ជំហានទាំង ១២ តាមខែនីមួយជួយឲ្យជីវិតក្នុងឆ្នាំ ២០១៨ ជោគជ័យទាំងស្រុង
- 2017-12-27 03:21:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំហានទាំង ១២ តាមខែនីមួយជួយឲ្យជីវិតក្នុងឆ្នាំ ២០១៨ ជោគជ័យទាំងស្រុង
បើអ្នកចង់ឲ្យឆ្នាំ ២០១៨ ជាឆ្នាំដ៏ជោគជ័យក្នុងជីវិត គួរតែធ្វើអ្វីៗតាមដំណាក់កាលនីមួយៗនៃខែ។ កញ្ញា នឹងបង្ហាញប្រិយមិត្តថា ក្នុងខែ មករា ដល់ ធ្នូ អ្នកត្រូវធ្វើរឿងអ្វីខ្លះ ដើម្បីទទួលបានជីវិតថ្មី៖
១.ខែមករា៖ ការចាប់ផ្ដើមថ្មី
ខែបើកឆាក អ្នកគួរតែចាប់ផ្ដើមដើរតាមផែនការដែលបានកំណត់កាលពីពេលថ្មីៗនេះ។ ឬអ្នកអាចរាយគោលដៅរបស់អ្នកដែលបង្កើតថ្មី ហើយធ្វើវាដោយភាពហ្មត់ចត់ ដើម្បីឲ្យចេញជាលទ្ធផលល្អ។
២.ខែកុម្ភៈ៖ ត្រលប់មកវិញ
ខែទី ២ នេះ អ្នកគួរតែពិនិត្យមើលលើលទ្ធផល ដែលខែចាស់ថាតើវាដំណើរការបានល្អប៉ុណ្ណា ឬមិនល្អយ៉ាងម៉េចខ្លះ ដើម្បីធ្វើការកែសម្រួល។ បន្ទាប់មកធ្វើការផែនការបន្ទាប់ទុកបំផុតគំនិតសម្រាប់ខែថ្មី។ ជាពិសេសខែនេះត្រូវពិនិត្យមើលគោលដៅនាពេលខាងមុខដ៏វែងឆ្ងាយទៀត។
៣.ខែមីនា៖ កសាងទំនុកចិត្តរបស់អ្នក
នៅពេលដែលអ្នកបានកំណត់គោលដៅ និងរៀបផ្លូវសម្រាប់ដើរនៅពេលខាងមុខរួចហើយ នេះគឺជាពេលវេលាធ្វើការធ្ងន់ធ្ងរ ដើម្បីទទួលបានការទុកចិត្តពីអ្នកដទៃ ។ ចាប់ផ្ដើមបំពេញកិច្ចការ បង្កើតទម្លាប់ល្អៗដោយធ្វើការឲ្យបានរៀបរយគ្រប់ភារកិច្ច។
៤.ខែមេសា៖ ធ្វើឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន
ខែមេសាអ្នកគួរតែចាប់ផ្ដើមជាមួយនឹងទស្សនវិស័យស្រស់ថ្លា បន្ទាប់ពីខំធ្វើការខ្លាំងក្នុងខែមីនា។ ទស្សនៈរបស់អ្នកនឹងផ្លាស់ប្ដូរ ហើយអ្នកនឹងចាប់ផ្ដើមធ្វើឲ្យមានការផ្លាស់ប្ដូរវិជ្ជមានក្នុងជីវិតអ្នក ដោយចាប់ផ្ដើមដោយបោះបង់ទម្លាប់អាក្រក់ ហើយបន្តគិតអ្នកជោគជ័យដទៃ។
៥.ខែឧសភា៖ ឆ្លុះបញ្ចាំងលើលទ្ធផលល្អបំផុតដែលទទួលបាន
ឥឡូវអ្នកបានធ្វើកិច្ចការដែលខ្លួនស្រលាញ់ និងបានផ្លាស់ប្ដូរផ្នត់គំនិតហើយ។ វាដល់ពេលដែលត្រូវយកចិត្តទុកដាក់លើលទ្ធផល។ បំពេញការងារឲ្យល្អបំផុតនៅឆ្នាំនេះ ហើយឆ្លុះបញ្ចាំងពីអ្វីដែលអ្នកបានធ្វើចេញជារូបរាងផង។
៦.ខែមិថុនា៖ រៀបចំផែនការក្នុងក្ដីសុបិនរបស់អ្នក
វាមិនយឺតពេលទេ ក្នុងការផ្លាស់ប្ដូររឿងធំៗនៅខែមិថុនា។ គួរតែស្វែងរកបែបផែនជីវិតដែលអ្នកស្រមៃ និងធ្វើវាឲ្យចេញជារូបរាងពិតប្រាកដ។
៧.ខែកក្កដា៖ សម្រេចនូវអ្វីដែលអ្នកតែងតែចង់ធ្វើ
ចូលដល់ខែ ៧ ហើយអ្នកចង់ធ្វើអ្វីមួយឲ្យបានសម្រេច គួរតែធ្វើវាទៅដូចជាទិញទូរស័ព្ទ ឬសម្ភារៈសំខាន់ក្នុងជីវិតណាដែលអ្នកស្រលាញ់។
៨.ខែសីហា៖ ពង្រឹងកម្លាំងចិត្តរបស់អ្នក
ចង់ក្លាយជាមនុស្សរឹងមាំ និងទទួលបានជោគជ័យអ្នកក្លាហានដោយហ៊ាននិយាយពាក្យលើកសរសើរខ្លួនឯង ដើម្បីឲ្យខ្លួនឯងមានគំនិតរឹងមាំ ហើយកាន់តែខ្លាំងក្លា។
៩.ខែកញ្ញា៖ ចូរគិតឲ្យបានហ្មត់ចត់
ក្នុងជំពូកនេះអ្នកនឹងរៀននូវអ្វីដែលអ្នកត្រូវធ្វើ ដើម្បីទទួលបានលទ្ធផលក្នុងជីវិតគួរជាទីគាប់ចិត្ត។ តែមុនពេលធ្វើអ្វី និយាយអ្វីចេញទៅ គួរគិតវាឲ្យបានច្រើនដង ដើម្បីកុំឲ្យខាតបង់នៅពេលចេញទៅ។
១០.តុលា៖ រៀបចំសម្រាប់ចុងឆ្នាំ
វាជាពេលវេលា ដើម្បីបំបាត់ភាពធុញថប់ និងជាតិពុលក្នុងខ្លួន ក្នុងខែនេះអ្នកនឹងធ្វើការឲ្យបានចប់ចុងចប់ដើម និងយកពេលទៅគិតធ្វើរឿងសំខាន់នាចុងឆ្នាំវិញ។ ពេញមួយខែនេះអ្នកត្រូវរៀបចំឡើងវិញនូវបញ្ជីការងារត្រូវធ្វើ ហើយសន្សំប្រាក់សម្រាប់ដើរកម្សាន្ត។
១១.ខែវិច្ឆិកា៖ ជាខែតប់ប្រមល់
សម្រាប់អ្នកធ្វើការ ខែវិច្ឆិកាគឺអាចនិយាយបានថាជាខែមហាតប់ប្រមល់ ព្រោះ ចុងឆ្នាំខិតជិតមកដល់ហើយ ដូចនេះការងារសំខាន់ៗត្រូវបញ្ចប់ឲ្យបានក្នុងខែនេះ។ អ្នកនឹងមានអាការៈឈឺក្បាល មានសម្ពាធ ហើយមានអារម្មណ៍ថាសុខភាពមិនល្អ និងមិនរីករាយជាងមុន។ តែពេលបញ្ចប់បានភ្លាមអាការៈទាំងប៉ុន្មាននឹងរលាយទៅដោយឯងៗ។
១២.ខែធ្នូ៖ រៀបចំផែនការសម្រាប់ឆ្នាំបន្ទាប់
ខែនេះគឺត្រូវធ្វើបញ្ជីសរុបការបំពេញគោលដៅឆ្នាំចាស់ ហើយផ្លាស់ទៅធ្វើថ្មីសម្រាប់ឆ្នាំក្រោយ៕
ចុចអាន៖ទម្លាប់មិនទៀងទាត់ទាំង ៧ គួរលប់បំបាត់ចោលមុនពេលចុងបញ្ចប់ឆ្នាំមកដល់