រន្ធត់ចិត្តពេលដឹងរឿងពិត របស់ព្រះនាងៗក្នុងព្រេងនិទាន Disney
- 2017-10-11 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រន្ធត់ចិត្តពេលដឹងរឿងពិត របស់ព្រះនាងៗក្នុងព្រេងនិទាន Disney
គ្រប់គ្នាជាពិសេសស្រីៗពិតជាបានមើលតុក្កតាព្រេងនិទានល្បីៗរបស់ Disney ហើយជាប់ចិត្តនឹងស្នេហារ៉ូមែនទិក សិលាសាស្ត្រ ព្រមជាមួយការបញ្ចប់ដោយជួបជុំរស់នៅយ៉ាងមានសេចក្ដីសុខរវាងព្រះនាងនិងព្រះអង្គម្ចាស់របស់ពួកគេ។ ប៉ុន្តែទាំងនោះគ្រាន់តែជាចុងបញ្ចប់ដែល Disney កែសម្រួលតែប៉ុណ្ណោះការពិតវិញគឺគួរឲ្យរន្ធត់៖
១.ព្រះនាងស៊ីនដឺរីឡា
ក្នុងរឿងនេះព្រះនាងមានបងស្រីចុង ២ នាក់ដែលតែងតែច្រណែនធ្វើបាបព្រះនាង តែចុងបញ្ចប់ក៏ធ្វើអ្វីមិនបានដោយសារពាក់ស្បែកជើងកញ្ចក់នោះមិនត្រូវ។ ក្នុងរឿងពិត បងស្រីចុងទាំង ២ សុខចិត្ត ឈឺខ្លួនដោយម្នាក់កាត់ម្រាមជើង ម្នាក់ទៀតកាត់កែងជើងដើម្បី ពាក់ស្បែកជើងឲ្យ្រតូវ តែនៅតែមិនត្រូវ។ នៅថ្ងៃរៀបអភិសេកព្រះអង្គម្ចាស់ និង ស៊ីនដឺរីឡា ពួកបងស្រីទាំងពីរនោះត្រូវបានព្រាបសចឹកភ្នែកខ្វាក់ទាំងសងខាងផងដែរ។
២.ព្រះនាងមច្ឆាតូច
ក្នុងរឿងរបស់ Disney ព្រះនាងមច្ឆាបានដូរសំឡេងនឹងមេធ្មប់ ដើម្បីបានក្លាយជាមនុស្ស។ ប៉ុន្តែក្នុងរឿងពិតនាងត្រូវបណ្ដាសាថា ពេលបានជើងហើយនាងនឹងមានអារម្មណ៍ថាដូចត្រូវកាំបិតមុតស្រួចចាក់រាល់ពេលធ្វើដំណើរ។ នៅថ្ងៃរៀបការជាមួយព្រះអង្គម្ចាស់ នាងបានលោតទឹកសម្លាប់ខ្លួនដោយទ្រាំឈឺចាប់មិនបានតទៅទៀត។
៣.ព្រះនាងអារ៉ូរ៉ាក្នុងរឿង Sleeping Beauty
ក្នុងរឿង Disney ព្រះអង្គម្ចាស់មិនទាន់រៀបអភិសេកទេ។ ទ្រង់បានលង់ស្រលាញ់ព្រះនាង និងជួយព្រះនាងចេញពីបណ្ដាសាដោយការថើប។ តែការពិត ព្រះនាងត្រូវព្រះអង្គម្ចាស់រំលោភរហូតដល់មានផ្ទៃពោះនិងមានកូនភ្លោះ ហើយព្រះអង្គម្ចាស់ក៏មានមហេសីរួចដែរ។ ក្រោយមកមហេសីនោះដឹងរឿងក៏រៀបផែនការឲ្យគេសម្លាប់កូនភ្លោះនោះ ហើយយកសាច់ឲ្យព្រះអង្គម្ចាស់សោយ។ តែមិនបានសម្រេច ហើយព្រះអង្គបានបញ្ជាឲ្យប្រហារជីវិតមហេសីដោយបោះចូលភ្លើង។ រួចព្រះអង្គក៏បានរៀបអភិសេកជាមួយ អារ៉ូរ៉ា។
៤.ព្រះនាងព្រិលស
ម្ដាយចុងចិត្តអប្រិយរបស់ព្រះនាងមិនបាន ស្លាប់ដោយសារធ្លាក់ទៅក្នុងជ្រោះដូចនិទានរបស់ Disney ទេ។ តែនាងត្រូវបានអញ្ជើញឲ្យចូលរួម ពិធីរៀនអភិសេករបស់ព្រះនាងព្រិលស ហើយតម្រូវឲ្យនាងពាក់ស្បែកជើងដែកដែលដុតក្នុងភ្លើងក្ដៅ ហើយរាំរហូតដល់ហត់ស្លាប់៕
ចុចអាន៖អ្នកគាំទ្រហក់ពីអគារ និងអារកដៃសម្លាប់ខ្លួនក្រោយដឹងថា Luhan មានសង្សារ