កុំពន្យាពេល​លើ​ជំងឺបាក់ទឹក​ចិត្ត​ទៀត ឆាប់ព្យាបាល​តាម​វិធី​នេះ​ព្រោះ​វា​អាច​សម្លាប់​អ្នក​បាន

  • 2018-01-15 07:30:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​មិន​គួរ​ព្រងើយ​កន្តើយ​ឡើយ បើ​សិន​ជា​ដឹង​ថា​ខ្លួន​ឯង​ស្ថិត​ក្នុង​ស្ថានភាព​ជំងឺ​នេះហើយ ព្រោះ​វា​អាច​ឲ្យ​អ្នក​មាន​គ្រោះថ្នាក់ និង អាច​ឈាន​ដល់​អាយុជីវិត​បាន។ អ្នក​គួរ​តែ​សាកល្បង​វិធី​ខាង​ក្រោម​នេះ​ដើម្បី​ព្យាបាល​ជំងឺ​បាក់​ទឹក​ចិត្ត​នេះ​ឲ្យ​ទាន់​ពេល​វេលា កុំ​ចាំ​រហូត​ដល់​វា​លេប​ត្របាក់​រាង​កាយ​អ្នក​ទាំង​មូល​អី ៖​

១. ស្វែង​យល់​ពី​ជំងឺ​បាក់​ទឹក​ចិត្ត​នោះ​ឲ្យ​បាន​ច្រើន

អ្នក​គួរ​តែ​អង្គុយ ឬ ដេក​គិត​គិត​ថា​អ្នក​មាន​ជំងឺ​នេះ​ដល់​ដំណាក់​កាល​ណា​ហើយ ម្យ៉ាង​ទៀត​វា​បណ្ដាល​មក​ពី​​អ្វី។ ពេល​ដែល​អ្នក​យល់​ពី​វា​កាន់​តែ​ច្បាស់​នោះ​ការ​ព្យាបាល​ក៏​កាន់​តែ​ងាយ​ស្រួល​ដែរ។

រូបតំណាង

**២. មិន​ត្រូវ​ពឹងផ្អែក​លើ​ថ្នាំ​តែ​មួយ​មុខ​នោះ​ទេ**

​វា​មិន​សមស្រប​សម្រាប់​ការ​ប្រើ​ថ្នាំ​ក្នុង​រយៈ​ពេល​យូរ​ឡើយ។ អ្នក​គួរ​តែ​ទទួល​យក​ការ​ព្យាបាល​ដទៃ​ទៀត​រួម​មាន​ការ​ធ្វើ​លំហាត់​ប្រាណ និង​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ​ តែ​បើ​អ្នក​ចង់​ប្រើ​ថ្នាំ​អ្នក​ត្រូវ​ប្រាកដ​ថា​ថ្នាំ​នោះ​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត។

៣.ទទួល​បាន​ការ​គាំទ្រ​ពី​សង្គម និង មនុស្ស​ជុំវិញ​ខ្លួន

អ្នក​កាន់តែ​បង្កើន​ទំនាក់ទំនង​សង្គម​បាន​ច្រើន​​អ្នក​ក៏​កាន់​តែ​អាច​ការពារ​ខ្លួន​ពី​​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​​ដែរ ដូច្នេះ​ដើម្បី​ព្យាបាល​ជំងឺ​នេះ​អ្នក​ត្រូវ​ប្រលូក​ក្នុង​សង្គម​ឲ្យ​បាន​ច្រើន ចៀសវាង​កុំ​ផ្ដាច់​ខ្លួន​ឯង​ឲ្យ​នៅ​ម្នាក់​ឯង។ ពេល​ដែល​អ្នក​ពិបាក​ចិត្ត​ត្រូវ​រក​មនុស្ស​ដើម្បី​និយាយ និង ពិភាក្សា​គ្នា អាច​ជា​គ្រួសារ មិត្តភក្តិ ដៃ​គូ ឬក៏​ អាច​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ផ្នែក​នេះ។

៤. ការ​ព្យាបាល​ត្រូវ​ការ​ពេលវេលា​ និង ការ​ប្តេជ្ញាចិត្ត

ការ​ព្យាបាល​ជំងឺ​នេះ​ត្រូវ​ការ​ពេល​វលា និង ការ​តស៊ូ ដូច្នេះ​អ្នក​ត្រូវ​តែ​ព្យាយាម និង ត្រូវ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ជានិច្ច ហើយ​មិន​ត្រូវ​បាក់​ទឹក​ចិត្ត​ទៀត​នោះ​ទេ​ព្រោះ​បើ​បែប​នេះ​អ្នក​នឹង​កាន់​តែ​ធ្ងន់ធ្ងរ។

រូបតំណាង

៥. មិន​ត្រូវ​ធ្វើ​អី​ដែល​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​ទៀត​ឡើយ

បើ​អាច​គេច​បាន​អ្នក​ត្រូវ​ពី​បញ្ហា​ដែល​អាច​ប៉ះ​ពាល់​ដល់​ចិត្ត​អ្នក ព្រោះ​បើ​មិន​ដូច្នេះ​អ្នក​នឹង​មិន​អាច​ធូរស្រាល​ឡើយ។ ម្យ៉ាង​ទៀត​មិន​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​កាន់​តែ​ទ្រុឌទ្រោម និង ដុនដាប​ឡើយ។

៦. ស្វែង​រក​ការ​ព្យាបាល​ដ៏​ត្រឹមត្រូវ​មួយ

​អាច​ត្រូវ​ស្វែង​រក​ការ​ព្យាបាល​និង​ការ​គាំទ្រ​ដែល​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​អ្នក។ ឧទាហរណ៍​ប្រសិន​បើ​អ្នក​សម្រេច​ចិត្ត​បន្ត​ការ​ព្យាបាល​វា​ប្រហែល​ជា​ត្រូវការ​ការ​ព្យាយាម​ពីរ​បី​ដង​ដើម្បី​រក​អ្នក​ព្យាបាល​ដែល​អាច​ជួយ​អ្នក​បាន។​

រូបតំណាង

កុំ​បណ្ដោយ​នឹង​ជំងឺ​នេះ ព្រោះ​វា​បាន​សម្លាប់​មនុស្ស​ជា​ច្រើន​រួច​មក​ហើយ៕

ចុចអាន៖នៅ​ពេល​មនុស្ស​ម្នាក់​ឯកា​ អស់សង្ឃឹម និងឈឺចាប់​បំផុត ពួក​គេ​ពិត​ជា​ត្រូវ​ការ​អ្នក​ណាស់

ប្រភព៖ helpguide.org ប្រែ​សម្រួល៖ ផេង ផលធិតា