ចូល ២០១៨ ហើយ ដូច្នេះមនុស្សគ្រប់រូបគួរតែចាប់ផ្ដើមទម្លាប់ល្អ ៥ យ៉ាងនេះ!
- 2018-01-02 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូល ២០១៨ ហើយ ដូច្នេះមនុស្សគ្រប់រូបគួរតែចាប់ផ្ដើមទម្លាប់ល្អ ៥ យ៉ាងនេះ!
ចូលឆ្នាំថ្មីបានប៉ុន្មានថ្ងៃហើយ តើអ្នកគ្រប់គ្នាបានចាប់ផ្ដើមធ្វើអ្វីថ្មីតាមឆ្នាំដែរឬទេ? បើមិនទាន់ទេ កញ្ញា សូមណែនាំប្រិយមិត្តទាំងឡាយ ធ្វើនូវទម្លាប់ថ្មីទាំង ៥ នេះ ព្រោះមានប្រយោជន៍សម្រាប់ជីវិតយ៉ាងខ្លាំង៖
១.រៀបកន្លែងគេង
មនុស្សមួយចំនួនច្រើនតែគិតថា កន្លែងគេងមិនសំខាន់ឡើយ ដូចនេះហើយទោះមិនរៀបក៏មិនថ្វីដែរ ព្រោះយប់ឡើងគេងវិញដដែល។ តែនោះជាគំនិតមិនត្រឹមត្រូវឡើយ អ្នកមានទម្លាប់រៀបចំកន្លែងគេងឲ្យបានស្អាតបាត ជីវិតអ្នកក៏ស្រស់ស្រាយទៅតាមនោះដែរ។ ម្យ៉ាងទៀតពេលអ្នករៀបចំកន្លែងគេងស្អាត ធ្វើឲ្យអ្នកមានថាមពលបន្ថែម ដើម្បីចាប់ផ្ដើមថ្ងៃថ្មី។ បើមិនទាន់មានទម្លាប់បែបនេះទេ ឆាប់រៀនធ្វើពីថ្ងៃស្អែកតទៅ ហើយបើអ្នកចង់មានការផ្លាស់ប្ដូរ ដូរស្ទីលកន្លែងគេងថ្មីតែម្ដងទៅ។
**២.សកម្មជានិច្ច**
ជាជាងការនិយាយស្ដីឥតប្រយោជន៍ អ្នកគួរតែធ្វើសកម្មភាពឲ្យបានច្រើនជាងឆ្នាំមុន ទើបលទ្ធផលការងារនៅឆ្នាំនេះរឹតតែប្រសើរ។ មួយវិញទៀតសម្រាប់សុខភាព អ្នកក៏គួរតែមានគម្រោងហាត់ប្រាណថ្មីដែលអាចបញ្ចេញជាតិពុលក្នុងខ្លួន ក៏ដូចជាការជួយឲ្យសុខភាពកាន់តែរឹងមាំដោយផ្លាស់ពីការ Gym ងាកមកជិះកង់មួយសប្ដាហ៍ ២ ដង ឬដើរមួយថ្ងៃមួយម៉ោងវិញ។
៣.បរិភោគសម្រាប់តែថាមពល
បន្ថែមពីការផ្លាស់ប្ដូររបៀបហាត់ប្រាណ អ្នកគួរតែដូររបបអាហារដែរ ដោយទទួលទានតែអាហារណាដែលផ្ដល់ថាមពលដល់រាងកាយ ហើយអាហារ ឬភេសជ្ជៈមិនល្អចំពោះសុខភាពគួរតែផ្អាក។ អាហារ ៣ ពេលមិនគួរចោលឡើយ ដោយញ៉ាំអាហារពេលព្រឹកឲ្យល្មម អាហារថ្ងៃត្រង់ឲ្យច្រើន ហើយពេលល្ងាចបន្ថែមតែផ្លែឈើ។
៤.ចំណាយពេលវេលាជាមួយមនុស្សជាទីស្រលាញ់
ទោះឆ្នាំថ្មីអ្នករវល់យ៉ាងណាក៏ដោយ សម្រាប់មនុស្សជាទីស្រលាញ់កុំភ្លេចនៅក្បែរពួកគេឲ្យបានច្រើន ទាំងគ្រួសារ ឪពុកម្ដាយ បងប្អូន ឬសង្សារ ព្រោះធ្វើឲ្យជីវិតអ្នកកាន់តែមានន័យ។
៥.កុំឲ្យមានរឿងមិនបានការច្រើនពេកក្នុងជីវិត
ឆ្នាំថ្មីហើយ រឿងមិនបានការទាំងអម្បាលបានគួរតែឈប់ឲ្យមានក្នុងជីវិតទៀតទៅ តែបើមិនអាចបញ្ឈប់បានទាំងស្រុង ក៏គួរទម្លាក់ចោលខ្លះ។ រឿងដែលមិនបានការដូចជា ដើរនិយាយដើមគេ ឬដើរចាក់រុកនេះ មិនល្អ ហើយក៏មិនចំណេញដែរ ដូចនេះឈប់បានឈប់ទៅ៕
ចុចអាន៖ជំហានទាំង ១២ តាមខែនីមួយជួយឲ្យជីវិតក្នុងឆ្នាំ ២០១៨ ជោគជ័យទាំងស្រុង