ហេតុ​អ្វី​មនុស្ស​ស្រី​អត់​សូវ​មាត់​ក​ត្រូវ​បាន​គេ​ស្រលាញ់​ច្រើន​?

  • 2018-01-13 03:42:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខុស​ពី​មនុស្ស​ស្រី​រួសរាយ ចូលចិត្ត​និយាយ​ច្រើន​ដែល​ស្គាល់​ភ្លាម​ឃើញ​ពី​ចំណុច​គួរ​ឲ្យ​ស្រលាញ់​របស់​ពូក​គេ​ភ្លែត​នោះ មនុស្ស​ស្រី​សន្សំ​សម្ដី​អាច​ធ្វើ​ឲ្យ​គេ​មិន​ចូល​ចិត្ត​ពេល​ដំបូង តែ​បើ​លង់​ហើយ​គឺ​ដក​ចិត្ត​មិន​រួច​នោះ​ទេ។ ខាង​ក្រោម​នេះ​គឺ​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ទាក់ទាញ​ជាង​អ្នក​ដទៃ​ទាំង​ឡាយ។

១. ពួក​គេ​យក​ចិត្ត​ទុក​ដាក់​អ្នក​ដទៃ​ដោយ​វិធី​ពិសេស

ភាគ​ច្រើន​មនុស្ស​មិន​សូវ​និយាយ​ច្រើន កម្រ​និយាយ​ពាក្យ​ផ្អែមល្ហែម ស្អិតល្មួត​ណាស់​តែ​គេ​មាន​វិធី​ផ្សេង​របស់​គេ។ ឧទាហរណ៍​ដូច​ជា ពេល​អ្នក​ឈឺ អ្នក​ដទៃ​ប្រាកដ​ជា​សុខ​ទុក្ខ និង​និយាយ​លើក​ទឹក​ចិត្ត​ជា​ដើម តែ​ចំពោះ​ស្រី​ៗ​មិន​មាត់​ក​វិញ គេ​អាច​នឹង​ទៅ​ទិញ​ថ្នាំ​ឲ្យ​អ្នក​តែ​ម្ដង​ក៏​ថា​បាន។

២. ពួក​គេ​ជា​ប្រភេទ​មនុស្ស "ត្រជាក់​ក្រៅ ក្ដៅ​ក្នុង"

ត្បិត​តែ​នៅ​ខាង​ក្រៅ គេ​មិន​មាត់​មិន​ក ធ្វើ​ហី​ៗ​ក៏​ដោយ តែ​ជ្រៅ​ខាង​ក្នុង​ចិត្ត​គេ គេ​ជា​មនុស្ស​កក់​ក្ដៅ ព្រួយ​បារម្ភ​ពី​អ្នក​ជុំវិញ។ តែ​ដោយ​សារ​តែ​ពេល​ខ្លះ​មិន​បង្ហាញ​ចេញ​មក​ក៏​ធ្វើ​ឲ្យ​គេ​យល់​ច្រឡំ​ថា​ជា​មនុស្ស​អត់​ចិត្ត​ទៅ​វិញ។

៣. គេ​ខំ​ប្រឹង​ធ្វើ​ដូច​ខ្លួន​រឹង​មាំ មិន​ដែល​ឲ្យ​អ្នក​ណា​ឃើញ​ទឹក​ភ្នែក​គេ​ឡើយ

មាន​អត្តចរិត​រឹង​មាំ រូប​សម្បត្តិ​ត្រជាក់​ស្រេង ហាក់​ដូច​ជា​រនាំង​បង្កើត​គម្លាត​ជា​មួយ​អ្នក​ជុំ​វិញ​អីចឹង។ គេ​ពិបាក​រក​បាន​អ្នក​ដែល​យល់​ចិត្ត ហើយ​ក៏​ពិបាក​រក​អ្នក​ដែល​អាច​បន្ធូរ​អារម្មណ៍​បាន។ អ្នក​ដទៃ​មើល​មក​ដូច​គេ​គ្មាន​បញ្ហា​អី​សោះ ទាំង​ក្នុង​ចិត្ត​នេះ​ប្រៀប​ដូច​មាន​កាំបិត​១០០០​ដើម​កំពុង​ចាក់​ដោត។

៤. មនុស្ស​គេ​ជា​មនុស្ស​ដែល​អ្នក​ដទៃ​តែង​រក​ដើម្បី​បញ្ចេញ​អារម្មណ៍

ហាក់​ដូច​ជា​ចរិត​ស្ងប់ស្ងាត់​ធ្វើ​ឲ្យ​អ្នក​ដទៃ​ជឿជាក់​លើ​ពួក​គេ​រាល់​ពេល​គេ​ចង់​និយាយ​ពី​រឿង​ក្នុង​ចិត្ត​ចេញ​ម្ដងៗ។ ប្រសិន​បើ​អ្នក​មិន​ក្រែង​ទេ អ្នក​ដែល​មិន​សូវ​និយាយ​ស្ដី​គឺ​ជា​ប្រភេទ​មនុស្ស​ដែល​អ្នក​អាច​រំសាយ​អារម្មណ៍​បាន​រាល់​ពេល​ចង់​បន្ធូរ​ឲ្យ​បាន​ស្បើយ​ខ្លះ។

៥. ពួក​គេ​មាន​ការ​គិត និង​គំនិត​ខុស​ពី​អ្នក​ដទៃ

ដោយ​សារ​តែ​មាន​ចរិត​អត់​តែ​ៗ ស្ករ​ៗ​តាម​អ្នក​ជុំ​វិញ ដូច​នេះ​ពេល​ខ្លះ​គំនិត​របស់​គេ​អាច​មើល​ទៅ​ប្លែក តែ​ក៏​ពិសេស​ជាង​អ្នក​ដទៃ​ដែរ។ ដូច​នេះ​បើ​អ្នក​កំពុង​ត្រូវ​ការ​ដំណោះស្រាយ​អ្វី​មួយ អាច​សាក​ពឹង​ពាក់​គេ​បាន។

៦. ប្រហែល​ជា​ពួក​គេ​ធ្លាប់​រង​ការ​ឈឺចាប់​ខ្លាំង​ក្នុង​អតីតកាល

មិន​ថា​យើង មិន​ថា​គេ ក្រោយ​ឆ្លង​កាត់​ភាព​លំបាក ការ​ឈឺចាប់ តែង​មាន​ទំនោរ​ស្ងាត់​មាត់​ជាង​មុន។ អាច​ថា​អ្វី​ដែល​គេ​ឆ្លង​កាត់​នោះ​វា​ដក់​ក្នុង​អារម្មណ៍​ជ្រៅ​ពេក ពិបាក​ភ្លេច​បាន។ អាស្រ័យហេតុនេះ ធ្វើ​ឲ្យ​គេ​ពិបាក​នឹង​បើក​ចិត្ត​ម្ដង​ទៀត៕

ប្រភព៖ Spiceee ប្រែសម្រួល៖ Caramel