អស់​សង្ឃឹម​ពិត​មែន។

កាល​ពី​ថ្ងៃ​ទី​១៨​ខែ​មករា​​​នេះ អ្នក​គាំទ្រ​របស់​រាជិនី​សម្រស់​ Fan Bingbing បាន​ខក​ចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​ស្រី​ស្អាត​រូប​នេះ​មិន​បាន​ចូលរួម​កម្មវិធី​ប្រជុំ​តារា​ប្រចាំ​ឆ្នាំ​របស់​បណ្ដាញ​សង្គម​យក្ស Weibo។ ជំនួស​មក​វិញ ស្រី​ស្អាត​វ័យ​៣៦​ឆ្នាំ​បាន​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ដ៏​ធំ​មួយ​ផ្សេង​ទៀត​នៅ​ប្រទេស​ថៃ​ទៅ​វិញ។

ជាមួយ​រ៉ូប​វែង​អូស​ដី តួ​រឿង "មហិច្ឆតា​អ៊ូម៉ីនាង" បាន​ឆក់​អស់​ការ​ចាប់​អារម្មណ៍​របស់​ភ្ញៀវ​ដែល​មាន​មុខ​ក្នុង​កម្មវិធី។ ជាមួយការ​បង្ហាញសម្រស់ដ៏ឆើតឆាយរបស់ Fan Bingbing រាជិនី​កែ​ភេទ​ថៃ Nong Poy ក៏បានបង្អួតសម្រស់ដែលអាចចាត់ទុកជាគូប្រជែងភាព​ស្រស់ស្អាតជាមួយតារា​ចិនលំដាប់ជួរមុខនេះបានដែរ។ ប្ដូរ​រ៉ូប​២​ក្នុង​កម្មវិធី​តែ​មួយ តារា​កែ​ភេទ​វ័យ​៣២​ឆ្នាំ​បាន​ធ្វើ​ឲ្យ​ស្រី​ៗ​ដទៃ​ទៀត​សុំ​ខ្មាស​ជាមួយ​សម្រស់​របស់​ខ្លួន៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម