ទម្លាប់​មិន​ទៀងទាត់​ទាំង ៧ គួរ​លប់​បំបាត់​ចោល​មុន​ពេល​ចុង​បញ្ចប់​ឆ្នាំ​មក​ដល់

  • 2017-12-21 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​បាន​ចាប់ផ្ដើម​គិត​អំពី​ដំណោះស្រាយ​ឆ្នាំ​ថ្មី​របស់​អ្នក​ហើយ ឬ​នៅ? ដូច្នេះ​វា​ជា​ពេល​វេលា​ដ៏​ល្អ​បំផុត ធ្វើ​ការ​លះបង់​វា​ខ្លះ​ចេញ ដើម្បី​ឲ្យ​ឆ្នាំ​ថ្មី​អ្នក​ជួប​អ្វី​ដែល​ប្រសើរ ទើប​ជីវិត​រីករាយ​បាន។ បែប​នេះ ៧ ទម្លាប់​មិន​ទៀងទាត់ គួរ​លប់​បំបាត់​ចោល​មុន​ពេល​ចុង​បញ្ចប់​ឆ្នាំ​មក​ដល់៖

១.ភាព​មិន​ស្មោះត្រង់

ទាំង​ចំពោះ​អ្នក​ដទៃ និង​ចំពោះ​ខ្លួន​ឯង គួរតែ​បោះបង់​វា​ចោល​ទៅ ហើយ​នៅ​ឆ្នាំ​ក្រោយ​ត្រូវ​មាន​ភាព​ស្មោះត្រង់​គ្រប់​បែប​យ៉ាង។ វា​នឹង​ធ្វើឲ្យ​អ្នក​ភ្ញាក់ផ្អើល​ពី​របៀប​ដែល​មនុស្ស​នៅ​ជុំវិញ​អ្នក​កាន់តែ​ចូលចិត្ត និង​គោរព​អ្នក រឿង​តិចតួច​សោះ នោះ​ក៏​ដោយសារ​តែ​កា​ស្មោះត្រង់​នេះឯង។

២.បោះ​ចោល​រឿង​ភ័យ​ខ្លាច

សូម​ឲ្យ​ឆ្នាំ ២០១៨ ជា​ឆ្នាំ​ដែល​អ្នក​ដោះលែង​ពី​ការ​ភ័យខ្លាច។ បង្កើត «បញ្ជី​ភ័យ​ខ្លាច» របស់​អ្នក ហើយ​ពិនិត្យ​មើល​វា​ម្ដង​មួយ​ៗ រួច​ព្យាយាម​កែប្រែ​ភាព​ភ័យខ្លាច​នោះ​ទៅ​ជា​ភាព​ជោគជ័យ​វិញ។ រឿង​ខ្លះ​អ្នក​គិត​ថា​វា​ពិបាក ហើយ​ខ្លាច​ក៏​រត់​គេច​ទៅ តែ​បើ​ចាប់ផ្ដើម​ធ្វើ​វា​ឡើង នោះ​ អ្នក​នឹង​មាន​អារម្មណ៍​ថា​ខ្លួនឯង​ទំនុក​ចិត្ត​ច្រើន ហើយ​អ្នក​នឹង​ចាប់ផ្ដើម​ជឿជាក់​ខ្លួនឯង​ភ្លាម​ៗ។

៣.ឈប់​វិនិច្ឆ័យ​មនុស្ស

នេះ​ជា​ទម្លាប់​មិន​ល្អ​ទាល់តែ​សោះ ព្រោះ​មនុស្ស​គេ​មិន​ឲ្យ​វិនិច្ឆ័យ​ត្រឹម​សំបក​ក្រៅ​ទេ។ សូម​ព្យាយាម​ដើម្បី​បំបែក​ផ្នត់គំនិត​នេះ​ចេញ ព្រោះ​នៅ​ពេល​ណា​អ្នក​ឮ​វិនិច្ឆ័យ​រូប​អ្នក​ដោយ​មិន​ត្រឹមត្រូវ អ្នក​ក៏​មិន​សប្បាយ​ចិត្ត​ដែរ។

៤.បោះចោល​អតីតកាល

បើ​អ្នក​មិន​គិត​សម្លឹង​ទៅ​មុខ​ទេ នោះ​ជីវិត​អ្នក​ដូច​កង្កែប​ក្នុង​អណ្ដូង ព្រោះ​មិន​អាច​ឃើញ​អ្វី​ថ្មី និង​ភាព​រីកចម្រើន​ចំពោះ​មុខ។ ដោះលែង​អតីតកាល​ទៅ នោះ​អ្នក​នឹង​ឃើញ​ពន្លឺ​ចែងចាំង​នៅ​ពី​មុខ​អ្នក​វិញ។ មួយ​វិញ​ទៀត​ត្រូវ​ចាំ​ថា អតីតកាល​មិន​អាច​កំណត់​អនាគត​របស់​អ្នក​បាន​ទេ។

៥.មិន​តាម​ដាន​សុខភាព​របស់​អ្នក

បើ​មិន​ចោល​ទម្លាប់​អាក្រក់​បែប​នេះ​ទេ ឆ្នាំ​ថ្មី​អ្នក​ក៏​គ្មាន​អ្វី​លូតលាស់​ទៅ​មុខ​ដែរ បើ​ជំងឺ​រួបរឹត​ខ្លួន។ ចាប់ផ្ដើម​ពី​ឆ្នាំ​ថ្មី​ដោយ​តាមដាន​សុខភាព របប​អាហារ បរិមាណ​ទឹក លំហាត់​ប្រាណ ទើប​ជួយ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ​ឡើង​វិញ និង​ធ្វើការ​ជោគជ័យ។

៧.ចោល​ទូរស័ព្ទ​ខ្លះ

ការ​សម្លឹង​មើល​ទូរស័ព្ទ​ជាប្រចាំ គឺជា​ទម្លាប់​អាក្រក់​ដែល​អ្នក​ពិតជា​ត្រូវ​ការ​កែតម្រូវ។ ព្យាយាម​ធ្វើអ្វី​មួយ​ដោយ​គ្មាន​ទូរស័ព្ទ នោះ​អ្នក​នឹង​មាន​អារម្មណ៍​ល្អ ហើយ​មិន​ចាំបាច់​ចំណាយ​ច្រើន៕

ចុចអាន៖គោលដៅ ៥ ដែល​នារី​គ្រប់​រូប​គួរ​កំណត់​ខ្លួនឯង​ក្នុង​ឆ្នាំ ២០១៨

ប្រភព៖ Careergirldaily ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម