ថ្ងៃ​មក​រដូវ​ស្រីៗ​គួរតែ​ទទួល​ទាន​អាហារ ៥ មុខ ទើប​ជួយ​បំពេញ​អ័រម៉ូន​ឡើង​វិញ

  • 2018-01-10 09:02:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ជាច្រើន​ប្រាកដ​ជា​ដឹង​ហើយ​ថា អ័រម៉ូន​ដ៏​សំខាន់​មួយ​ដែល​ចាំបាច់​សម្រាប់​ស្ត្រី គឺ​អ័រម៉ូន​hormone estrogen។ តែ​នៅ​ថ្ងៃ​មក​រដូវ​អ័រម៉ូន​ប្រភេទ​នេះ​នឹង​ចុះថយ​ខ្លះ ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ស្បែក​មាន​ស្នាម​ជ្រួញ ជ្រុះ​សក់ និង​ស្ថានភាព​អារម្មណ៍។ ដូចនេះ​អ្នក​គួរតែ​ញ៉ាំ​អាហារ ៥ មុខ​នេះ ព្រោះ​វា​អាច​ជួយ​បំពេញ​ឡើង​វិញ​បាន៖

១.ទឹកដូង

ក្នុង​អំឡុង​ពេល​នេះ ទឹកដូង​មាន​សារៈសំខាន់​ក្នុង​ការ​បង្កើត​ជាតិ​កូឡាជែន និង elastin ​លើ​ស្បែក។ ទឹកដូង​ក៏​ជួយ​កាត់​បន្ថយ​ភាព​តានតឹង​ខ្លាំង បន្ថយ​ជ្រីវជ្រួញ ក៏ដូចជា​ជួយ​បន្សាប​ជាតិ​ពុល​ពី​ក្នុង​ខ្លួន។

២.ទឹក​សណ្ដែក​ស

សណ្ដែក​ស​សម្បូរ​ទៅ​ដោយ Isophave ដែល​វា​ជា​ប្រភេទ​អរម៉ូន​ម្យ៉ាង។ ពេល​អ្នក​ផឹក​ទឹក​សណ្ដែក​ស​ជួយ​សម្រួល​ដល់​ភាព​ឈឺចាប់​នៃ​រាងកាយ។ មិន​តែ​ប៉ុណ្ណោះ​វា​អាច​ជួយ​ស្បែក និង​សុខភាព​ឲ្យ​មាន​ភាព​ប្រក្រតី​ក្នុង​ពេល​មក​រដូវ ហើយ​ជាតិ​ដែក​ក៏​មាន​ច្រើន​ទៀត​ផង។ ជាពិសេស​មាន​ប្រូតេអ៊ីន ​ខ្ពស់ ថែម​ទាំង​រក្សា​ទម្ងន់​ឲ្យ​ថេរ​បាន។

៣.ល្ង

ល្ង​សម្បូរ​ជាតិ​សរសៃ ជាតិ​ដែក និង​ម៉ាញ៉េស្យូម ដូចនេះ​ហើយ​ទើប​ល្អ​បំផុត​សម្រាប់​ស្ត្រី។

៤.ទំពាំងបាយជូរ

ក្នុង​ពេល​មក​រដូវ​រាងកាយ​ស្រ្តី​ប្រាកដ​ជា​ត្រូវ​ការ​វីតាមីន C ខ្ពស់ ហើយ​ទំពាំងបាយជូរ​ជា​ជម្រើស​ល្អ​បំផុត។ ព្រោះ​សម្បូរ​ទៅ​ដោយ resveratrol ដែល​ជួយ​រក្សា​តុល្យភាព​នៃ​អ័រម៉ូន​នៅ​ក្នុង​រាងកាយ និង​ថែ​ស្បែក​ឲ្យ​នៅ​តែ​មាន​ពន្លឺ។

៥.គ្រាប់ធញ្ញជាតិ

សណ្ដែកដី សណ្ដែក​ក្រហម សណ្ដែក​បៃតង សណ្ដែក​ខ្មៅ សណ្ដែក​សៀង ឬ​សូម្បី​​សណ្ដែក​បណ្ដុះ សុទ្ធតែ​មាន​អត្ថប្រយោជន៍​ណាស់​នា​ថ្ងៃ​មក​រដូវ​មនុស្ស​ស្រី។ Phytoestrogens ដែល​មាន​ក្នុង​ប្រភេទ​សណ្ដែក​ដែល​បាន​រៀបរាប់​មាន​សមតុល្យ​សម្រាប់​រក្សា​អ័រម៉ូន​មិន​ឲ្យ​បាត់បង់ និង​មាន​ជាតិ​ប្រូតេអ៊ីន ព្រម​ទាំង​ជាតិ​សរសៃ​ខ្ពស់​ផង​ដែរ៕

ចុចអាន៖អ្នក​ទៅ​ហាត់ប្រាណ​ចង់​ស្រក​គីឡូ​លឿន គួរ​ហាត់​ជាមួយ​ឧបករណ៍ ៥ ប្រភេទ​នេះ

ប្រភព៖ bkk ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម