Park Shinhye ស្រក​ទម្ងន់​ហើយ​ស្អាត​ខ្លាំង​ពេល​ទៅ​អាមេរិក

  • 2017-09-14 02:17:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ពេល​សម្រក​ទម្ងន់​បាន​ជោគជ័យ សម្រស់​របស់​តារា​សម្ដែង​ល្បី​ឈ្មោះ​កូរ៉េ Park Shinhye ត្រូវ​បាន​គេ​សរសើរ​យ៉ាង​ខ្លាំង​នៅ​ពេល​ចូល​រួម​ក្នុង​កម្មវិធី​នៅ​សហរដ្ឋ​អាមេរិក។

កាល​ពី​ពេល​ថ្មី​ៗ​នេះ តារា​សម្ដែង​ស្រី Park Shinhye បាន​វត្តមាន​នៅ​ទីក្រុង New York សហរដ្ឋ​អាមេរិក​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​សំលៀកបំពាក់​ដែល​មាន​នាង​ជា​អ្នក​តំណាង​នៅ​កូរ៉េ។

មាន​មុខ​នៅ​ទី​នេះ ស្រី​ស្អាត​អាយុ​២៧​ឆ្នាំ​ត្រូវ​បាន​បណ្ដាញ​ព័ត៌មាន​ក្នុង​ស្រុក​សរសើរ​យ៉ាង​ខ្លាំង​ក្រោយ​សម្រក​ទម្ងន់​បាន​សម្រេច។ គួរ​បញ្ជាក់​ផង​ដែរ​ថា តាំង​ពី​ឆ្នាំ​២០១៥​មក តារា​សម្ដែង​កើត​ឆ្នាំ​១៩៩០ មិន​ទាន់​ទទួល​ថត​រឿង​ភាគ​ណា​ទាំង​អស់។ អ្នក​គាំទ្រ​កំពុង​ទន្ទឹង​រង់​ចាំ​ការ​ត្រលប់​មក​វិញ​របស់​នាង​យ៉ាង​ខ្លាំង៕

ប្រភព៖ ngoisao ប្រែសម្រួល៖​ Caramel

អត្ថបទពេញនិយម