ស្រោមអនាម័យមិនត្រឹមតែការពារការឆ្លងរោគប៉ុណ្ណោះទេ វាក៏ល្អសម្រាប់មាត់ស្បូនស្ត្រីដែរ

  • 2017-11-01 04:53:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិន​អ្នក​ជា​មនុស្ស​ដែល​មាន​ភាព​សកម្ម​ខ្លាំង​ក្នុង​រឿង​រួម​ភេទ​ អ្នក​គួរ​តែ​ដឹង​ពី​ហានិភ័យ​មួយ​ចំនួន​ដែល​អាច​បង្ក​ជា​ជំងឺ​ឆ្លង​បណ្តាល​មក​ពី​ការ​រួម​ភេទ​។ ជំងឺ​ទាំង​នោះ​មាន​ដូច​ជា ​មេរោគ​អេដស៍​ កាម​រោគ ​ស្វាយ ​ប្រមេះ ​ជា​ដើម​ហើយ​អ្វី​ដែល​គ្រប់​គ្នា​យល់​ច្បាស់​ពី​វិធី​នៃ​ការ​ការ​ពារ​នោះ​គឺ​ ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​ឱ្យ​ត្រូវ​តាម​ក្បួន​ខ្នាត​។ យ៉ាង​ណា​ក្តី ​ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​ឱ្យ​ត្រូវ​តាម​ក្បួន​ខ្នាត ​មិន​មែន​អាច​ជួយ​ការ​ពារ​ជំងឺ​ឆ្លង​ផ្សេង​ៗ​បាន​តែ​ម្យ៉ាង​ទេ​ វា​ក៏​ផ្តល់​អត្ថ​ប្រយោជន៍​មួយ​ចំនួន​ទៅ​ដល់​ភាគី​រួម​ភេទ​ជា​ស្ត្រី​បាន​ផង​ដែរ​។

រូបតំណាង​

​មាត់​ស្បូន​របស់​ស្ត្រី​ត្រូវ​ការ​លំនឹង​អាស៊ីត​បាស ​ឬ​និយាយ​ឱ្យ​ស្រួល​ស្តាប់​ទៅ​គឺ​កម្រិត​pH ​ចំណែក​ឯ​ទឹក​កាម​បុរស​វិញ​គឺ​មាន​កម្រិត​បាស​ច្រើន​ pH ​៧.២ ​ទៅ ៨​.០ ​(ទិន្នន័យពី​ WTO​)។ ក្នុង​ពេល​កំពុង​ប្រតិបត្តិ​ការ​រួម​ភេទ​ ទឹក​កាម​ដែល​ផ្ទុក​កម្រិត​បាស​ច្រើន​នោះ​អាច​ធ្វើ​ឱ្យ​មាត់​ស្បូន​ស្ត្រី​ឆ្លង​នូវ​បាក់តេរី​មួយ​ចំនួន​ដោយ​សារ​តែ​គ្មាន​លំនឹង​pH។ ​បាក់តេរី​ទាំង​នោះ​ហើយ​ដែល​ជា​ដើម​ហេតុ​ធ្វើ​ឱ្យ​ស្ត្រី​មាន​ការ​រមាស់ ឬ​រលាក​។ អ្វី​ដែល​យើង​កំពុង​និយាយ​នេះ​គឺ​ចង់​សំដៅ​លើ​អ្នក​មិន​ទាន់​មាន​ដៃ​គូ​ជាក់​លាក់ ​ដែល​ពួក​គាត់​គួរ​តែ​ប្រុង​ប្រយ័ត្ន​ចំពោះ​បញ្ហា​ខាង​លើ​ ទោះ​ជា​វា​មិន​ធ្ងន់​ធ្ងរ​ក៏​ដោយ​តែ​ការ​ប្រើ​ប្រាស់​ស្រោម​ក៏​ជួយ​អ្នក​ឱ្យ​គេច​ផុត​ពី​ជំងឺ​ឆ្លង​ផង​ដែរ​។

យ៉ាង​ណា​ក្តី ប្រាកដ​ជា​មាន​សំណួរ​ថា​ចុះ​ដៃ​គូ​ដែល​ចង់​បាន​កូន​វិញ​តើ​ពួក​គេ​គួរ​ធ្វើ​បែប​ណា​? គេហទំព័រ Shape ​បាន​លើក​ឡើង​ថា​អ្នក​ដែល​ចង់​មាន​គ្រួសារ​មិន​បាច់​បារម្ភ​ពី​បញ្ហា​នេះ​ទេ​ ជាក់​ស្តែង​គឺ​មិន​បាច់​ប្រើ​ស្រោម​អនាម័យ​តែ​ម្តង​ ឲ្យ​តែ​អ្នក​ទាំង​ពីរ​មាន​ដៃ​គូ​តែ​មួយ​ទល់​នឹង​មួយ ៕

ចុចអាន៖ពេល​អីៗ​ជាមួយ​គ្នា​ម្ដងៗ ស្រីៗ​ភាគ​ច្រើន​អត់​ដឹង​ថាអាច​កើត​​ជំងឺ​អាថ៌កំបាំង​មួយ​នេះ​ទេ

ប្រភព៖ Shape ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម