ចង់ដឹងមនុស្សក្បត់បែបណា មើលតែតាមតារានិករទៅ!
- 2017-11-10 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ដឹងមនុស្សក្បត់បែបណា មើលតែតាមតារានិករទៅ!
ការទស្សន៍ទាយតាមតារានិករទាំង១២ ដែលមានប្រជាប្រិយភាពណាស់នៅបណ្ដាប្រទេសលោកខាងលិច។ តារានិករជាការទស្សន៍ទាយខែកំណើតទៅតាមផ្កាយគេដំណាងជារូបសត្វ ដែលមានប្រភពចេញពីប្រទេសអេហ្សីបបុរាណ។ តាមតារានិករនេះក៏អាចមើលដឹងពីអត្តចរិតមនុស្សក្បត់របៀបណាបានផងដែរ៖
១.Capricorn (អ្នកកើតខែធ្នូ ២២ ដល់ មករា១៩)
Capricorn ជាតារានិករតំណាងដល់សត្វពពែ មានចរិតមិនសូវចេះខ្វល់ខ្វាយនោះឡើយ ដូចគ្នាទៅនឹងការក្បត់។ គេមិនចាត់ទុកថាជារឿងធំអីទេ រាល់ពេលដែលមានមនុស្សក្បត់គេ ឬគេក្បត់មនុស្សដទៃនោះ។ គេនោះការពារខ្លួននិងប្រុងប្រយ័ត្នបំផុត ដូច្នេះគេមិនងាយនឹងត្រូវគេចាប់បានថាក្បត់ទេ។
២.Aquarius (អ្នកកើតខែមករា ២០ ដល់ កុម្ភៈ១៨)
Aquarius តំណាងដោយអារក្សទឹកគេជាមនុស្សចូលចិត្តក្បត់ដោយបើកជំហរតែម្ដង។ ពេលខ្លះគេចូលចិត្តធ្វើទង្វើក្បត់នោះ ហើយសប្បាយចិត្តពេលអ្នកដទៃចាប់បាន។ គេយល់ថាធ្វើដូចនេះអាចបំបាត់ភាពតានតឹងរបស់គេ ហើយវាអាចចង់សងសឹកទៅលើមនុស្សដែលធ្លាប់ក្បត់គេមុនផងដែរ។
៣.Pisces (អ្នកកើតខែកុម្ភៈ ១៩ ដល់ មិនា២០)
Pisces តំណាងដោយរូបត្រី ហើយមានភាពឈ្លាសវៃជាពិសេសក្នុងអំពើក្បត់នេះតែម្ដង។ គេតែងតែរត់រួចពីការចាប់បាននូវអំពើក្បត់របស់គេ ដោយសា Pisces ជាមនុស្សមានគម្រោងការណ៍ច្បាស់លាស់ណាស់មុនពេលធ្វើរឿងអ្វីុមួយ។ តិចនិកនៃការក្បត់គេ ឃើញថាល្អឥតខ្ចោះ ធ្វើបានរយៈពេលយូរហើយគ្នាអ្នកងាយនឹងចាប់បានឡើយ។
៤.Aries (អ្នកកើតខែមិនា ២១ ដល់ មេសា១៩)
Aries តំណាងដោយសត្វរមាំងព្រៃ ដែលមានអត្តចរិតចូលចិត្តរបស់ថ្មីៗ។ គេចូលចិត្តមានថ្មីចោលចាស់ និងចូលចិត្តស្គាល់មនុស្ស ធ្វើរឿងថ្មីអស់ពីមួយកន្លែងទៅមួយកន្លែងទៀត។ គេចូលចិត្តដើរតួជាជនរងគ្រោះណាស់ ហើយតែងប្រាប់ខ្លួនឯងថាគេអំពើក្បត់របស់គេមានហេតុផល។
៥.Taurus (អ្នកកើតខែមេសា២០ ដល់ ឧសភា២០)
Taurus តំណាងដោយគោព្រៃ ដែលជាតារានិករស្មោះត្រង់បំផុតផងដែរ។ Taurus មិនងាយក្បត់អ្នកណាទេ ជាពិសេសដៃគូស្នេហាតែម្ដង តែបើ Taurus ចេះក្បត់មានន័យថា គេបានឈប់ស្រលាញ់អ្នក ហើយទៅស្រលាញ់អ្នកថ្មីបាត់ទៅហើយ។ ម្យ៉ាងទៀតបើតារានិករមួយនេះបានក្បត់ចិត្តនិងដើរចេញពីអ្នកហើយ គឺដាច់ខាតគ្មានផ្លូវឡើយថាគេនឹងត្រលប់មករកអ្នកវិញ។
៦.Gemini (អ្នកកើតខែឧសភា ២១ ដល់ មិថុនា២០)
Gemini តំណាងដោយកូនភ្លោះជាតារានិករ ដែលចូលចិត្តក្បត់មនុស្សជិតស្និទ្ធជាមួយគេបំផុត។ គេជាមនុស្សចូលចិត្តក្បត់ចិត្តអ្នកជាមួយមនុស្សដែលនៅក្បែរខ្លួនអ្នក ហើយមិនខ្លាចញញើតទោះបីអ្នកចាប់បានក៏ដោយ។
៧.Cancer (អ្នកកើតខែមិថុនា ២១ ដល់ កក្កដា២២)
Cancer តំណាងដោយរូបក្ដាមដែលជាតារានិករមិនសាំញ៉ាំ ហើយសមញ្ញាបំផុត។ Cancer មិនប្រសព្វខាងក្បត់ចិត្តទេ បើនិយាយឲ្យចំគេមិនដឹងក្បត់ដោយវិធីណា អញ្ចឹងហើយទើបពេលក្បត់ម្ដងៗគេងាយនឹងត្រូវចាប់បានណាស់។ តាមពិតពួកគេជាមនុស្សមានមនោសញ្ចេតនា និងគួរឲ្យស្រលាញ់ណាស់ តែពេលខ្លះគេអាចនិយាយត្រង់ពេកពីអារម្មណ៍របស់គេ ទើបធ្វើឲ្យអ្នកដទៃឈឺចាប់ ហើយយល់ថាគេក្បត់។
៨.Leo (អ្នកកើតខែកក្កដា ២៣ ដល់ សីហា២២)
Leo ជាតារានិករតំណាងដោយសត្វតោមិនចេះក្បត់ តែមិនមែនព្រោះតែគេស្មោះត្រង់ទេ គឺមកពីគេស្អប់ការចាក់ក្រោយខ្នង ដែលកើតចេញពីអំពើក្បត់នោះ។ គេដាច់ខាតមិនចាកចោលដៃគូ ដរាបណាពួកគេរស់នៅចុះសម្រុងជាមួយគ្នា។ Leoចូលចិត្តមានដៃគូមួយពិតប្រាកដ ដែលអាចផ្ដល់សេចក្ដីសុខឲ្យគ្នាគ្រប់គ្រាន់ទៅបានហើយ។
៩.Virgo (អ្នកកើតខែសីហា ២៣ ដល់ កញ្ញា២២)
តារានិករនេះតំណាងដោយរូបស្រីក្រមុំ គឺជាអ្នកជំនាញក្បត់ចិត្ត។ ពួកគេមានសមត្ថភាពក្បត់ពេញមួយឆាកជីវិត ដោយគ្មាននរណាចាប់បានក៏មាន។ គេរៀបចំផែនការបានលម្អិត ហើយថែមទាំងត្រៀមផ្លូវសម្រាប់ពេលគេចាប់បានទៀតផង។ ការយកលេស និងភាពប៉ិនប្រសព្វនេះ ទោះបីជាត្រូវចាប់បានក៏ដៃគូខឹងមិនបានយូរដែរ។
១០.Libra (អ្នកកើតខែកញ្ញា ២៣ ដល់ តុលា២២)
Libra តំណាងរូបជញ្ជីង មាននិស្ស័យពីកំណើតក្នុងរឿងក្បត់ចិត្ត។ គេអាចធ្វើរឿងជាច្រើនដែលអ្នកដទៃមិនចេះធ្វើដូចជា ទាក់ទងមនុស្សចាប់ពី២ នាក់ក្នុងពេលតែមួយ ហើយធ្វើដោយប្រយ័ត្នគ្មានអ្នកចាប់អារម្មណ៍។ ពួកគេចេះលេងពាក្យសម្ដីណាស់ ហើយលេខមួយក្នុងការបញ្ចុះបញ្ចូល ធ្វើឲ្យពូកគេជាប់ឈ្មោះជាព្រានប្រមាញ់ស្នេហ៍ដ៏ពូកែ។
១១.Scorpio (អ្នកកើតខែតុលា ២៣ ដល់ វិច្ឆិកា២១)
Scorpio តំណាងដោយសត្វខ្យាដំរី ជាតារានិករដែលមិនក្បត់ចិត្តដៃគូឡើយ ព្រោះគេមិនចេះលេងសើច ហើយបើស្រលាញ់គឺស្រលាញ់ខ្លាំងមែនទែន។ មនុស្សនេះចិត្តទន់ និងឆាប់បាក់ចិត្តស្រលាញ់គេណាស់។ អញ្ចឹងហើយទើបពេលខ្លះគេមិនមែនជាអ្នកក្បត់ផ្ទាល់ទេ តែគេចូលរួមក្បត់ ដូចជាបើកចិត្តយល់ព្រមស្រលាញ់អ្នកមានដៃគូដែលចូលមករកគេជាដើម។
១២.Sagittarius (អ្នកកើតខែវិច្ឆិកា ២២ ដល់ ធ្នូ២១)
សម្រាប់ Sagittarius វិញជាតារានិករតាងដោយព្រួញ ដែលចូលចិត្តលែងល្បែងស្នេហ៍ក្បត់ជាមួយអារម្មណ៍មនុស្សណាស់។ គេចូលចិត្តទាក់ទង់ស្នេហាបណ្ដាក់គ្នា ពីម្នាក់ទៅម្នាក់ទៀត និងតែងតែមានកង់សាគួរជានិច្ច។ ពួកគេរមែងជាមនុស្សធ្វើការមត់ចត់ និងបានល្អណាស់។ តែគេមាននិស្ស័យចូលចិត្តផ្លាស់ប្ដូរដៃគូ ដើម្បីកាត់បន្ថយភាពតានតឹងរបស់គេ៕
ចុចអាន៖មើលនិស្ស័យតាមខែកំណើត នឹងដឹងថាហេតុអីអ្នកគ្មានគូនឹងគេបែបនេះ