៧តិចនិក​រក​​បាន​​មិត្ត​ប្រុស​​ល្អ គាប់​ចិត្ត​​ក្នុង​រយៈ​ពេល​ខ្លី​ ​បែប​វិធី​ចាស់​ទុំ​

  • 2018-01-05 01:53:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រក​បាន​មិត្ត​ប្រុស​ល្អ ត្រូវ​ចិត្ត​ម្នាក់ ក្នុង​រយៈ​ពេល​ខ្លី​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ ដូច្នេះ​ហើយ​ទើប​មនុស្ស​ស្រី​មួយ​ចំនួន​លះបង់​ការ​ព្យាយាម និង​បណ្ដោយ​តាម​​ព្រហ្មលិខិត​។ វា​​ត្រូវការ​ការ​​​អត់ធ្មត់ ភាព​ឆ្លាតវៃ ចេះ​បត់បែន​ ដឹង​ស្ថានការណ៍​បាន​លឿន ទើប​អ្នក​អាច​ទទួល​បាន​ជោគជ័យ​ក្នុង​ដំណើរ​​ដ៏​ស្មុគស្មាញ និង​យ៉ាប់យ៉ឺន​នេះ​។ យ៉ាងណាមិញ ខាង​ក្រោម​នេះ​ជា​តិចនិក​ ៧​យ៉ាង​ដែល​ជួយ​ពង្រឹង​​ស្មារតី ជំរុញ​ឲ្យ​​សម្រេច​​តាម​គោលដៅ ​ធ្វើ​ឲ្យ​អ្នក​រក​​បាន​​​មិត្ត​ប្រុស​ល្អ​ ក្នុង​រយៈ​ពេល​ខ្លី​៖​

១. បុរស​ចូលចិត្ត​​​តាម​ស្រឡាញ់​មនុស្ស​ស្រី​

មនុស្ស​ប្រុស​ភាគ​ច្រើន​មិន​ចូលចិត្ត​មនុស្ស​ស្រី​ដែល​​ស្រួល​យក ឬ​ស្រឡាញ់​ខ្លួន​មុន​​ទេ​។ អ្នក​ត្រូវ​ឆ្លាត និង​ចាំ​ថា​កុំ​ព្រម​ជួប ឬ​​បើក​ឧកាស​ឲ្យ​គាត់​ខ្លាំង​ពេក​​។ ទាក់ទាញ​គាត់ ប៉ុន្តែ​ត្រូវ​ធ្វើ​​​ឲ្យ​គាត់​ពិបាក​ក្នុង​ការ​តាម​ស្រឡាញ់​អ្នក​ខ្លះ​​ទើប​ជា​រឿង​ប្រសើរ​។​

រូបតំណាង

**២. រក្សា​​​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ឲ្យ​ខ្ពស់​**

កុំ​ព្យាយាម​សម្រប​ខ្លួន​តាម​ពាក្យ​រិះគន់​របស់​អ្នក​ដទៃ​។ ស្លៀកពាក់ ធ្វើ​សកម្មភាព​នានា​ដែល​អ្នក​គិត​ថា​ត្រូវ​​ជាមួយ​ចំណូល​ចិត្ត ឬ​ជា​ទម្លាប់​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​​។ ទោះ​ជា​អ្នក​មាន​រាង​ធាត់ ឬ​ស្គម​ខ្លាំង កុំ​ស្ទាក់ស្ទើរ​ឬ​អៀនប្រៀន​ពេល​ជួប​គាត់​។​

៣. បង្ហាញ​​ភាព​អវិជ្ជមាន​​របស់​ខ្លួន​

គ្មាន​ជីវិត​អ្នកណា​ដែល​ល្អ​​គ្រប់​ដប់​នោះ​ទេ ដូច្នេះ​អ្នក​ក៏​ត្រូវ​ហ៊ាន​បង្ហាញ​ចំណុច​មិន​ល្អ​មួយ​ចំនួន​ប្រាប់​គាត់​ដែរ​។ ប៉ុន្តែ​កុំ​ភ្លេច​សង្កត់​​ធ្ងន់​ថា​អ្នក​នៅ​តែ​រក្សា​គោល​​ជំហរ​រឹងមាំ​រក្សា​លំនឹង​ជីវិត​ជាមួយ​គំនិត​សុទិដ្ឋិនិយម​ជា​និច្ច​។​​

៤. មាន​ជីវិត​ផ្ទាល់​ខ្លួន​

មនុស្ស​ប្រុស​ប្រហែល​ជា​ចង់​បាន​មិត្ត​ស្រី​ដែល​ចេះ​យោគយល់ និង​ផ្តល់​សេរីភាព​ឲ្យ​ខ្លួន​ដូច​គ្នា​។ ដូច្នេះ​ប្រសិន​អ្នក​ជា​មនុស្ស​ស្រី​ដែល​ចេះ​រីករាយ​ជាមួយ​រឿង​ផ្ទាល់​ខ្លួន​ដូច​គាត់ អ្នក​ប្រាកដ​ជា​ជម្រើស​ទី​មួយ​មិន​ខាន​។​

៥. កុំ​ខ្លាច​ក្នុង​ការ​​ណែនាំ​ខ្លួន​ឯង​ទៅ​​បុរស​ដែល​ជា​គោលដៅ​

ជួប​ប្រភេទ​បុរស​ក្នុង​ក្តី​ស្រមៃ នៅ​ទី​សាធារណៈ ឬ​កម្មវិធី​ជប់លៀង​នានា​​ កុំ​ខ្លាច​ក្នុង​ការ​ណែនាំ​ខ្លួន​ឯង​ឲ្យ​គាត់​ស្គាល់​។​ ចូរ​ចងចាំ​ថា​បុរស​ចូលចិត្ត​មនុស្ស​ស្រី​​ដែល​ក្លាហាន​បែប​នេះ​ណាស់​។​

៦. ស្គាល់​គាត់​ឲ្យ​ច្បាស់ មុន​លង់​ស្រឡាញ់​

សាកល្បង​សួរ​​សំនួរ​មួយ​ចំនួន​ទាក់ទង​ជាមួយ​ចំណង់ចំណូលចិត្ត ទម្លាប់ ផ្នត់​គំនិត របៀប​រស់នៅ​ ស្ថានភាព​គ្រួសារ​ជា​ដើម​។ ត្រូវ​ប្រាកដ​ថា​អ្នក​អាច​ទទួល​យក​បាន​ ប៉ុន្តែ​បើ​វា​ផ្ទុយ​ពី​តម្រូវការ​អ្នក​ខ្លាំង អ្នក​អាច​ដក​ខ្លួន​ចេញ​រហ័ស ដើម្បី​កុំ​ឲ្យ​ខ្ជះខ្ជាយ​ពេល​វេលា​រៀង​ខ្លួន​។​

រូបតំណាង

៧. ទទួល​គាត់​ជា​មិត្ត​សិន​

មិត្តភាព​អាច​ក្លាយ​ជា​ស្នេហា ដូច្នេះ​វា​ជា​ពេល​​ដ៏​ល្អ​ក្នុង​ការ​រៀន​ស្គាល់​​គាត់​ឲ្យ​បាន​ច្បាស់ ដូចជា​ ទម្លាប់​អាក្រក់ៗ ឬ​​គូ​ស្នេហ៍​ចាស់​ជា​ដើម​។​ អ្នក​ក៏​អាច​រីករាយ​ជាមួយ​សកម្មភាព​ថ្មីៗ​រួម​គ្នា​ ​ជាមួយ​គាត់ ក្នុង​ទំនាក់ទំនង​​ដំបូង​ជា​មិត្តភ័ក្ដិ​​នេះ​ផង​​ដែរ ៕​

ចុចអាន៖

ប្រភព៖ Youqueen ប្រែសម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម