តួរឿង "ម្ចាស់ក្សត្រីស៊ីនដុក" ធាត់ខ្លាំងមើលលែងយល់ ក្រោយបាត់មុខយូរ
- 2018-01-17 03:21:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួរឿង "ម្ចាស់ក្សត្រីស៊ីនដុក" ធាត់ខ្លាំងមើលលែងយល់ ក្រោយបាត់មុខយូរ
បាត់ខ្លួនមួយរយៈ បវរកញ្ញា Go Hyun Jung បានធ្វើឲ្យទស្សនិកជនស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯងនៅពេលឡើងទម្ងន់ហួសកំណត់។
កាលពីថ្ងៃទី១៥ ខែមករា បវរកញ្ញា និងតារាសម្ដែងជួរមុខកូរ៉េ Go Hyun Jung បានបង្ហាញវត្តមាននៅក្នុងកម្មវិធីសន្និសីទកាសែតភាពយន្ត "Return”។ ស្លៀកពាក់សំលៀកបំពាក់សាមញ្ញ តួរឿង "ម្ចាស់ក្សត្រីស៊ីនដុក" បានធ្វើឲ្យអ្នកគាំទ្រខ្លួនភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលនាងឡើងទម្ងន់ខ្លាំងនឹកស្មានមិនដល់។
បើប្រៀបធៀបនឹងកំឡុងពេលសម្ដែងរឿង "Queen Soen Deok” អតីតកូនប្រសាររបស់គ្រួសារ Samsumg មើលទៅប្លែកស្ទើរតែចំណាំលែងបាន។ គេបានរំពឹងថា នៅពេលត្រលប់មកវិញ តារាស្រីវ័យ៤៦ឆ្នាំនឹងត្រលប់មករូបរាងស្គមស្អាតវិញ តែទោះបីជាចូលសម្ដែងភាពយន្តថ្មី ក៏នាងមិនអាចសម្រករាងបានសម្រេចដែរ៕