មួយឃ្លារបស់ Song Joog Ki ទៅកាន់ភរិយាធ្វើឱ្យហ្វេនគ្រប់គ្នាស្ទើរស្រក់ទឹកភ្នែក
- 2017-11-01 03:11:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មួយឃ្លារបស់ Song Joog Ki ទៅកាន់ភរិយាធ្វើឱ្យហ្វេនគ្រប់គ្នាស្ទើរស្រក់ទឹកភ្នែក
ជាថ្ងៃចុងក្រោយនៃខែតុលា ក៏ជាថ្ងៃមង្គលការរបស់ Song Joog Ki និង Song Hye Kyo។ ទិដ្ឋភាពក្នុងថ្ងៃដ៏ពិសេសរបស់តួឯកប្រុសស្រីរឿង Descents of the Sunមួយគូនេះបានប្រព្រឹត្តទៅនៅសណ្ឋាគារ The Shilla Hotel ដោយមានការចូលរួមយ៉ាងច្រើនពីសំណាក់សាច់ញាតិ មិត្តភក្តិ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើន ហើយពោរពេញទៅដោយស្នាមញញឹមអបអរសាទរចំពោះអ្នកទាំងពីរ។
យ៉ាងណាមិញ សារព័ត៌មាន Chuutalk របស់កូរ៉េបានដកស្រង់សម្តីមួយឃ្លាពីកូនកម្លោះ Song Joong Ki ទាក់ទងនឹងការសម្រេចចិត្តរៀបការលើកនេះផងដែរ គេបាននិយាយថា៖ «ខ្ញុំសម្រេចចិត្តមិនរៀបការព្រោះបារម្ភពីការធ្លាក់ចុះនៃប្រជាប្រិយភាពរបស់ខ្ញុំ ប៉ុន្តែក្រោយពេលខ្ញុំជួប Song Hye Kyo អ្វីៗស្រាប់តែផ្លាស់ប្តូរ»។ សម្តីមួយឃ្លារបស់ Song Joong Ki នេះហើយដែលធ្វើឱ្យពួកគេមានថ្ងៃដ៏ពិសេសបែបនេះ ហើយក៏ធ្វើឱ្យហ្វេនៗរំភើបចិត្តជំនួសស្ទើរស្រក់ទឹកភ្នែកទៀតផង៕
ចុចអាន៖ខ្លាចអីរៀបការយឺត មើលកំពូលតារាមើល សុទ្ធតែក្បែរសែទើបចូលរោងការ!