រឿងសាមញ្ញៗ តែប៉ះពាល់ខ្លាំងពេលមករដូវ ស្ត្រីភាគច្រើនអាចមិនដឹង
- 2017-11-14 04:22:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងសាមញ្ញៗ តែប៉ះពាល់ខ្លាំងពេលមករដូវ ស្ត្រីភាគច្រើនអាចមិនដឹង
ការមករដូវទៀងទាត់ជារឿងប្រពៃបំផុតសម្រាប់ស្ត្រីគ្រប់រូប ប៉ុន្តែមានរឿងសាមញ្ញៗមួយចំនួនដែលស្ត្រីខ្លះចូលចិត្តធ្វើជាប្រចាំ តែដល់ពេលមករដូវវាប្រែជាប៉ះពាល់ខ្លាំងដល់សុខមាលភាពដូចជា ៖
កុំផឹកទឹកកក ៖ ផឹកទឹកកកអាចបង្កើនការឈឺចាប់ពេលកំពុងមានរដូវ ព្រោះវានឹងធ្វើឲ្យសីតុណ្ហភាពក្នុងពោះវៀនត្រជាក់ ហើយពិបាកក្នុងការស្រូបយកសារធាតុចិញ្ចឹម។
កុំផឹកទឹកសូដា ៖ ទោះតិច ឬ ច្រើនក្តី ស្ត្រីមិនត្រូវផឹកទឹកដែលមានជាតិហ្គាស ឬ ដាក់ជាតិផ្អែមសិប្បនិមិត្ត (artificial sugar) នោះទេ
កុំញុំាដូង ឬ ផឹកទឹកដូង ៖ ទឹកដូង នឹងធ្វើឲ្យប្រព័ន្ធក្នុងខ្លួនស្ត្រីត្រជាក់ ដូច្នេះវាអាចទៅបង្អាក់ការហូរធ្លាក់នៃឈាមរដូវដែលកំពុងតែក្តៅ។ បើឈាមរដូវដែលត្រូវធ្លាក់ចុះមិនអស់ឬ រអាក់រអួល បណ្តាលឲ្យស្ត្រីមិនស្រួល ។
មិនត្រូវលាងសម្អាតពេលរន្ធញើសបើកចំហរ ឬកំពុងបែកញើស ព្រោះអ្នកអាចនឹងឈឺក្បាល ហើយការឈឺក្បាលអូសបន្លាយយូរ អាចបណ្តោលឲ្យអ្នកឈឺក្បាលធ្ងន់ធ្ងរ និងធ្វើឲ្យអ្នកឆាប់ចាស់។
កុំញុំាត្រសក់ ៖សារធាតុដែលមានផ្ទុកនៅក្នុងផ្លែត្រសក់អាចនាំឲ្យមានសារធាតុរាវមួយចំនួននៅតោងជាប់ក្នុងជញ្ជាំងស្បូន ។
ជៀសវាងការប្រឹងសម្រកទម្ងន់អំឡុងពេលនេះ៖ វាអាចបណ្តោលឲ្យស្ត្រី មិនស្រួលខ្លួន វិលមុខ ឈឺក្បាលព្រោះតែបាត់បង់ឈាមច្រើនក្នុងអំឡុងពេលមករដូវ។ ដូច្នេះគួរញុំា និង គេងឲ្យបានគ្រប់គ្រាន់ និង ផឹកទឹកក្តៅឧណ្ហៗឲ្យបានច្រើន។
កុំប្រើសំឡីអនាម័យមានសារជាតិប៉ះពាល់សុខភាព ៖ ប្រសិនបើអ្នកប្រើសំឡីអនាម័យមិនល្អ វាងាយនឹងបង្កជាមេរោគទៅតោងជាប់មាត់ស្បូន ឬជ្រាបចូលទៅក្នុងស្បូន បណ្តាលឲ្យកើតជម្ងឺ ផ្សិត រមាស់ ធ្លាក់ស ឬរលាក់ជាដើម ។ មុនសម្រេចចិត្តប្រើសំឡីអនាម័យណាមួយ ស្ត្រីគួរពិនិត្យឲ្យបានច្បាស់ពី ក្រេឌីតក្រុមហ៊ុនផលិត ការត្រួតពិនិត្យស្តង់ដារ សុពលភាព (Expired date) និង ធាតុផ្សំយកមកផលិតសំឡីអនាម័យនោះ ។
- **កុំប្រើសំឡីអនាម័យមួយយូរជាងយយូរជាង ៥ ម៉ោងឲ្យសោះ** ៖ ធម្មតាទោះមិនមានឈាមរដូវច្រើនជាប់សំឡីក៏ដោយ ស្ត្រីគួរប្តូរសំឡីក្នុងចន្លោះ ៥ ម៉ោងម្តង ព្រោះការប្រើសំឡីមួយផ្អឹបជាប់យូរវានឹងបង្កជាមេរោគ ឲ្យរម៉ាស់ និងក្លិនមិនល្អ។ មួយវិញទៀត បើសិនជាមានឈាមធ្លាក់ជោកពេញសំឡី ស្ត្រីគួរប្រញាប់ប្តូរចេញភ្លាមទោះទើបតែប្រើក៏ដោយ ។
បើជៀសបាន គួរកុំស្លៀកពាក់ស ៖ ការប្រយ័ត្នប្រយែងត្រូវមានជានិច្ចក្នុងពេលមករដូវដូចជា ត្រូវដាក់សំឡីអនាម័យក្នុងកាបូបជាប្រចាំ ទុកផ្លាស់ប្តូរ និងមិនត្រូវស្លៀកពាក់សនោះទេ ព្រោះឈាមរដូវអាចធ្លាក់ខ្លាំងជ្រុលធ្វើឲ្យប្រឡាក់សម្លៀកបំពាក់ដោយមិនឲ្យស្ត្រីដឹងខ្លួនក៏មាន។
កុំរួមភេទក្នុងពេលមានរដូវឲ្យសោះ៖ ស្បូនស្ត្រីបើកខ្លាំងពេលមានរដូវ ដូច្នេះការរួមភេទពេលនោះអាចឲ្យមេរោគងាយចូលជ្រៅទៅដល់ក្នុងស្បូន។ ការរួមភេទពេលមានរដូវធ្វើឲ្យដៃគូរខូចអារម្មណ៍ដោយសារ តែក្លិនមិនល្អ និងអារម្មណ៍មិននឹងនររបស់ស្ត្រី ៕