រឿង​ដែល​ស្រីៗ​គួរ​និង​មិន​គួរ​ធ្វើ ក្រោយ​មាន​អី​ៗ​ជាមួយ​ដៃ​គូ​​កុំ​ឱ្យ​មាន​គ្រោះថ្នាក់​

  • 2018-01-17 08:09:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​មតិ​ចម្រូងចម្រាស​គ្នា​ច្រើន​មក​ហើយ​ទាក់​ទង​នឹង​​ថា​តើ​ក្រោយ​រួមភេទ​រួច​ នារី​គួរ​នោម​ចេញ​ឬ​ក៏​អត់? ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​អ្នក​ជំនាញ​បាន​ណែនាំ​សម្រាប់​នារី​ដែល​គួរ​ធ្វើ​ភ្លាម​ក្រោយ​រួម​ភេទ និង​រឿង​មិន​គួរ​ធ្វើ​ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​សុខភាព។

​​រឿង​ដែល​គួរ​ធ្វើ​ក្រោយ​រួម​ភេទ

- ផឹក​ទឹក​ក្ដៅ​ឧណ្ហៗ

ក្រោយ​ពេល​រួម​ដំណេក​ មិន​ត្រឹម​តែ​ខ្លួន​ប្រាណ​ខាង​ក្រៅ​របស់​អ្នក​ទេ​ដែល​ញាប់ញ័រ​ដោយ​អារម្មណ៍​ត្រេក​ត្រអាល ប៉ុន្តែ​សរីរាង្គ​ខាង​ក្នុង​ក៏​រញ្ជួយ​ដូច​គ្នា។ ដូច​គ្នា​ដែរ​ ក្នុង​អំឡុង​ពេល​និង​ក្រោយ​ពី​នេះ​ ប្រព័ន្ធ​រំលាយ​អាហារ​មិន​ទាន់​ដំណើរ​ការ​វិញ​បានស្រួល​នៅ​ឡើយ​ទេ​ ដូច្នេះ​គួរ​ផឹក​ទឹក​ក្ដៅ​ឧណ្ហៗ​ក្នុង​សីតុណ្ហភាព​៤០​អង្សា​ ដើម្បី​ទៅ​ជួយ​សម្រួល​អារម្មណ៍​មក​វិញ និង​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ផង។

- ​​បត់​ជើង​តូច

បន្ទាប់​ពី​ដុត​បំផ្លាញ​កាឡូរី​ជា​ច្រើន​ក្នុង​ភ្លើង​ស្នេហា​រួច​មក​ គូ​ស្នេហ៍​តែង​មាន​អារម្មណ៍​អស់​កម្លាំង​ល្ហិតល្ហៃ​ ចង់​គេង​ភ្លាមៗ។ ប៉ុន្តែ​អ្នក​ជំនាញ​បាន​ណែនាំ​ថា​ វា​មិន​មែន​ជា​ការ​ល្អ​នោះ​ទេ ព្រោះ​ក្រោយ​រួម​ភេទ​៥​ទៅ​១០​នាទី នារី​គួរ​ទៅ​បន្ទប់​ទឹក​នោម​ចេញ​ និង​លាង​សម្អាត​ទ្វារ​មាស​ដើម្បី​កម្ចាត់​បាក់តេរី​ពី​ខាង​ក្នុង​។ ហេតុ​ផល​សំខាន់​គឺ​ ដើម្បី​ការ​ពារ​ការ​ឆ្លង​មេរោគ​ចូល​ទៅ​ក្នុង​តម្រង់​នោម​ បើ​សិន​ទុក​រយៈ​ពេល​យូរ​ពេក ​ប៉ុន្តែ​ក៏​មិន​មែន​ត្រូវ​តែ​ក្រោក​ភ្លាមៗ​ក្រោយ​បញ្ចប់​ការ​រួម​ភេទ​ដែរ ​នារីៗ​អាច​សម្រាក​មួយ​សន្ទុះ​ដើម្បី​ឱ្យ​បាត់​ហត់​ សឹម​ងើប​ទៅ​លាង​សម្អាត​ចេញ​ក៏​បាន​។

- គេង​ឱប​គ្នា

អ្នក​ជំនាញ​ផ្លូវ​ភេទ​បាន​ណែនាំ​ថា​ គូស្នេហ៍​គួរ​នៅ​គេង​ឱប​គ្នា និង​ថើប​គ្នា​ដើម្បី​ផ្ដល់​ភាព​កក់​ក្ដៅ​បន្ថែម​បន្ទាប់​ពី​បាន​ចំណាយ​កម្លាំង​ដ៏​ពុះកញ្ជ្រោល​មុន​នេះ​។ អ្នក​ទាំង​ពីរ​អាច​ថើប​ថ្ងាស ឬ​ថ្ពាល់​ថើៗ​ យក​ដៃ​ច្រូង​សក់​ថ្នម​ៗ និង​និយាយ​ពាក្យ​ផ្អែមល្ហែម​ដាក់​គ្នា​។ ធ្វើ​បែប​នេះ​វា​អាច​ជួយ​បង្កើន​ចំណង​ស្នេហ៍​កាន់​តែ​រឹង​មាំ និង​បំបាត់​អារម្មណ៍​ឈឺចាប់​ ឬ​ហត់​នឿយ​បាន​។

- ​ផ្ដល់​ភាព​កក់​ក្ដៅ​ដល់​ខ្លួន​ឯង

កុំ​បណ្ដោយ​ឱ្យ​ខ្លួន​អ្នកត្រូវ​កម្ដៅ​ ឬ​ត្រូវ​ចំហាយ​ម៉ាស៊ីន​ត្រជាក់​ខ្លាំង​ពេក​ ក្រោយ​បញ្ចប់​ការ​រួម​ភេទ​។ វា​អាច​ធ្វើ​ឱ្យ​អ្នក​ទៅ​ជា​គ្រុន​ឬ​ផ្ដាសាយ​។ គួរ​ដណ្ដប់​ភួយ​ឱ្យ​បាន​ជិត ឬ​ស្លៀក​ពាក់​វិញ​កុំ​ឱ្យ​ត្រូវ​ខ្យល់។

- ហាត់​ប្រាណ​ផ្នែក​ចង្កេះ​ចុះ​ក្រោម

​ធម្មតា​ការ​រួមភេទ​អាច​ជួយ​ឱ្យ​ដៃ​គូ​គេង​លក់​ស្រួល​ ប៉ុន្តែ​បើ​នារីៗ​បែរ​ជា​មិន​មាន​អារម្មណ៍​ងងុយ​គេង​ អ្នក​គួរ​ធ្វើ​លំហាត់ប្រាណ​ផ្នែក​ចង្កេះ​ចុះ​ក្រោម​ ដោយ​គេង​ផ្ងារ​ហើយ​បញ្ឈរ​ជង្គង់​រួច​បង្ហើប​គូទ​ចុះៗវ​ឡើង​​មួយ​សន្ទុះ​សិន។ ក្រោយ​រួម​ភេទ​ ស្បូន​របស់​ស្ត្រី​ក៏​ធ្វើ​ចលនា​ដែរ ដូច្នេះ​ការ​ហាត់​ប្រាណ​បែប​នេះ​អាច​ជួយ​ទៅ​រម្ងាប់​ចលនា​របស់​ស្បូន​ឱ្យត្រលប់​មក​រក​សភាព​ដើម​វិញ និង​មាន​អារម្មណ៍​ស្រាកស្រាន្ត​បាន។

រឿង​ដែល​មិន​គួរ​ធ្វើ

- ងូត​ទឹក​ភ្លាម

​មនុស្ស​ភាគ​ច្រើន​តែង​មាន​អារម្មណ៍​ស្អិត​ខ្លួន​ ហើយ​ក៏​​ប្រញាប់​ទៅ​ងូត​ទឹក​ចេញ​ភ្លាម​។ ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​អាច​នឹង​មាន​គ្រោះថ្នាក់​ ព្រោះ​រាងកាយ​របស់​អ្នក​កំពុង​តែ​ឡើង​កម្ដៅ​ ហើយ​ការ​ងូត​ទឹក​នឹង​ចូល​ទៅ​ផ្លាស់ប្ដូរ​កម្ដៅ​ក្នុង​រាងកាយ​ភ្លាមៗ ដែល​អាច​ប៉ះពាល់​ដល់​សរសៃ​ឈាម​ទៅ​ជា​ស្ទះ​សរសៃ​ឈាម​ក៏​ថា​បាន ចំណែក​ចង្វាក់​បេះដូង​ក៏​អាច​លោត​ខុស​ធម្មតា​បាន។ មួយ​វិញទៀត ហាម​ទៅ​អង្គុយ​មុខ​កង្ហារ​ភ្លាមៗ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​អ្នក​ស្រៀវ​រងា ធ្វើ​ឱ្យ​រាងកាយ​កាន់​តែ​អស់​កម្លាំង។

- ​គេង​លក់​មិន​ខ្វល់​ពី​ដៃ​គូ

ការ​គេង​ភ្លាម​ក្រោយ​បង្កាត់​ភ្លើង​ស្នេហ៍​រួច​ដោយ​មិន​ខ្វល់​ពី​ដៃ​គូ​ គឺ​ជា​រឿង​អាត្មានិយម​បំផុត​។ អ្នក​អាច​នឹង​ធ្វើ​ឱ្យ​ភាគី​ម្ខាង​ទៀត​អន់​ចិត្ត​។ ដូច​បាន​រៀបរាប់​នៅចំណុច​ខាង​លើ គួរ​ចំណាយ​ពេល​យ៉ាង​ហោច​ណាស់​១០​នាទី​ឱប​ក្រសោប​ ផ្ដល់​ភាព​កក់ក្ដៅ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​។

- រិះគន់​ពី​សមត្ថភាព​ផ្លូវភេទ​របស់​ភាគី​ម្ខាង​ទៀត

បើ​ទោះ​បី​អ្នក​ជា​អ្នក​ប៉ិន​ប្រសប់​រឿង​លើ​គ្រែ​ក៏​ដោយ មិន​គួរ​យក​សមត្ថភាព​ផ្លូវ​ភេទ​របស់​ដៃ​គូ​មក​វែកញែក​ភ្លាម​ក្រោយ​បញ្ចប់​ការ​ប្រយុទ្ធ​រួម​គ្នា​នោះ​ទេ​ ព្រោះ​វា​អាច​ប៉ះពាល់​ផ្លូវ​ចិត្ត​របស់​ម្ខាង​ទៀត​ ហើយ​បើ​ធ្វើ​វា​ញឹក​ញយ​អាច​បណ្ដាល​ឱ្យ​ទៅ​ជា​ជំងឺ​បាក់​ទឹក​ចិត្ត​បាន​៕

ចុចអាន៖

ប្រភព៖ bestie ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម