​កាន់​តែ​រឹង​មាំ​ និង ​ឆ្លាតវៃ បើ​សិនអ្នក​ចេះចំណាយ​ពេល​នៅ​ម្នាក់​ឯង​ដោយ​ស្ងប់ស្ងាត់!

  • 2017-09-16 02:39:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រហែល​មនុស្ស​មួយ​ចំនួន​មិន​ចូលចិត្ត​ភាព​ស្ងប់ស្ងាត់​ឡើយ តែមិន​ប្រាកដ​ថា​​នៅ​គ្នា​ច្រើន​ល្អ​ជាង​នៅ​ម្នាក់​ឯង​នោះ​ទេ​ ព្រោះ​ពេល​ខ្លះ​មនុស្ស​ត្រូវ​ការ​គិត​ ត្រូវ​ការ​ស្ងប់​ស្ងាត់​ ហើយ​​នៅ​ពេល​ដែល​អ្នក​ចំណាយ​ពេល​នៅ​ម្នាក់​ឯង​ អ្នក​កាន់​តែ​រឹង​មាំ​ និង​ ឆ្លាតវៃ​ ព្រោះ​វា​​៖

១. ធ្វើ​ឲ្យ​អ្នក​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ ៖​ ពេល​ដែល​អ្នក​ចេះ​ធ្វើ​អ្វី​ដោយ​ខ្លួន​ឯង​ មាន​ការ​សម្រេច​ចិត្ត​ខ្លួន​ឯង​ វា​បាន​ធ្វើ​ឲ្យ​អ្នក​មាន​ការ​ទុក​ចិត្ត​ចំពោះ​ខ្លួន​ឯង​កាន់​តែ​ខ្លាំង​ អ្នក​លែង​មាន​ការ​ភ័យ​ខ្លាច លែង​មាន​ការ​ស្ទាក់ស្ទើរ​ដូច​ពេល​ដែល​អ្នក​ពឹង​លើ​អ្នក​ដទៃ​ទៀត​ហើយ​។

រូបតំំណាង

**២. ជំរុញ​ឲ្យ​មាន​សមិទ្ធផល​ឆាប់​រហ័ស​​ ៖​** ពេល​ដែល​​នៅ​ម្នាក់​ឯង​អ្នក​អាច​ផ្ដោត​អារម្មណ៍​ជាមួយ​ការងារ​ដែល​អ្នក​ធ្វើ​យ៉ាង​មាន​ប្រសិទ្ធភាព​ជា​ជាង​ពេល​ដែល​អ្នក​មាន​មនុស្ស​​ច្រើន​នៅ​ជិត​ខ្លួន​ ដែល​អាច​នឹង​មាន​ភាព​រញ៉េរញ៉ៃ​។

៣. ជួយ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ដែល​មាន​ការ​ច្នៃ​ប្រឌិត​ខ្ពស់​ ៖​ ពេល​ដែល​អ្នក​នៅ​ម្នាក់​ឯង​ នោះ​អ្នក​នឹង​អាច​មាន​គំនិត​ថ្មីៗ​ប្លែក​ៗ​ចេញ​មក​ ព្រោះ​ពេល​នោះ​អ្នក​អាច​មាន​ពេល​វេលា​​ និង​​​​ ​មាន​ការ​ស្រមើល​ស្រមៃ​ច្រើន។

៤. ជួយ​សម្អាត​ចិត្ត​របស់​អ្នក​ ៖​ ជាមួយ​បរិយាកាស​ស្មុគស្មាញ​ រញ៉េរញ៉ៃ​ អ្នក​គួរតែ​បន្ធូរ​វា​ដោយ​រក​កន្លែង​មួយ​ស្ងប់ស្ងាត់​មួយ​ សម្រាក​ម្នាក់​ឯង​ដើម្បី​ឲ្យ​ខួរ​ក្បាល​ ចិត្ត​គំនិត​​ជ្រះ​ស្រឡះ​ឡើង​វិញ។

រូបតំណាង

៥. អាច​ឲ្យ​អ្នក​ដោះស្រាយ​បញ្ហា​បាន​ ៖​ នៅ​ម្នាក់​ឯង​អាច​ជួយ​ឲ្យ​យើង​គិត​អ្វី​ឆាប់​ចេញ​ និង​មាន​គំនិត​ក្នុង​ការ​រក​ដំណោះ​ស្រាយ​បញ្ហា​អ្វី​មួយ​ ព្រោះ​អ្នក​អាច​ចំណាយ​ពេល​គិត​គូរ​ដោយ​ស្ងៀមស្ងាត់​គ្មាន​អ្នក​រំខាន​។

៦. កាត់​បន្ថយ​ភាព​ស្មុគ​ស្មាញ​ ៖​ ពេល​ដែល​អ្នក​ទទួល​បាន​អារម្មណ៍​ឈឺចាប់​អ្វី​មួយ​អ្នក​តែង​តែ​ចង់​នៅ​ម្នាក់​ឯង​ ព្រោះ​បែប​នេះ​អ្នក​អាច​គេច​ផុត​ពី​សំឡេង​មនុស្ស​ដែល​រអ៊ូរទាំ​ នាំ​តែ​ឲ្យ​អ្នក​រឹត​តែ​ឈឺក្បាល​ថែមទៀត។

៧. ជួយ​ឲ្យ​អ្នក​មាន​ភាព​ឯករាជ្យ​កាន់​តែ​ខ្លាំង​ ៖​ ពេល​ដែល​អ្នក​នៅ​ម្នាក់​ឯង​អ្នក​កាន់​តែ​មាន​ភាព​ឯករាជ្យ​ ព្រោះ​អ្នក​អាច​​ផ្ដោត​អារម្មណ៍​ជាមួយ​អ្វី​ដែល​អ្នក​មាន​ និង​ធ្វើ​អ្វី​ដោយ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ខ្លួន​ឯង​ ដោយ​មិន​បាច់​ធ្វើ​តាម​តែ​អ្នក​ដទៃ​ចង្អុល​ឡើយ។

ទម្លាប់​នៅ​ម្នាក់​ឯង​ខ្លះ​ទៅ​ កុំ​ចាំ​តែ​មាន​អ្នក​ជួយ​ មាន​អ្នក​ផ្គត់​ផ្គង់​អី​ ព្រោះ​ទៅ​ថ្ងៃ​ក្រោយ​គ្មាន​អ្នក​ណា​អាច​ជួយ​យើង​បាន​រហូត​នោះ​ឡើយ៕

ចុចអាន៖បុរស​ ៦ ប្រ​ភេទ​​​​ដែល​នារី​ប្រាថ្នា​ចង់​បាន​ជាង​បុរស​សម្បូរ​លុយ

ប្រភព៖ lifehack ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម