មើល​​និស្ស័យ​តាម​ខែ​កំណើត នឹង​ដឹង​ថា​ហេតុ​អី​អ្នក​គ្មាន​គូ​នឹង​គេ​បែប​នេះ

  • 2017-11-08 07:02:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​កត្តា​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​អ្នក​នៅ​ម្នាក់​ឯង​បែប​នេះ​។​ កត្តា​ទាំង​នោះ​រួម​មាន​ អត្តចរិត,​ ចំណូល​ចិត្ត​, បែប​បទ​ជីវិត​ផ្សេងៗ​ហើយ​ក្នុង​នោះ​ផង​ដែរ​ ខែ​ដែល​អ្នក​កើត​ ក៏​អាច​ឆ្លុះ​បញ្ចាំង​អំពី​អត្តចរិត​ពិត​របស់​អ្នក​ថា​ហេតុ​អី​បាន​ជា​អ្នក​នៅ​ទំនេរ​គ្មាន​គូ​និង​គេ​បែប​នេះ។​

១.​ មករា​

បើ​អ្នក​មាន​គូ​វិញ​ អ្នក​គឺ​ជា​មនុស្ស​ដែល​ រ៉ូមែនតិច​ ចេះ​ថ្នាក់​ថ្នម​ ស្រលាញ់​ ដៃ​គូ​ខ្លាំង​បំផុត។​ តែ​បើ​និយាយ​ពី​ការងារ​ក៏​អ្នក​ជា​មនុស្ស​ហ្មត់ចត់​ និង​ស្មោះ​ស្ម័គ្រ​ និង​ការងារ​បំផុត​ដែរ។​ និយាយ​រួម​ទៅ​អ្នក​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ផ្ដោត​អ្វី​តែ​មួយ​ប៉ុណ្ណោះ​ ទើប​ពេល​ខ្លះ​អ្នក​មិន​បើក​ចំហ​ទទួល​យក​ស្នេហា​ក៏​ព្រោះ​តែ​អ្នក​ចែក​មិន​ដាច់​រវាង​ស្នេហា​និង​ការងារ។​

២.​ កុម្ភៈ​

អ្នក​ជា​​មនុស្ស​ងាយ​ស្រួល​នឹង​ចុះ​សម្រុង​ទេ​ តែ​អ្នក​ដែល​ចូល​ចិត្ត​រាប់​អាន​​មនុស្ស​ឲ្យ​បាន​ច្រើន​ អស់​ពី​មួយ​ចូល​មួយ។​ តែ​ការ​រាប់អាន​នេះ​មិន​ដែល​បាន​គង់វង្ស​យូរ​ទេ​ ព្រោះ​អ្នក​ជា​ឆាប់​ធុញ​ជា​មួយ​មនុស្ស​ឬ​អ្វី​ៗ​ទាំង​ឡាយ​ដែល​អ្នក​ស្គាល់​ឬ​ធ្លាប់​បាន​ធ្វើ​នោះ។​ នេះ​ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​នៅ​ម្នាក់​ឯង​ ព្រោះ​អ្នក​មិន​មាន​ចំណូល​ចិត្ត​នៅ​កន្លែង​ដ៏​ដែល​បាន​យូរ​ទេ។​

៣.​ មីនា

អ្នក​ជា​មនុស្ស​ដែល​ពូកែ​យល់​ចិត្ត​មនុស្ស​ដ៏​ទៃ​ខ្លាំង​បំផុត​។ អ្នក​ចេះ​លួង​លោម​ ផ្ដល់​ដំបូន្មាន​ល្អៗ ​ឲ្យ​គំនិត​ ព្រម​ទាំង​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​នៅ​ជុំវិញ​ខ្លួន​សប្បាយ​ចិត្ត។​ តែ​ពេល​ខ្លះ​អ្នក​គិត​ពី​គេ​ពេក​រហូត​ដល់​ថ្នាក់​ ភ្លេច​ខ្លួន​ឯង​ផង​ដែរ។​ នេះ​ជា​ហេតុ​ផល​ដែល​ធ្វើ​ឲ្យ​អ្នក​មើល​រំលង​ពី​ឱកាស​ក្នុង​ការ​មាន​គូ​ស្រករ។

៤.​ មេសា

មនុស្ស​ជា​ច្រើន​ដែល​ស្ទាក់ស្ទើរ​ក្នុង​ការ​បើក​ចិត្ត​ស្រលាញ់​អ្នក​ណា​ម្នាក់​ តែ​អ្នក​វិញ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ឆាប់​រហ័ស​ណាស់។​ អ្នក​ជា​មនុស្ស​ដែល​ដាក់​ចិត្ត​ស្រលាញ់​ ហើយ​គឺ​ស្រលាញ់​ខ្លាំង​តែ​ម្ដង​និង​ហ៊ាន​ផ្ដល់​ឲ្យ​គេ​នូវ​អ្វី​គ្រប់​យ៉ាង។​ តែ​ដោយ​សារ​តែ​អ្នក​ជា​មនុស្ស​ល្អ​បែប​នេះ​ហើយ​ទើប​​ពេល​ខ្លះ​អ្នក​ឲ្យ​ការ​ស្រលាញ់​នោះ​ ទៅ​ខុស​មនុស្ស​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​រាង​រអា​ចិត្ត​និង​ចង់​នៅ​ទំនេរ។​

៥.​ ឧសភា

អ្នក​គឺ​ជា​មនុស្ស​ឈ្លាសវៃ​ និង​ចេះ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ក្នុង​រឿង​ជា​ច្រើន​ ទើប​ធ្វើ​ឲ្យ​អ្នក​ដើរ​បាន​វែង​ឆ្ងាយ​ណាស់​ក្នុង​ជីវិត។​ អ្នក​គិត​ច្រើន​ ហើយ​បាន​ល្អិត​ល្អន់​ណាស់​ ហើយ​អត្តចរិត​នេះ​ហើយ​អ្នក​កំណត់​និង​ក្ដាប់​ជោគ​វាសនា​ខ្លួន​ឯង​មិន​ថា​ជីវិត​ ការងារ ​និង​ស្នេហា​ទេ។​ អ្វីៗ​ទាំង​អស់​គឺ​ត្រូវ​ដើរ​តាម​បែប​បទ​របស់​អ្នក។​ ម្យ៉ាង​វិញ​ទៀត​អ្នក​ក៏​ជា​មនុស្ស​ប្រយ័ត្ន​បំផុត​ក្នុង​ការ​រើស​គូ​ស្រករ​ គេ​នោះ​ទាល់​តែ​មាន​លក្ខណៈ​គ្រប់​យ៉ាង​ដែល​អ្នក​ចង់​បាន​។​ អញ្ចឹង​ហើយ​ទើប​អ្នក​នៅ​លីវ​ដូច្នេះ។​

៦.​ មិថុនា

អ្នក​យក​អតីតកាល​និង​បទពិសោធន៍​មិន​ល្អ​ទាំង​ឡាយ​មក​ពាំង​មុខ​ ដែល​នេះ​គឺ​ជា​ការ​រារាំង​ ឱកាស​ខ្លួន​ឯង​មួយ។ ​អ្នក​ងាយ​និង​ប៉ះពាល់​អារម្មណ៍​ណាស់​ ហើយ​ទោរទន់​តាម​មនោសញ្ចេតនា​ផង​ដែរ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​សម្រេច​ចិត្ត​មិន​បាន​ត្រឹមត្រូវ​ ក្នុង​រឿង​អ្វី​មួយ​ ដែល​ហើយ​និង​ធ្វើ​ឲ្យ​អ្នក​ស្ដាយ​ក្រោយ។​

៧.​ កក្កដា

អ្នក​ជា​មនុស្ស​ សុទិដ្ឋិនិយម​ ចេះ​ផ្ដល់​កម្លាំង​ចិត្ត​ រួសរាយ​រាក់ទាក់​ និង​អាច​ពឹង​ពាក់​បាន។​ អ្នក​ជា​មនុស្ស​ដ៏​កក់ក្ដៅ​សម្រាប់​មនុស្ស​ដទៃ​ណាស់​ តែ​សម្រាប់​រឿង​ស្នេហា​វិញ​ អ្នក​ជា​មនុស្ស​ដែល​កំសាក។​ អ្នក​ដេក​ចាំ​ឲ្យ​ឱកាស​ដើរ​មក​ ដោយ​មិន​ស្វាហាប់​ចាំ​ចាប់​នោះ​ទេ។​ អ្នក​ស្ទាក់​ស្ទើរ​ក្នុង​រឿង​ស្នេហា​ ហើយ​មាន​ការ​លំបាក​ក្នុង​ការ​បញ្ចេញ​អារម្មណ៍​ពិត។​

៨.​សីហា

អ្នក​មាន​លក្ខណៈ​ជា​អ្នក​ដឹកនាំ​ ហើយ​អ្នក​ចេះ​បត់​បែន​ខ្សែ​ជីវិត​អ្នក​ទៅ​តាម​អ្វី​ ដែល​អ្នក​ចង់​បាន​ តែ​អ្នក​ក៏​ធ្វើ​បែប​នេះ​ក្នុង​រឿង​ស្នេហា​ដូច​គ្នា។ អ្នក​មិន​បាន​ចាប់​ភ្លឹក​ទេ​ថា​អ្នក​អាច​គ្រប់គ្រង​វាសនា​ខ្លួន​ឯង​ តែ​អ្នក​មិន​អាច​គ្រប់​គ្រង់​វាសនា​អ្នក​ដទៃ​ ដូចជា​ដៃគូ​អ្នក​បាន​ឡើយ។​ ទាល់​តែ​អ្នក​ចេះ​រៀន​ធ្វើ​ចិត្ត​ឲ្យ​បើក​ចំហ​ ទើប​អ្នក​អាច​មាន​ស្នេហា​បាន។​

៩.​ កញ្ញា

អ្នក​ជា​មនុស្ស​ដែល​មាន​ភាព​ជឿជាក់​ លើ​ខ្លួន​ឯង​ ហើយ​អ្នក​មាន​សុបិន​ និង​មាន​គោលដៅ​នៃ​ជីវិត​ច្បាស់លាស់​ទាំង​ជីវិត​ទៅ​អនាគត​និង​ការ​រើស​គូស្រករ។​ ទោះ​បី​ជា​អ្នក​ជា​មនុស្ស​ងាយ​ស្រួល​ចុះ​សម្រុង​ពិត​មែន​ តែ​អ្នក​ជា​មនុស្ស​វាយ​តម្លៃ​ និង​ប្រិតប្រៀង​បំផុត​ជា​ពិសេស​ លើ​រឿង​ស្នេហា​តែ​ម្ដង​អញ្ចឹង​ហើយ​បាន​ជា​អ្នក​លក់​អត់​ចេញ​ដូច​នេះ។​

១០.​ តុលា

អ្នក​ពិត​ជា​មនុស្ស​ម្នាក់​ ដែល​មិន​ចេះ​​ប្រកាន់​និង​អ្នក​ដទៃ​ឡើយ​ ហើយ​ថែម​ទាំង​មិន​ខ្វល់​នឹង​សំដី​ដែល​គេ​និយាយ​មក​កាន់​អ្នក​ផង​ដែរ។​ ដោយសារ​តែ​អ្នក​ជា​មនុស្ស​មាន​អធ្យាស្រ័យ​ខ្ពស់​ដូច្នេះ​ហើយ​ ទើប​អ្នក​ដទៃ​បាន​ចិត្ត​ ហើយ​បញ្ចេញ​មតិ​យោបល់​ពួក​គេ​ដោយ​មិន​កោត​ក្រែង​ចិត្ត​អ្នក។​ តែ​ដល់​ពេល​រើស​គូ​អ្នក​រារែក​ចិត្ត​ក៏​ព្រោះ​តែ​សំដី​អ្នក​ដទៃ​នេះ​ផល​ដែរ​ ទោះ​ពេល​ខ្លះ​អ្នក​មិន​តប​ត​តែ​វា​បាន​ចាក់​ដោត​ក្នុង​បេះដូង​អ្នក។

១១.​ វិច្ឆិកា

បើ​អ្នក​បើក​ចិត្ត​ស្រលាញ់​អ្នក​ណា​ម្នាក់​ហើយ​ អ្នក​នឹង​ស្រលាញ់​ដោយ​ស្មោះ​អស់​ពី​បេះដូង​។ តែ​បញ្ហា​ត្រង់​ថា​អ្នក​មាន​និស្ស័យ​មិន​បើក​ចំហ​ស៊ី​ជម្រៅ​នៅ​ទោះ​ជា​​មនុស្ស​ដែល​អ្នក​ស្រលាញ់​ក៏​ដោយ។​ ព្រោះ​តែ​អ្នក​ខ្លាច​ឈឺ​ចាប់​ ពេល​ខក​ចិត្ត​ពេល​ស្នេហា​ស៊ី​ជម្រៅ​បែប​នេះ។ អ្នក​ដែល​កាន់​តែ​ខិត​ចូល​ខ្លាំង​ អ្នក​និង​កាន់​តែ​ខិត​ឆ្ងាយ​ ដូច្នេះ​ហើយ​ទើប​អ្នក​នៅ​ម្នាក់​ឯង​បែប​នេះ​ ដោយសារ​ស្នេហា​រយៈ​ពេល​វែង​ត្រូវ​ការ​ការ​យល់​ពី​គ្នា​ស៊ី​ជម្រៅ​។

១២.​ ធ្នូ

អ្នក​ជា​មិត្ត​ដែរ​ល្អ​ និង​ជា​មនុស្ស​ល្អ​បំផុត​សម្រាប់​អ្នក​នៅ​ជុំ​វិញ​ខ្លួន។ អ្នក​កំប្លែង​ រួសរាយ​រាក់ទាក់​ និង​ពឹង​ពាក់​បាន។​ តែ​បញ្ហា​ត្រង់​ថា​អ្នក​មើល​និង​ឲ្យ​តម្លៃ​ស្នេហា​ទៅ​តាម​ហេតុផល​ និង​ការ​អនុវត្ត​ពេក។​ អ្នក​ចូល​ចិត្ត​អ្វី​ដែល​សម​ហេតុផល​ ត្រឹមត្រូវ​និង​ពិត​ប្រាកដ​ ។ អ្នក​សម្រេច​ចិត្ត​ធ្វើ​រឿង​អ្វិ​មួយ​គឺ​ផ្តោត​ទៅ​លើ​ភាព​ជាក់ស្ដែង​នេះ​ពេក​ជា​ហេតុ​ធ្វើ​ឲ្យ​ដៃ​គូ​ទទួល​អារម្មណ៍​ថា​អ្នក​ជា​មនុស្ស​ដែល​តឹង​តែង​ណាស់ ៕

ប្រភព៖ thoughtcatalog ប្រែ​សម្រួល​៖​ ​Pencharm