ហេតុផល៥យ៉ាង បញ្ជាក់ថាអ្នកមិនមែនជាស្នេហ៍ពិតរបស់គាត់ទេ
- 2018-01-18 05:14:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផល៥យ៉ាង បញ្ជាក់ថាអ្នកមិនមែនជាស្នេហ៍ពិតរបស់គាត់ទេ
អ្នកណាក៏ចង់ជួបស្នេហាពិតប្រាកដដែរ។ ប៉ុន្តែមិនមែនមនុស្សលើលោកសុទ្ធតែមានសំណាងបានជួបវាគ្រប់គ្នានោះទេ។ ពេលខ្លះ យើងសម្រេចចិត្តទទួលយកអ្នកណាម្នាក់ជាគូស្នេហ៍ ព្រោះតែហេតុផលផ្ទាល់ខ្លួនមួយចំនួន ដែលមិនបានស្ដែងចេញពីបេះដូងពិតប្រាកដ។ ជាក់ស្ដែង ប្រសិនបុរសជាទីស្រឡាញ់អ្នកជ្រើសរើសអ្នកដោយប្រើហេតុផលទាំង៥ខាងក្រោម ច្បាស់ណាស់ថាអ្នកមិនមែនជាស្នេហ៍ពិតរបស់គាត់ទេ៖
**១. រូបសម្ផស្សរបស់អ្នក**
ប្រសិនគាត់ស្រឡាញ់អ្នក ដោយសារតែរូបសម្រស់ខាងក្រៅរបស់អ្នក នោះអ្វីៗនឹងប្រែប្រួលនៅពេលដែលអ្នកមានអាយុកាន់តែច្រើន។ គាត់នៅតែស្រឡាញ់មនុស្សស្រីដែលស្រស់ស្អាត ប្រភេទបែបអ្នកកាលពីក្មេង ប៉ុន្តែច្បាស់ណាស់ថាមិនមែនជាអ្នកទៀតទេ។
២. ស្រដៀងគូស្នេហ៍ចាស់របស់គាត់
អ្នកអាចមានរូបសម្បត្តិ ឬអត្តចរិតដែលស្រដៀងទៅនិងសង្សារចាស់ដែលគាត់ធ្លាប់ស្រឡាញ់ខ្លាំង។ រាល់ពេលគាត់នៅក្បែរអ្នក គាត់តែងនឹងឃើញអនុស្សាវរីយ៍គ្រប់យ៉ាងជាមួយមនុស្សអតីតរបស់គាត់។ សរុបទៅអ្នកមានតួនាទីត្រឹមតែតួស្រីជំនួសប៉ុណ្ណោះ។
៣. ត្រូវស្តង់ដារគាត់
គាត់មានស្តង់ដារក្នុងការជ្រើសរើសគូស្នេហ៍។ ជាក់ស្ដែង អ្នកមានគ្រប់ចំណុចដែលគាត់ត្រូវការ ដូចជា ប្រវត្តិគ្រួសារល្អ ការងារល្អ ចរិតថ្លៃថ្នូរ រូបរាងស្រស់ស្អាតជាដើម។ ប៉ុន្តែប្រសិនអ្នកចង់ផ្លាស់ប្ដូរខ្លួនឯងរឿងអ្វីមួយ ដែលធ្វើឲ្យខុសពីស្តង់ដាររបស់គាត់ បញ្ហានឹងកើតឡើងភ្លាម។ ត្រូវចាំថា មនុស្សដែលសក្ដិសមអាចត្រូវបានគេប្តូរជំនួសគ្រប់ពេល។
៤. ការរំពឹងតិចរបស់អ្នក
អ្នកអាចទ្រាំជាមួយគាត់បានគ្រប់យ៉ាង មិនថាអំពើហិង្សាផ្លូវកាយ ផ្លូវចិត្ត ការផិតក្បត់ ឬភាពគ្មានទំនួលខុសត្រូវរបស់គាត់។ នៅជាមួយអ្នក មិនចាំបាច់ត្រូវចំណាយការខិតខំប្រឹងប្រែងខ្លាំង ព្រោះគាត់ដឹងថាអ្នកមិនអាចទៅណាចោលគាត់បានឡើយ។
៥. អ្នកជាមនុស្សស្រួលគ្រប់គ្រង
គាត់ស្រឡាញ់អ្នក ព្រោះអ្នកជាមនុស្សស្រីងាយស្រួលក្នុងការគ្រប់គ្រង ឬដឹកនាំ។ រាល់ការសម្រេចចិត្តធំៗ មិនថារឿងអ្នក ឬគ្រួសារអ្នកផ្ទាល់ គាត់ជាអ្នកចេញមុខសម្រេចជួសស្ទើរគ្រប់រឿង ដោយមិនបាច់សុំការពិភាក្សាពីអ្នកឡើយ។ រស់នៅជាមួយអ្នក ធ្វើឲ្យគាត់មានអារម្មណ៍ថាខ្លួនជាមនុស្សសំខាន់ អស្ចារ្យ ដូច្នេះទើបអ្នកជាជម្រើសល្អរបស់គាត់ ៕
ចុចអាន៖
ហេតុអ្វីមនុស្សស្រីអត់សូវមាត់កត្រូវបានគេស្រលាញ់ច្រើន?
៦ហេតុផលធំៗដែលនាំឲ្យមនុស្សប្រុសមានស្រីខាងក្រៅ ក្បត់ចិត្តប្រពន្ធ