Crush លើ Boss មែន​ទេ? វិធីសាស្ត្រ​ធ្វើឲ្យ​អ្នក​កាន់តែ​មាន​តម្លៃ​ក្នុង​កែវភ្នែក​របស់គាត់

  • 2017-11-24 03:35:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​កន្លែង​ការងារ​អ្នក​ប្រាកដ​ជា​ចង់​ឲ្យ​គេ​ស្រឡាញ់​ ចូល​ចិត្ត​ខ្លួន​ជា​ពិសេស​ មេតែ​ម្ដង។ បើ​​ Boss​ នោះ​ជា​បុរស​សង្ហា​ហើយ​ទំនេរ​ទៀត​នោះ អ្នក​អាច​នឹង​លួច​ស្រឡាញ់​គាត់​វិញ​ក៏​ថា​បាន ដូច្នេះ​វិធី​ខាង​ក្រោម​នេះអាចធ្វើឲ្យ​អ្នក​កាន់តែ​មាន​តម្លៃ​ក្នុង​កែវភ្នែក​របស់គាត់៖

១. កុំ​ព្យាយាម​ធ្វើ​ខុស​ពី​ចរិត​ខ្លួន​ឯង​

កុំ​ព្យាយាម​សម្ដែង​ចរិត​ផ្សេង​ពី​ខ្លួន​ឯង​នៅ​កន្លែង​ធ្វើ​ការ​​ ព្រោះ​អ្នក​ត្រូវ​ដឹង​ថា​មេ​អ្នក​​អាច​សង្កេត​ពី​ទង្វើ​អ្នក​គ្រប់​ពេល​​ បើ​អ្នក​ធ្វើ​បែប​នេះ​វា​អាច​ប៉ះពាល់​ដល់​ការងារ​ និង​ ចំណាប់​អារម្មណ៍​ពី​ ​Boss​ របស់​អ្នក​។

រូបតំណាង

**២. រៀបចំ​ខ្លួន​ឲ្យ​បាន​សមរម្យ​**

កុំ​គិត​ថា​តែង​ខ្លួន​ឆើតឆាយ​ពេក​អ្នក​អាច​ឲ្យ​គាត់​ចាប់​អារម្មណ៍​នោះ​ អ្នក​គួរតែ​ផ្លាស់​ប្ដូរ​ពី​ការ​ស្លៀក​សំពត់​ខ្លី​ មក​រៀបចំ​ខ្លួន​តាម​បែប​សាមញ្ញ​ ដោយ​ make-up​ លក្ខណៈ​ធម្មជាតិ​ ប្រើ​ប្រាស់​ទឹកអប់​ដែល​មាន​ក្លិន​ស្រាល​និង​ជាប់​បាន​យូរ។

៣. ធ្វើ​ជា​អ្នក​ស្ដាប់​ដ៏​ល្អ​ម្នាក់​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅ​ពេល​ដែល​គាត់​និយាយ​អ្វី​មួយ​អ្នក​ត្រូវ​តែ​ព្យាយាម​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់ សឹម​និយាយ​តាម​ក្រោយ​​ តែ​ត្រូវ​ប្រាកដ​ថា​អ្វី​ដែល​អ្នក​និយាយ​មិន​វែង​ពេក​ និង​មិន​ចាក​ប្រធាន​។

រូបតំណាង

៤. រៀន​ធ្វើ​ឲ្យ​បរិយាកាសជុំវិញគាត់​ស្រស់ស្រាយ

វា​ពិត​ជា​ល្អ​បើ​សិន​ជា​អ្នក​អាច​ធ្វើ​ឲ្យ​គាត់​សើច​ ប៉ុន្តែ​កុំ​ធ្វើ​រហូត​ដល់​ភ្លេច​ខ្លួន​ថា​គាត់​ជា​ Boss​ របស់​អ្នក​។​ គ្រាន់​តែ​រក​រឿង​ដែល​ល្អ​មួយ​ហើយ​និយាយ​ នៅ​កន្លែង​ការងារ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​លេចធ្លោ​ជាង​គេ។

៥. ដោះស្រាយ​បញ្ហា​ដោយ​អត់ធ្មត់​

គ្មាន​អ្វី​ដែល​ល្អ​គ្រប់​យ៉ាង​នោះ​ទេ​ បើ​សិន​ជា​មាន​បញ្ហា​នៅ​កន្លែង​ការងារ​អ្នក​ត្រូវ​ធ្វើ​​ចិត្ត​ឲ្យ​ត្រជាក់​ ទំនុក​ចិត្ត​ទោះ​បី​ស្ថិត​នៅ​ក្រោម​សម្ពាធ​យ៉ាង​ណា​ក៏ដោយ​ក៏​ត្រូវ​រក្សា​គំនិត​វិជ្ជមាន​ និង​ស្នាម​ញញឹម​ ដើម្បី​ឲ្យ​គាត់​មាន​ភាព​កក់ក្ដៅ​ជាមួយ​អ្នក​។

៦. ត្រូវ​ល្អ​ជាមួយ​អ្នក​រាល់​គ្នា

គាត់​ពិត​ជា​កត់​សម្គាល់​អ្នក​បើ​សិន​ជា​ល្អ​ជាមួយ​គាត់​ ហើយ​រឹត​តែ​ល្អ​ជាង​នេះ​នៅ​ពេល​ដែល​អ្នក​ល្អ​ជាមួយ​អ្នក​រាល់​គ្នា​ ពេល​នោះ​អ្នក​ពិត​ជា​បុគ្គលិក​ពិសេស​មួយ​ដែល​នៅ​ក្នុង​ចិត្ត​គាត់​ហើយ។

៧. កុំ​បញ្ចេញ​កាយវិការ​ចង់​បាន​គាត់​ខ្លាំង​ពេក​

ទោះ​បី​អ្នក​ចង់​បាន​គាត់​ប៉ុណ្ណា​ក៏​ដោយ​តែ​មិន​ត្រូវ​ធ្វើ​ជ្រុល​ពេក​នោះ​ទេ​ អ្នក​គ្រាន់​តែ​ញញឹម​ដាក់​​គាត់ និង​ចេះ​ជួយ​ពេល​ដែល​គាត់​មានរឿង​ដែល​ត្រូវ​ឲ្យ​ជួយ​ទៅ​បាន​ហើយ។

៨. ផ្ដោត​លើ​ការងារ​ ត្រូវ​ប្រាកដ​ថា​អ្នក​ជា​មនុស្ស​ដែល​យក​ការងារ​សំខាន់ ហើយ​ធ្វើ​វា​ដោយ​យក​ចិត្ត​ទុកដាក់​ ដើម្បី​ឲ្យ​គាត់​អាច​ពឹង​ពាក់​លើ​អ្នក​បាន។

រូបតំណាង

សំខាន់​អ្នក​ត្រូវ​ដឹង​ថា​មុន​នឹង​ឲ្យ​គេ​ចូលចិត្ត​ អ្នក​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​ទាក់ទាញ​និង​ល្អ​ជាមុន​សិន​ បែប​នេះ​ទោះ​បី​ជា​អ្នក​ទៅ​ទី​ណា​ក៏​មិន​ខ្វះ​អ្នក​ស្រឡាញ់​ចូល​ចិត្ត​ដែរ​៕

ប្រភព៖ Visihow ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម