ជ្រើសរើសរូបត្រីកោណមួយដែលពេញចិត្ត វានឹងប្រាប់ថាអ្នកជាមនុស្សបែបណា!
- 2017-11-29 09:22:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជ្រើសរើសរូបត្រីកោណមួយដែលពេញចិត្ត វានឹងប្រាប់ថាអ្នកជាមនុស្សបែបណា!
តេស្តសាកល្បងមួយនេះ ដកស្រង់ចេញពីគេហទំព័រការអប់រំសាសនាព្រះពុទ្ធ។ ជ្រើសរើសរូបត្រីកោណណាមួយដែលអ្នកពេញចិត្ត ហើយមកមើលការបកស្រាយខាងក្រោមនេះ៖
១. ត្រីកោណទី ១៖ ជាមនុស្សមានមហិច្ឆតាខ្ពស់ និងក្លាហាន
មនុស្សជំពូកនេះទុកគោលដៅក្នុងជីវិតរបស់គេសំខាន់ជាងអ្វីៗទាំងអស់។ គេទុកក្តីស្រមៃរបស់ខ្លួនគឺជាការជម្រុញទឹកចិត្តដ៏ខ្លាំងក្លា ហើយតែងតែផ្តល់កម្លាំងចិត្តឱ្យខ្លួនឯងជារឿយៗ។ មនុស្សប្រភេទនេះ មិនដែលបដិសេធជាមួយការបង្ហាញភាពក្លាហាន ព្រមទាំងបទពិសោធន៍របស់ខ្លួនទៅអ្នកដទៃឡើយ។
២. ត្រីកោណទី ២៖ ទុកចំណងមិត្តភាពសំខាន់ បើសិនជាអ្នកជ្រើសរើសត្រីកោណទី ២ មានន័យថាអ្នកជាមនុស្សដែលឱ្យតម្លៃច្រើនទៅលើចំណងមិត្តភាព។ អ្នកតែងតែជួយប្រឹក្សាយោបល់ និងជួយយកអាសាពេលគេមានទុក ហើយអ្នកក៏មិនសូវមើលឃើញទោសពៃរបស់អ្នកដទៃដែរ។ មិនថាគេធ្វើខុសយ៉ាងណាទេ អ្នកនៅតែមានមនោសញ្ចេតនាខ្ពស់ និងការអត់ឱនចំពោះអ្នកដទៃជានិច្ច។
៣. ត្រីកោណទី ៣៖ មានភាពនឹងធឹង
មនុស្សប្រភេទនេះជ្រើសរើសដើរតាមខួរក្បាលច្រើនជាងតាមបេះដូង។ រឿងភាគច្រើនគឺគេសម្រេចចិត្តដោយខ្លួនឯងព្រមទាំងមានការប្រុងប្រយ័ត្នខ្ពស់។ ចំនុចពិសេសរបស់គេ គឺជាមនុស្សដែលសម្រេចជោគវាសនាដោយខ្លួនឯង ហើយមិនងាយឱ្យអ្នកដទៃលូកដៃក្នុងរឿងជីវិតផ្ទាល់ខ្លួនឡើយ។
៤. ត្រីកោណទី ៤៖ ជាមនុស្សស្មោះត្រង់
មនុស្សជំពូកនេះត្រូវការឱ្យអ្នកដទៃបង្ហាញភាពស្មោះត្រង់មកកាន់ខ្លួន ដូចដែលខ្លួនមានចំពោះគេអ៊ីចឹង។ គេចូលចិត្តធ្វើការងារជាក្រុម ហើយមនុស្សក្នុងក្រុមភាគច្រើនស្រឡាញ់រាប់អានគេព្រោះគេតែងតែមានគំនិតវិជ្ជមានលើកឡើងជានិច្ច។
៥. ត្រីកោណទី ៥៖ ភាពជោគជ័យជាកត្តានាំមុខ មនុស្សជំពូកនេះចាត់ទុកការងារដែលខ្លួនធ្វើបានសម្រេចទាំងប៉ុន្មានថាជាជោគជ័យទាំងអស់។ គេមិនចូលចិត្តស៊ាំ៉ញ៉ាំច្រើនទេ ហើយក៏មិនចូលចិត្តធ្វើអ្វីដែលនាំឱ្យពិបាកច្រើនដែរ ដឹងតែម្យ៉ាងគឺធ្វើអ្វីដើម្បីជោគជ័យ ធ្វើអ្វីដែលមានប្រយោជន៍។ ចំនុចពិសេសមួយរបស់មនុស្សត្រីកោណទី ៥ គឺនៅក្នុងលក្ខខណ្ឌការងារគេគិតគូរពីគុណភាពច្រើនជាងបរិមាណ៕