ខ្លាចអីរៀបការយឺត មើលកំពូលតារាមើល សុទ្ធតែក្បែរសែទើបចូលរោងការ!
- 2017-10-30 03:45:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លាចអីរៀបការយឺត មើលកំពូលតារាមើល សុទ្ធតែក្បែរសែទើបចូលរោងការ!
មានទាំងសម្រស់ និងទ្រព្យសម្បត្តិច្រើនស្ដុកស្ដម្ភ តែកំពូលតារាស្រីចិន និងកូរ៉េសុទ្ធតែមានអាយុក្បែរខ្ទង់សែទាំងអស់ ទើបសម្រេចចិត្តចូលរោងការ។
ក្នុងឆ្នាំ២០១៧ រង្វង់សិល្បៈចិន និងកូរ៉េសុទ្ធតែទទួលបានដំណឹងល្អពីតារាជួរមុខទាំងអស់។ ខណៈកំពូលតារាសម្ដែង និងចម្រៀង Rain និង Kim Tae Hee បានទទួលសមាជិកថ្មីនោះ Song Hye Kyo និង Song Joong Ki ក៏នឹងដឹកដៃគ្នាចូលរោងការនៅពេលខាងមុខដែរ។
រីឯខាងចិនវិញ ព័ត៌មានក៏បានចុះផ្សាយដែរថា កំពូលរាជិនីសម្រស់ Fan Bingbing ព្រមទាំងមិត្តប្រុស បើមិនការនៅចុងឆ្នាំទេ យ៉ាងយូរបំផុតដើមឆ្នាំក្រោយនឹងចំណងអាពាហ៍ពិពាហ៍ហើយ។ តើអ្នកទាំងអស់មានដឹងទេថា មានអ្វីដែលធ្វើឲ្យស្រីស្អាតទាំង៣មានចំណុចដូចគ្នានោះ? នោះគឺកំពូលតារាទាំង៣សុទ្ធតែរកបានគូស្រកររបស់ខ្លួន នៅពេលដែលមានអាយុជិត៤០ឆ្នាំទាំងអស់ ហើយបើនិយាយពីដៃគូជីវិតវិញ គឺសង្ហារលើសអ្នកឯទៀតដាច់តែម្ដង។
អ្វីដែលគេសង្កេតឃើញថាមានចំណុចដូចគ្នារវាងស្រីស្អាតទាំង៣មួយទៀតនោះគឺ ពួកគេសុទ្ធតែជោគជ័យលើអាជីពរៀងខ្លួនអស់ហើយ ទើបគិតដល់រឿងគ្រួសារ។ បើនិយាយពីតម្លៃខ្លួនរបស់ តារាសម្ដែងបីរូបនេះ ប្រាកដជាគ្មានអ្នកណាអាចវ៉ាមុខបានឡើយ។
គួរបញ្ជាក់ផងដែរថា Kim Tae Hee មានអាយុ៣៦ឆ្នាំពេលរៀបការ។ រីឯ Song Hye Kyo មានអាយុ៣៥ឆ្នាំ ហើយកូនកំលោះរបស់ពួកគេសុទ្ធតែមានអាយុប្អូនប្រពន្ធទាំងអស់៕