មកពីញ៉ាំអាហារអ៊ីចឹងសោះទើប Park Shin Hye ស្រកគីឡូលឿនដល់ថ្នាក់ហ្នឹង!
- 2017-09-15 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកពីញ៉ាំអាហារអ៊ីចឹងសោះទើប Park Shin Hye ស្រកគីឡូលឿនដល់ថ្នាក់ហ្នឹង!
មានវត្តមានជាអ្នកតំណាងឱ្យប្រទេសកូរ៉េ ដើម្បីចូលរួមក្នុងកម្មវិធីបង្ហាញម៉ូដសំលៀកបំពាក់ នៅសហរដ្ឋអាមេរិក Park Shin Hye ត្រូវបានប្រិយមិត្តជាច្រើនសរសើរថានាងពិតជាមានភាពស្រស់ស្អាតខ្លាំងក្រោយសម្រកទម្ងន់បានជោគជ័យ។ ហេតុអ្វីទៅបានជាតារាសម្តែងស្រីរូបនេះអាចសម្រកទម្ងន់បានលឿនដូច្នេះ? នោះក៏ព្រោះតែ៖
១. របបអាហារ៖ សម្រាប់អាហារពេលព្រឹក នាងបរិភោគត្រសក់មួយផ្លែ និងទឹកដោះគោគ្មានជាតិខ្លាញ់មួយកែវ។ ចំណែកអាហារពេលថ្ងៃនាងបរិភោគបាយសកន្លះកូនចានជាមួយស្ពៃបូកគោពីរស្រទាប់ រីឯអាហារពេលយប់គឺមានតែត្រសក់មួយផ្លែ និងស្ពៃបូកគោពីរស្រទាប់ប៉ុណ្ណោះ។
២. ផឹកទឹកសណ្តែកក្រហម៖ ដោយសារអាហារទាំង ៣ ពេលតិចតួចពេក នាងបានបន្ថែមភេសជ្ជៈទឹកសណ្តែកក្រហមជំនួយ។ វាសម្បូរទៅដោយជាតិ Fiber ដែលជួយកម្ចាត់ខ្លាញ់ក្បាលពោះ។
៣. លំហាត់ប្រាណ៖ នាងជ្រើសរើសការធាក់កង់ និងរាំ ជាលំហាត់ប្រចាំថ្ងៃ៕
ចុចអាន៖Park Shinhye ស្រកទម្ងន់ហើយស្អាតខ្លាំងពេលទៅអាមេរិក