សម្រាប់អ្នកអេយូរឆ្នាំ អាចបង្ហោះ status ទាំងនេះដើម្បីផ្សងរកគូបាន
- 2017-11-25 13:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្រាប់អ្នកអេយូរឆ្នាំ អាចបង្ហោះ status ទាំងនេះដើម្បីផ្សងរកគូបាន
ខណៈមនុស្សមួយចំនួនមិនជឿលើស្នេហាលើអ៊ីនធឺណិតនោះ ក៏មានមនុស្សមិនតិចដែរដែលបានរកឃើញស្នេហាពិតរបស់ខ្លួននៅទីនេះដែរ។ សម្រាប់អ្នកមិនទាន់មានគូ អាចបង្ហោះ Status ទាំងនេះដើម្បីស្វែងរកគូរបស់ខ្លួននៅលើបណ្ដាញសង្គម។
១. មានអ្នកណានិយាយគ្នាលេងទេ អផ្សុកខ្លាំងណាស់
កណ្ដាលយប់អធ្រាត្រ នៅពេលបង្ហោះសារនេះទៅ ធានាថាពេញមួយយប់អ្នកពិតជាមិនអាចគេងបានឡើយព្រោះមានគេផ្ញើសារមកច្រើនពេក។
២. ខ្ញុំនៅតែស្រស់ស្អាតតែមិនមែនជាកម្មសិទ្ធិរបស់អ្នកណាទាំងអស់
នេះយើងចង់បញ្ជាក់ឲ្យគេដឹងថា យើងកំពុងនៅលីវដើម្បីកុំឲ្យគេយល់ច្រឡំ។
**៣. មិនដឹងថាអារម្មណ៍ពេលស្រលាញ់អ្នកណាម្នាក់យ៉ាងណាទៅណ**
សារមួយនេះចង់បង្កប់ន័យថាយើងកំពុងមានស្នេហាហើយ ដូចនេះសម្រាប់អ្នកណាដែលកំពុងមានចិត្តលើយើង អាចចូលចែចូវបាន។
៤. ចង់មានទំនាក់ទំនងមិនច្បាស់លាស់មួយ មិនមែនជាមិត្តភ័ក្ដិ ក៏មិនមែនជាសង្សារ
និយាយរួមទៅគឺនាងកំពុងជ្រើសរើស អ្នកបម្រើ ម៉ូតូឌុប និងអ្នកកំដរនាងរាល់ពេលនាងត្រូវការតែមិនមែនជាសង្សារច្បាស់លាស់។
៥. យូរហើយមិនបានចេញក្រៅមើលកុន ញ៉ាំអីសោះ
គំនិតរបស់នាងគឺត្រូវការឲ្យមានគេជូននាងទៅមើលកុន និងញ៉ាំអីនៅខាងក្រៅ។
៦. បើសិនជាអាច តើអាចឲ្យខ្ញុំស្រលាញ់អ្នកម្ដងបានទេ?
នោះអ្នកប្រាកដជាទទួលបានចម្លើយ "ពិតជាបានហើយ" រាប់មិនអស់ជាក់ជាមិនខាន។
៧. នៅឯកាយូរពេកក៏ក្លាយទៅជាទម្លាប់ទៅហើយ
នាងចង់មានន័យថា ត្រូវការមនុស្សម្នាក់មកកែទម្លាប់នេះរបស់នាងចេញ៕