រឿងពិសេសទាំង ៥ លើដងខ្លួនមនុស្សស្រីដែលគ្រប់គ្នាមិនសូវដឹង
- 2018-01-19 09:12:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងពិសេសទាំង ៥ លើដងខ្លួនមនុស្សស្រីដែលគ្រប់គ្នាមិនសូវដឹង
ធម្មជាតិបង្កើតមនុស្សមកព្រមជាមួយនឹងរឿងរ៉ាវចម្លែកៗច្រើនណាស់ ដែលសូម្បីតែខ្លួនអ្នកផ្ទាល់ក៏មិនដែលបានដឹងច្បាស់ពីខ្លួនឯងផង។ ជាក់ស្តែងដូចជាចំនុចពិសេសរបស់ស្ត្រីខាងក្រោមនេះ ដែលធ្វើឱ្យអ្នកភ្ញាក់ផ្អើលប្រសិនបើបានដឹង។
១. មនុស្សស្រីមានការចងចាំខ្លាំងជាងបុរស
ទោះបីជាការកើនឡើងនៃអ័រម៉ុនភេទ Estrogenធ្វើឱ្យស្ត្រីមានចំណង់ផ្លូវភេទក៏ពិតមែន តែវាក៏ជួយពង្រឹងការចងចាំខ្លាំងជាងបុរសដែរ។ អ័រម៉ុនប្រភេទនេះ មាននាទីរក្សាតុល្យភាពអារម្មណ៍និងផ្លូវចិត្តរបស់ស្ត្រីមិនឱ្យឆាប់ឆេវឆាវ ឬតានតឹង។
២. ក្លិនបុរសជាភាពទាក់ទាញរបស់ស្ត្រី
តាមការស្រាវជ្រាវរបស់មហាវិទ្យាល័យ កាលីហ្វ័រញ៉ា បានរកឃើញថា ញើសរបស់បុរសមានផ្ទុកសារធាតុ Pheromone ដែលជម្រុញឱ្យមានការទាក់ទាញ់ចំពោះភេទផ្ទុយគ្នា។
៣. ឆាប់ទទួលការឈឺចាប់ជាបុរស
អ្នកវិទ្យាសាស្ត្របានរកឃើញថា ក្នុងរាងកាយមនុស្សស្រីមានសរសៃប្រសាទទទួលដឹងច្រើនជាងបុរស ដូច្នេះនាងងាយនឹងមានអារម្មណ៍ឈឺចាប់ផ្នែករាងកាយ និងផ្លូវចិត្តខ្លាំង។
៤. ដើមទ្រូងប្រែប្រួលទំហំមិនទៀង
ការប្រែប្រួលទំហំដើមទ្រូងរបស់ស្ត្រីគឺអាស្រ័យលើកត្តាទម្ងន់ខ្លួន និងហ្សែន។ ស្ត្រីជាច្រើនសង្កេតឃើញថា ទំហំដើមទ្រូងរបស់គេធំជាងពេលធម្មតាប្រហែលមួយសប្តាហ៍មុនពេលដែលមករដូវ ឬពេលដែលមានផ្ទៃពោះ។
៥. ក្នុងពេលមករដូវ
អំលុងពេលមករដូវគឺជាដំណាក់កាលដែលស៊ុតបង្កកំណើតទុំ នោះជាពេលដែលអ័រម៉ុនភេទរបស់ស្ត្រីកើនឡើង ហើយទំហំដើមទ្រូងរីកធំ។ ជាពិសេសគេបានរកឃើញថាក្លិនខ្លួនស្ត្រីក្នុងរយៈពេលប៉ុន្មានថ្ងៃដែលមករដូវនោះ ពិតជាធ្វើឱ្យនាងមានភាពទាក់ទាញខ្លាំង ប៉ុន្តែលុះត្រាតែគេចេះសម្អាតខ្លួនឱ្យមានអនាម័យដែរ៕
ចុចអាន៖ថ្ងៃមករដូវស្រីៗគួរតែទទួលទានអាហារ ៥ មុខ ទើបជួយបំពេញអ័រម៉ូនឡើងវិញ