Angelababy រង​ការ​រិះគន់​ព្រោះ​កំពុង​ចិញ្ចឹម​កូន​​តូច តែ​ជក់​បារី​ធ្វើ​មិន​ដឹង

  • 2018-01-06 05:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ចិន Angelababy រង​ត្រូវ​បាន​អ្នក​ម្ដាយ​មាន​កូន​តូច​ជា​ច្រើន​វាយ​តម្លៃ​អវិជ្ជមាន​ដោយ​សារ​ជក់​បារី​ខណៈ​មាន​កូន​តូច។

កាល​ពី​ពេល​ថ្មី​ៗ​នេះ បណ្ដាញ​ព័ត៌មាន Sina ទើប​តែ​ចុះផ្សាយ​រូប​ភាព​ក្រៅ​ឆាក​របស់​តារា​សម្ដែង​ជួរ​មុខ Angelababy នៅ​ពេល​នាង​កំពុង​ថត​រឿង​ភាគ​ថ្មី "Disire and the City”។ ភ្លាម​ៗ​នោះ ស្រី​ស្អាត​វ័យ ២៨​ឆ្នាំ​រង​ការ​រិះគន់​ពី​សំណាក់​មហាជន​យ៉ាង​ខ្លាំង ព្រោះ​បង្ហុយ​ផ្សែង​បារី​មិន​ខ្វល់​ពី​អ្នក​ណា។

តាម​នោះ​ដែរ ប្រពន្ធ​របស់ Huang Xiaoming និង​តួ​ឯក​ប្រុស​កំពុង​ត្រៀម​ថត​ឈុត​ថ្មី ខណៈ​តួ​ប្រុស​កំពុង​តុបតែង​ខ្លួន​នោះ អ្នក​ម្ដាយ​កូន​១​ក៏​ឆ្លៀត​ពេល​បង្ហុយ​ផ្សែង​បារី​តែ​ម្ដង​ទៅ។ ក្រោយ​ពេល​រូប​ទាំង​នេះ​ត្រូវ​បាន​បញ្ចេញ រូបភាព​ថ្លៃ​ថ្នូរ និង​សុភាពរាបសារ​របស់ Baby មុន​នោះ​ត្រូវ​រង​ការ​ខូច​ខាត​យ៉ាង​ខ្លាំង។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ មនុស្ស​ជា​ច្រើន​បាន​លើក​ឡើង​ថា ការ​ជក់​បារី​នេះ​មិន​ត្រឹម​តែ​ប៉ះពាល់​តារា​សម្ដែង​ខ្លួន​ឯង​ទេ ថែម​ទាំង​ប៉ះពាល់​ដល់​កូន​ប្រុស​តូច​របស់​នាង​ទៀត​ផង។ សម្រាប់​អ្នក​ម្ដាយ​មាន​កូន​តូច​បែប​នេះ មិន​គួរ​ធ្វើ​បែប​នេះ​ឡើយ។ មុន​នោះ​ដែរ ស្រី​ស្អាត​កើត​ឆ្នាំ ១៩៨៩ ក៏​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ជក់​បារី​អេឡិចត្រូនិក​ផង​ដែរ៕

ប្រភព៖ Eva ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម