ស្រឡាញ់​ប្រុស​ត្រូវ​ចេះ​មើល​​មនុស្ស​ប្រុស​! បុរស​ស្រឡាញ់​​ស្មោះ​ត្រូវ​មាន 3P ​នេះ​ចាំ​បាច់

  • 2018-01-03 06:21:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្វី​ដែល​គួរ​ឲ្យ​ស្ដាយ​បំផុត​ក្នុង​លោក​នេះ​គឺ ការ​ដែល​មនុស្ស​ស្រី​មើល​មិន​ឃើញ​តម្លៃ​របស់​ខ្លួន​ឯង ដោយ​គិត​ថា​ខ្លួន​ត្រូវ​តែ “​ព្រម” ដើម្បី​​ឲ្យ​​មនុស្ស​ប្រុស​ស្រឡាញ់ ព្រម​ធ្វើ​គ្រប់​យ៉ាង ទាំង​កាយ​ទាំង​ចិត្ត ហើយ​ធ្ងន់ធ្ងរ​បំផុត​នោះ​គឺ មនុស្ស​ស្រី​មួយ​ចំនួន​សុខ​ចិត្ត​​បោះបង់​ជំហរ​របស់​ខ្លួន​ឯង បោះបង់​ក្ដីស្រឡាញ់ ចំណង់​ចំណូល​ចិត្ត និង​ក្ដី​ស្រមៃ​ទាំង​ឡាយ ដើម្បី​មនុស្ស​ប្រុស​ដែល​ខ្លួន​​ស្រឡាញ់ ដែល​រឿង​ទាំង​អស់​នេះ​ បើ​​បុរស​ស្រឡាញ់​យើង​ពិត​​នឹង​មិន​ទាមទារ​ឲ្យ​យើង​ធ្វើ​នោះ​ទេ។ មនុស្ស​ប្រុស​ដែល​ស្រឡាញ់​យើង​ពិត​...

នឹង​មិន​ធ្វើ ឲ្យ​យើង​បាត់បង់​ភាព​ជា​ខ្លួន​ឯង

នឹង​​មិន​ធ្វើ ឲ្យ​យើង​បាត់​បង់​កិត្តិយស

នឹង​មិន​ ប្រមាថ​ភាព​ជា​មនុស្ស​ស្រី​របស់​យើង

រូបតំណាង

មាន​ ៣​យ៉ាង​ដែល​អាច​ប្រាប់​បាន​យ៉ាង​ងាយ ថា​មនុស្ស​ប្រុស​ម្នាក់​នោះ មាន​ភាព​ប្រាកដ​ប្រជា​កម្រិត​ណា​ក្នុង​ទំនាក់ទំនង​ស្នេហា​ជាមួយ​យើង ដែល ៣​យ៉ាង​នេះ​យើង​អាច​និយាយ​​ខ្លី​ថា 3 P’s រួម​មាន៖

1. Protect

2. Profess 

3. Provide   

ទង្វើ​ទាំង​ ៣​នេះ​​មាន​ន័យ​ថា៖

១. Protect ស្រឡាញ់​ពិត ត្រូវ​អាច​ការពារ ទាំង​រាងកាយ ​ផ្លូវ​ចិត្ត និង​កិត្តិយស​របស់​យើង។ មនុស្ស​ប្រុស​មួយ​ចំនួន​ មិន​ត្រឹម​តែ​មិន​ការពារ​យើង​ពី​អ្នក​ដទៃ​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ត្រូវ​ការពារ​ខ្លួន​ឯង​ពី​គេ​ទៀត។ តើ​នេះ​ហៅ​ថា​ស្នេហ៍​ពិត​​យ៉ាង​ម៉េច​ទៅ?

២. Profess នោះ​គឺ ត្រៀម​ខ្លួន​ជានិច្ច​ក្នុង​ការ​ប្រកាស​ប្រាប់​ពិភពលោក​ថា យើង​គឺ​ជា​​សង្សារ ជា​គូ​ដណ្ដឹង ឬ​ជា​ប្រពន្ធ​របស់​គេ ទៅ​តាម​ការ​ឯកភាព​របស់​ភាគី​ទាំង​សង​ខាង។ ដូច្នេះ​មនុស្ស​ប្រុស​ណា​ដែល​លាក់​ទុក​យើង​ក្នុង​កន្លែង​មួយ​ងងឹត មិន​ព្រម​ចេញ​មុខ​ចេញ​មាត់ ប្រាប់​មិត្ត​ភ័ក្ដិ សុំ​ស្រឡាញ់​​យូរ​ហើយ​​នៅ​តែ​សុំ​រក្សា​ជា​ការ​សម្ងាត់... មិន​បាច់​ស្វែង​រក​ហេតុផល​ការពារ​គេ​​ច្រើន​ទេ បើ​គេ​លាក់​ទុក​យើង​បែប​នេះ មាន​ន័យ​ថា​គេ​មិន​ស្រឡាញ់​យើង​ពិត​ប្រាកដ​ហើយ។ ​សូម​កុំ​ពន្លិច​​ជីវិត​ដ៏​មាន​តម្លៃ​របស់​យើង ជាមួយ​មនុស្ស​ប្រុស​ដែល​មិន​​មើល​ឃើញ​តម្លៃ​របស់​យើង ដែល​​អាច​ឲ្យ​គេ​ប្រកាស​ប្រាប់​គ្រប់​គ្នា​ថា “នេះ​គឺ​ជា​មនុស្ស​ស្រី​របស់​ខ្ញុំ”។

រូបតំណាង

៣. Provide គឺ​ផ្ដល់ ផ្ដល់​ក្ដី​ស្រឡាញ់ ភាព​កក់​ក្ដៅ ​ពេល​វេលា ​ទ្រព្យ​សម្បត្តិ។ល។ មនុស្ស​ប្រុស​ដែល​ស្រឡាញ់​យើង​ពិត​​​ ប្រាកដ​ជា​មិន​កំណាញ់​សូញសាញ​ជាមួយ​យើង​ឡើយ សម្រាប់​រឿង​ធម្មតា​ និង​សមស្រប​តាម​លទ្ធភាព​របស់​គេ។ សង្កេត​បាន​ងាយ​ៗ ប្រសិន​បើ​ date ម្ដង​​ណា​ក៏​ទាមទារ​ឲ្យ​យើង​ចេញ​លុយ 50/50 នោះ​ ភាគ​ច្រើន​គឺ​ប្រាកដ​ជា​ទុក​យើង​ត្រឹម​ជា​​ជម្រើស​មួយ​របស់​គេ​ប៉ុណ្ណោះ ព្រោះ​មនុស្ស​ប្រុស​ដែល​ស្រឡាញ់​យើ​ង​ពិត ទោះ​បី​ក្រ​យ៉ាង​ណា ក៏​ចង់​បង្ហាញ​ពី​​ភាព​ជា​កូន​ប្រុស​ដោយ​ការ​មើល​ថែ​យើង​គ្រប់​សព្វ សុខ​ចិត្ត​មិន​ទៅ​កន្លែង​ថ្លៃ ប៉ុន្តែ​មិន​ចង់​ឲ្យ​ខាង​ស្រី​ចាយ​លុយ​​នោះ​ទេ។  

វា​ជា​រឿង​ល្អ​ដែល​យើង​អាច​រក​បាន​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ រៀប​ការ កសាង​គ្រួសារ​មួយ​ដែល​មាន​គុណភាព ប៉ុន្តែ​វា​មិន​ត្រឹមត្រូវ​សោះ​ឡើយ​ បើ​​​​មាន​សង្សារ​ដើម្បី​តែ​មាន ឬ​មាន​ហើយ​លំបាក​ជាង​នៅ​ខ្លួន​មួយ​ទៅ​ទៀត។ បើ​បែប​នេះ​មិន​បាច់​មាន​ក៏​បាន តែ​​បើ​មនុស្ស​ប្រុស​​ម្នាក់​នោះ​បាន​ពិសោធន៍​ឲ្យ​អ្នក​មើល​ឃើញ​ហើយ​ថា​គេ​មាន “តម្លៃ​គ្រប់គ្រាន់” សឹម​ពិចារណា មើល​ចិត្ត​ឲ្យ​បាន​យូរ យ៉ាង​ហោច​លើស​ពី​មួយ​ឆ្នាំ សឹម​សម្រេច​ចិត្ត​បន្ត ព្រោះ​មនុស្ស​យើង​ភាគ​ច្រើន​លាក់​ធាតុ​ពិត​របស់​ខ្លួន​ឯង​មិន​បាន​លើស​ពី​មួយ​ឆ្នាំ​ទេ ៕

ចុចអាន៖

ប្រភព៖ Mthai ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម