ស្ត្រីជោគជ័យក្នុងរឿងលុយកាក់ មិនដែលចោលទម្លាប់ទាំង ៤ នេះសោះឡើយ!

  • 2017-09-14 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឧបសគ្គ​រាប់​រយ​លាន​ជំពូក​បាន​រារាំង​ស្ទើរ​តែ​ដក​ខ្លួន​មិន​រួច​ ទម្រាំ​បុគ្គល​ម្នាក់​អាច​ក្លាយ​ជា​មនុស្ស​ជោគជ័យ​ក្នុង​ជីវិត​ ហើយ​វា​ទាមទារ​ឱ្យ​យើង​មាន​ការ​តាំង​ចិត្ត​ខ្ពស់ ​ជា​ពិសេស​គឺការ​អនុវត្ត​ទម្លាប់​ល្អ​ៗ​ដើម្បី​ហ្វឹក​ហាត់​ខ្លួន​ឯង​ជា​ប្រចាំ​។ ខាង​ក្រោម​នេះ​គឺ​ជា​ទម្លាប់​ទាំង ​៤ ​ដែល​អ្នក​គួរ​តែ​ប្រកាន់​ខ្ជាប់​ ប្រសិន​បើ​ចង់​ក្លាយ​ជា​ស្ត្រី​ដែល​ជោគ​ជ័យ​ក្នុង​រឿង​លុយ​កាក់​៖

១. យក​បុគ្គល​ជោគ​ជ័យ​ជា​មិត្ត​៖ អ្នក​គួរ​ចំណាយ​ពេល​រាប់​អាន​ និង​នៅ​ក្បែរ​មនុស្ស​ជោគ​ជ័យ​ផ្សេង​ទៀត​ឱ្យ​បាន​ច្រើន​។ កុំ​បារម្ភ​! ត្រង់​នេះ​មិន​បាន​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​អែប​អប ឬ​រាប់​អាន​តែ​អ្នក​ខ្ពង់​ខ្ពស់​ទេ ​ផ្ទុយ​ទៅ​វិញ​អ្នក​នឹង​រៀន​បាន​ច្រើន​ពី​បទ​ពិសោធន៍​នៃភាពជោគជ័យរបស់គេ។

រូបតំណាង

**២. យក​ចំណេញ​ថ្ងៃ​នេះ​ទុក​ប្រើ​ថ្ងៃ​ស្អែក​៖** ពិត​មែន​ហើយ​ អ្នក​ច្បាស់​ជា​រីករាយ​ជាមួយ​ប្រាក់​ចំណូល​និង​ចំណេញ​នៅ​ថ្ងៃ​នេះ ​ប៉ុន្តែ​គួរ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ចាយ​វាយ​ជៀស​វាង​ការ​ចំណាយ​ច្រើន​លើស​កម្រិត​។ បើ​និយាយ​ចំពោះ​អ្នក​ធ្វើ​ការ ​ទម្លាប់​បែប​នេះ​នឹង​ជួយ​អ្នក​មិន​ឱ្យ​ «ដាច់​ខែ​ដាច់​ខ្យល់​» ហើយ​បើ​និយាយ​ចំពោះ​អ្នក​រក​ស៊ី​វិញ ​គឺ​ហាក់ដូច​ជា​ការ​សន្សំ​ដើម​ទុន​សម្រាប់​ការ​វិនិយោគ​នៅ​ថ្ងៃ​ក្រោយ​។

៣. រៀប​ចំ​កាល​វិភាគ​៖ ឱកាស​ល្អ​មក​ដល់​ សម្រាប់​អ្នក​ដែល​ចង់​ទទួល​ភាព​ជោគ​ជ័យ​ច្បាស់​ជា​មិន​បង្អង់​យូរក្នុងការ​បំពេញ​ការងារ​របស់​ខ្លួន​ឡើយ​។ ប៉ុន្តែ​អ្នក​គួរ​រៀប​ចំ​កាល​វិភាគ​សម្រាប់​ការងារ​ខ្លួន​ឱ្យ​បាន​ត្រឹម​ត្រូវ ​មិន​មែន​ចេះ​តែ​ពឺត​តាម​ចិត្ត​ទេ ​ធ្វើ​បែប​នេះ​ក្រៅ​ពី​បំផ្លាញ​សុខភាព​ហើយ​ ថែម​ទាំង​ធ្វើ​ឱ្យ​អ្នក​អន់​ថយ​ខាង​ផ្នែក​ស្មារតី​និង​ការ​គិត​ទៀត​ផង​។

៤. មិន​រំពឹង​ច្រើន​លើ​អ្នក​ដទៃ​៖ នេះ​មិន​សំដៅ​ឱ្យ​អ្នក​មាន​ចរិត​ឯករាជ្យ​ ឬ​មោទនភាព​ចំពោះ​ខ្លួន​ឯង​ពេក​ទេ ​ព្រោះ​ការងារ​មួយ​ចំនួន​ទាម​ទារ​ឱ្យ​ធ្វើ​ជា​ក្រុម ​ប៉ុន្តែ​មុន​នឹង​ពឹង​អ្នក​ដទៃ​ អ្នក​ត្រូវ​ព្យាយាម​ឱ្យ​អស់​លទ្ធភាព​សិន​៕

ចុចអាន៖នារី​៥​ប្រភេទ​ដែល​អាចក្លាយ​ជា​សេដ្ឋិនី​ទៅ​ថ្ងៃ​មុខ

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា