រឿងភាគបុរាណថ្មីរបស់ Fan Bingbing ត្រូវពន្យារពេលមិនកំណត់ព្រោះឈុតស្រើបស្រាល (វីដេអូ)
- 2018-01-18 03:39:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងភាគបុរាណថ្មីរបស់ Fan Bingbing ត្រូវពន្យារពេលមិនកំណត់ព្រោះឈុតស្រើបស្រាល (វីដេអូ)
មិនត្រឹមតែត្រូវពន្យារពេលចាក់ផ្សាយ រឿងភាគថ្មីរបស់កំពូលតារាសម្ដែង Fan Bingbing ក៏ត្រូវតែផ្លាស់ប្ដូរឈ្មោះរបស់ខ្លួនទៀត និងប្រឈមមុខនឹងការមិនអាចចាក់ផ្សាយថែមទៀត។
កាសែតប្រជាជនប្រចាំថ្ងៃរបស់ចិន កាលពីថ្ងៃទី១៧ខែមករាមុននេះបានចុះផ្សាយថា ស្នាដៃរឿងភាគចុងក្រោយរបស់ Fan Bingbing ដែលមាននាងជាអ្នកផលិត និងដើរតួឯកនោះ ទើបតែត្រូវប្ដូរឈ្មោះពី “Win The World” មកជា “The Legend of Ba Qing” វិញព្រោះឈ្មោះមុនមិនសមស្រប។ មិនត្រឹមតែប៉ុណ្ណោះ រឿងនេះក៏កំពុងប្រឈមមុខនឹងភាពលំបាកពីការកំណត់ថ្ងៃចាក់ផ្សាយដែរ។
មុននោះដែរ ស្នាដៃថ្មីបំផុតរបស់ស្រីស្អាតត្រកូល Fan ត្រូវបានគេរំពឹងទុកថានឹងទទួលបានជោគជ័យពេលចាក់បញ្ចាំង។ បើតាមគម្រោង "Win The World” នឹងត្រូវបានចាក់ផ្សាយនៅសប្ដាហ៍ទី២ខែមករា តែកាលបរិច្ឆេទនេះក៏ត្រូវបានលើកវិញ។ ការពន្យារនេះបានធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុនផលិតធ្លាក់ចុះ៣៥%។
តាមប្រភពកាសែតខាងលើ ការលើកថ្ងៃចាក់ផ្សាយនេះគឺបណ្ដាលមកពី ក្រសួងចាក់ផ្សាយរបស់ចិនចង់ជំរុញការចាក់ផ្សាយរឿងសម័យ កាត់បន្ថយរឿងបុរាណ។ ម្យ៉ាងវិញទៀត ដូចគ្នានឹង "មហិច្ឆតាអ៊ូម៉ីនាង" ដែរ នៅក្នុងរឿងនេះ ក៏មិនខ្វះឈុតឆាកក្ដៅសាច់ដែរ ដែលជាហេតុរឿងនេះជួបរឿងស៊យបែបនេះ។ មកត្រឹមពេលនេះ គេមិនទាន់ដឹងទេថា "Win The World” នឹងត្រូវបានចាក់ផ្សាយ ឬក៏អត់នោះទេ ៕
វីដេអូ Trailer៖