និយាយ​ចាញ់ហែកមាត់ចោលបើអ្នកមានតិចនិកពិសេសទាំង ៧នេះ

  • 2017-11-30 07:14:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នេះ​មិន​មែន​ជា​ការ​ផ្តល់​យោបល់​ឱ្យ​អ្នក​ទាំង​អស់​គ្នា​យក​ការ​ឈ្លោះ​ជា​ធំ​ទេ​ ប៉ុន្តែ​ស្ថាន​ភាព​ក្នុង​ជីវិត​ពេល​ខ្លះ​ពិត​ជា​មិន​អាច​ប្រកែក​បាន​។ មនុស្ស​មិន​មែន​ចិត្ត​ព្រះ​ឯណា ​បើ​អត់​មិន​បាន​ខ្លាំង​គឺ​ត្រូវ​តែ​ឈ្លោះ​ហើយ​! ៨ ​ក្បាច់​ខាង​ក្រោម​នេះ ​នឹង​ជួយ​ឱ្យ​អ្នក​គ្រប់​គ្រង​អារម្មណ៍​បាន​ល្អ​ហើយ​អាច​យក​ឈ្នះ​លើ​ដៃ​គូ​ជម្លោះ​បានសម្រេច៖

១. ព្យាយាម​ចាប់​ចំណុច​ដែល​ជា​ការ​ពិត

ជា​ធម្មតា​នៅ​ពេល​ឈ្លោះ ​ភាគី​ទាំង​សង​ខាង​ច្បាស់​ជា​ប្រកាន់​យក​គំនិត​ត្រូវ​រៀង​ៗ​ខ្លួន​ ប៉ុន្តែ​នេះ​មិន​ចាត់​ទុក​ថា​ជា​ស្នៀត​កំពូល​ទេ​។ អ្នក​ត្រូវ​ចាប់​ភស្តុតាង​ ឬ​អ្វី​ដែល​ជា​ហេតុ​ភេទ​កើត​ឡើង​ពិត​ប្រាកដ​ ហើយ​ផ្ចាញ់​ភាគី​ជម្លោះ​នោះ​តែ​ម្តង​។ អ្នក​ក៏​ត្រូវ​ប្រាកដ​ដែរ​ថា​ភស្តុតាង​ទាំង​នោះ មិន​ត្រូវ​កើត​ចេញ​ពី​ការ​វិនិច្ឆ័យ​តាម​អារម្មណ៍​របស់​ខ្លួន​ឡើយ​។

២. ស្តាប់​ភាគី​ម្ខាង​ទៀត​ញេញ​ឱ្យ​អស់​ចិត្ត​សិន

​នេះ​គឺ​ជា​គន្លឹះ​សំខាន់ ​ព្រោះ​អ្នក​អាច​ដឹង​ពី​អ្វី​ដែល​គេ​កំពុង​គិត ​ហើយ​ក៏​អាច​ប៉ាន់​ស្មាន​ដឹង​ពី​ចំនុច​ខ្សោយ​របស់​គេ​ដែរ​។

៣. គិតឱ្យទូលាយ

អ្នក​មិន​គួរ​ប្រកាន់​យក​គំនិត​របស់​ខ្លួន​តែ​ម្ខាង​ទេ ​ត្រូវ​បើក​ចិត្តឱ្យ​ទូលាយ​ដើម្បី​ស្វែង​រក​ហេតុផល​ដែល​សម​ស្រប​ផ្សេង​ៗ​មក​ផ្ចាញ់​ដៃ​គូ​ជម្លោះ​។

៤. គ្រប់​គ្រងអារម្មណ៍ខ្លួនឯង

ទោះ​ជា​អ្នក​ខឹង​សម្បារ​នឹង​ភាគី​ម្ខាង​ទៀត​ប៉ុន​ណា​ក៏​ដោយ​ ក៏​ត្រូវ​ទប់​អារម្មណ៍​ខ្លួន​ឯង​ដែរ ជៀស​វាង​ភ្លេច​ពាក្យ​ដែល​ត្រូវ​ឈ្លោះ​។

៥. គោរពដៃគូជម្លោះ

ហាម​ដាច់​ខាត​ការ​ប្រើ​កាយ​វិការ​ ឬ​អំពើ​ហិង្សា​ផ្តេស​ផ្តាស ​វា​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​អ្នក​ចាញ់​ក្នុង​ជម្លោះ​នេះ​ទេ ​ផ្ទុយទៅវិញអ្នកអាចប្រឈមនឹងការប្តឹងដាក់ទោសបីដៃគូជម្លោះទៀតផង។

រូបតំណាង

**៦. ចាត់​ទុក​វា​ជា​ការ​សន្ទនា**

ការ​ប្រើ​ពាក្យ​សម្តី​បាញ់​ប្រហារ​របស់​អ្នក ​គួរ​តែ​ជា​ពាក្យ​ប្រើ​ក្នុង​ការ​សន្ទនា​ទូទៅ ​អាច​ប្រើ​សម្លេង​ស្មើ​ៗ​ធម្មតា​ដូច​ពេល​និយាយ​គ្នា ​ប៉ុន្តែ​សង្កត់​អត្ថន័យ​ឱ្យ​ចុក​ឈាម​វិញ​ទើប​ល្អ។

៧. លាយពាក្យបន្ទន់ចិត្ត

លាយ​ឡំ​ពាក្យ​បញ្ជោរ​ខ្លះ​ៗ​ទៅ​កាន់​ដៃ​គូ ​វា​ជា​យុទ្ធសាស្ត្រ​ពង្វក់​ស្មារតី​ឱ្យ​គេ​ឆាប់​ចុះ​ចាញ់​ក្នុង​ជម្លោះ​មួយ​នេះ​៕

ចុចអាន៖ជ្រើសរើសរូបត្រីកោណមួយដែលពេញចិត្ត វានឹងប្រាប់ថាអ្នកជាមនុស្សបែបណា!

ប្រភព៖ bornrealist ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម