បុរស​ ៦ ប្រ​ភេទ​​​​ដែល​នារី​ប្រាថ្នា​ចង់​បាន​ជាង​បុរស​សម្បូរ​លុយ

  • 2017-09-15 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បុរស​មួយ​ចំនួន​តែង​តែ​និយាយ​ថា​មនុស្ស​ស្រី​ស្រឡាញ់​មនុស្ស​ប្រុស​សម្លឹង​រក​មើល​តែ​អ្នក​មាន ទោះ​ម្នាក់​នោះ​យ៉ាង​ម៉េច​ក៏​ដោយ។ តែ​ត្រូវ​ដឹង​ថា​មនុស្ស​ស្រី​មិន​ដូច​គ្នា​ទាំង​អស់​ឡើយ ហើយ​បុរស​ ៦ ប្រភេទ​ខាង​ក្រោម​នេះ​គឺ​ជា​បុរស​ដែល​នារី​ប្រថ្នា​ចង់​បាន​ជាជាង​លុយទៅទៀត៖

១. មាន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ស្នេហា ៖ អាច​និយាយ​ថា​ជា​បុរស​ដែល​នារី​ប្រាថ្នា​ ព្រោះ​មនុស្ស​តែង​តែ​ចង់​បាន​ភាព​ផ្អែម​ល្ហែម​ យក​ចិត្ត​ទុក​ដាក់​ និង​ការ​បារម្ភ មិន​មែន​ជា​មនុស្ស​ប្រុស​ដែល​គិត​តែ​ពី​អារម្មណ៍​ខ្លយន​ឯង ចង់​មក​ក៏​មក ចង់​ទៅ​ក៏​ទៅ​នោះ​ទេ តែ​គឺ​ជា​បុរស​មាន​ការ​ស្រឡាញ់​ ការ​អាណិត ខ្វល់ខ្វាយ​ពី​មនុស្ស​ស្រី។

រូបតំណាង

**២. មាន​គំនិត​ចាស់​ទុំ ៖** មិន​មែន​មាន​ន័យ​ថា​គាត់​ជា​មនុស្ស​ចាស់កំរិល​នោះ​ទេ​ តែ​គាត់​គឺ​ជា​មនុស្ស​ដែល​ចេះ​បត់បែន​តាម​កាលៈទេសៈ ហើយ​យល់​ការងារ​ មិន​ធ្វេស​ប្រហែស​​ និង មាន​ភាព​​ម៉ដ្ឋ​ចត់​ក្នុង​ការ​ងារ។ គាត់​គិត​បាន​វែង​ឆ្ងាយ​ពី​អនាគត មិន​មែន​ជា​មនុស្ស​គិត​តែ​មួយ​ថ្ងៃ​ឲ្យ​តែ​រួច​ឡើយ។

៣. ចេះបែង​ចែក​ពេល​វេលា​ច្បាស់​លាស់ ៖ គាត់​មាន​ការ​គ្រប់​គ្រង​ពេល​វេលា​បាន​ច្បាស់​លាស់​ ពេល​ធ្វើ​ការ​ ពេល​រៀន ពេល​ សម្រាប់​អ្នក និង ពេល​សម្រាប់​គ្រួសារ​ គឺ​គាត់​មិន​ឲ្យ​លាយ​ឡំ​គ្នា​នោះ​ទេ​ ហើយ​ក៏​មិន​ឲ្យ​អ្នក​ខក​ពេល​នោះ​ដែរ។ គាត់​ជា​មនុស្ស​គោរព​ពេល​វេលា ហើយ​ក៏​ស្រឡាញ់​បេល​វេលា​ផង​ដែរ មិន​មែន​ចំណាយ​ចោល​ទាំង​គ្មាន​បាន​ការ​ទេ។

រូបតំណាង

៤. បុរស​ដែល​មាន​រូប​រាង​មាំ​ទាំ ៖ ជា​មនុស្ស​ប្រុស​ដែល​ស្រឡាញ់​​សុខភាព​ខ្លួន​ឯង​ ហើយ​​មិន​​ខ្ជិល​ច្រអូស​ក្នុង​ការ​ធ្វើ​អ្វី​មួយ ហើយ​​ចេះ​រៀប​ចំ​ខ្លួន​​ស្រប​ទៅ​តាម​ស្ថាន​ភាព​ ថែម​ទាំង​មើល​ទៅ​រឹង​មាំ។ បុរស​ដែល​ចេះ​ថែរក្សា​សុខភាព​ខ្លួន​ឯង មិន​មែន​ដើរ​តែ​ស៊ីផឹក​មិន​ដឹង​ពេល​ មិន​ ដឹង​ឈឺ មិន​ដឹង​ជា​ឡើយ។

៥. ​ចូលចិត្ត​លេង​សើច និង តែង​តែ​ធ្វើ​ឲ្យ​អ្នក​សើច​ជាង​យំ ៖ ជា​មនុស្ស​ម្នាក់​ដែល​តែង​តែ​ផ្ដល់​ភាព​រីក​រាយ​ និង​ស្រស់​ថ្លា​ឲ្យ​យើង​ ហើយ​គ្រប់​ពេល​ឲ្យ​តែ​មាន​គេ​គឺ​យើង​ភ្លេច​រាល់​ភាព​មិន​សប្បាយ​ចិត្ត​ និង រឿង​រ៉ាវ​មិន​ល្អ។ គាត់​ជា​អ្នក​ផ្ដល់​ស្នាម​ញញឹម​ជាជាង​ទឹក​ភ្នែក ផ្ដល់​ភាព​កក់ក្ដៅ​ជា​ជាង​ផ្ដល់​លុយ​ឲ្យ​យើង​ចាយ។

រូបតំណាង

៦. ការ​ពារ​យើង​​ជាង​ការ​ពារ​ខ្លួន​ឯង ៖ គ្រប់​ពេល​គឺ​គាត់​គិត​ពីអ្នកជា​ជាង​ខ្លួន​ឯង​ ហើយ​មិន​ចង់ឲ្យ​អ្នកលំបាក​នោះ​ទេ​ គឺ​គាត់​ចង់​ឃើញ​អ្នក​មាន​ក្ដី​សុខ​ និង​ ទោះ​បី​ពេល​ខ្លះ​គាត់​ហត់​នឿយ​ក៏​ដោយ។

មនុស្ស​ប្រុស​ល្អ​នៅ​តែ​មាន​តែ​មក​ពី​យើង​មិន​ទាន់​ជួប ដូច្នេះ​ជូន​ពរ​ប្រិយមិត្ត​របស់​ កញ្ញា​ ឲ្យឆាប់​បាន​ជួប​បុរស​បែបនេះ៕

ចុចអាន៖៥​វិធី​ជួយ​ឲ្យ​ជោគជ័យ​សម្រាប់​អ្នក​​​ស្រឡាញ់​​បុរស​វ័យ​កណ្ដាល​ ​​

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម