នារី៥ប្រភេទដែលអាចក្លាយជាសេដ្ឋិនីទៅថ្ងៃមុខ
- 2017-09-12 07:33:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារី៥ប្រភេទដែលអាចក្លាយជាសេដ្ឋិនីទៅថ្ងៃមុខ
អ្នកណាក៏ស្រមៃថាបានក្លាយជាអ្នកមានដែរ តែមិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើបាននោះទេ។ បុគ្គលិកលក្ខណៈមួយចំនួនរបស់អ្នកដែលមានឱកាសក្លាយជាអ្នកមានប្រាក់ច្រើន ទាមទារឱ្យមានការគិតទាំង៥ចំណុចដូចខាងក្រោម ជាពិសេសបើនារីណាដែលអាចគិតបែបនេះបាន ថ្ងៃក្រោយនាងនឹងក្លាយជាសេដ្ឋិនី និងជោគជ័យទៅថ្ងៃអនាគតមិនខាន។
១- នារីដែលឱ្យតម្លៃលើចំណេះដឹងពិតប្រាកដច្រើនជាងកម្រិតសញ្ញាប័ត្រ៖
មនុស្សភាគច្រើនគិតថា សញ្ញាប័ត្រកាន់តែខ្ពស់ ឱកាសជោគជ័យនិងក្លាយជាអ្នកមានក៏មានកាន់តែច្រើនដែរ។ ប៉ុន្តែមានបុគ្គលជោគជ័យច្រើនណាស់ដែលមិនធ្លាប់មានសញ្ញាប័ត្រខ្ពស់ ឬសូម្បីតែរៀនបានច្រើន។ ផ្ទុយទៅវិញ ចំណេះដឹងពិតប្រាកដទើបជាវិថីនាំបុគ្គលទៅរកជោគជ័យ និងអាចវិនិយោគខ្លួនទៅរកតំណែងជាអ្នកមានពិតប្រាកដបាន។
២- នារីដែលមើលឃើញលុយជាហ្គេម៖
ហ្គេមនៅទីនេះ គឺសំដៅលើការបណ្ដាក់ទុន និងខិតខំវិនិយោគបន្ថែម។ ហេតុអ្វីមហាសេដ្ឋីជាច្រើនដែលមានលុយចាយមិនអស់ហើយ នៅតែប្រឹងធ្វើការបន្ថែម? នេះក៏ព្រោះពួកគេចង់បន្តលេងហ្គេមមួយនេះឱ្យបានជោគជ័យនៅវគ្គបន្ទាប់ៗទៀត។ កាលណាឧបសគ្គកាន់តែច្រើន កាន់តែជំរុញចិត្តពួកគេឱ្យប្រឹងប្រែងជាងមុនដើម្បីបានឈ្នះ ហើយលទ្ធផលគឺទំហំនៃទឹកប្រាក់ដែលពួកគេមានក៏កើនឡើងដែរ។
៣- នារីដែលចេះកំណត់គោលដៅខ្ពស់៖
នេះបង្ហាញថា នាងបានត្រៀមខ្លួនជាស្រេចក្នុងការប្រកួតប្រជែង និងយកឈ្នះខ្លួនឯង។ ដូចពាក្យថា គ្មានអ្នកណាអាចក្លាយជាមហាសេដ្ឋីបាន ដោយគ្មានគោលដៅ និងការរំពឹងទុកខ្ពស់នោះទេ។ បន្ទាប់ពីកំណត់គោលដៅច្បាស់លាស់ហើយ ត្រូវប្រាប់ខ្លួនឯងថាធ្វើឱ្យបាន ព្រោះបុគ្គលជោគជ័យមិនដែលរង់ចាំឱ្យឱកាសរត់មករកពួកគេទេ តែពួកគេតែងបង្កើតឱកាសសម្រាប់ខ្លួនឯងជានិច្ច។
៤- នារីដែលមិនចេះភ័យខ្លាចនឹងសាកល្បងអ្វីថ្មី៖
ដើម្បីបានដល់ដំណាក់កាលនេះ អ្នកត្រូវត្រៀមខ្លួនជាស្រេចដើម្បីប្រឈមនឹងបញ្ហាគ្រប់យ៉ាង។ នេះជាដំណាក់កាលដែលបង្ហាញថា អ្នកជានារីរឹងមាំ ហ៊ានជម្នះបញ្ហានៅចំពោះមុខដើម្បីឱ្យខ្លួនឯងបានឈានឡើងខ្ពស់ និងជោគជ័យមិនចាញ់បុរស។ ដូចគ្រប់គ្នាសុទ្ធតែដឹងហើយថា ការក្លាយជាអ្នកមានទាមទារឱ្យមានការខំប្រឹងខ្លាំង និងដឹងច្បាស់ពីអ្វីដែលខ្លួនកំពុងនិងត្រៀមធ្វើ។ ដូច្នេះត្រូវត្រៀមចិត្តឱ្យហើយថា បើចង់ក្លាយជាមហាសេដ្ឋីត្រូវក្លាហាន និងរឹងមាំជាចាំបាច់។
៥- នារីដែលជឿថា ការក្លាយជាអ្នកមានមិនមែនមកពីសំណាង៖
មនុស្សមួយចំនួនតែងយល់ខុសថា ការបានក្លាយជាអ្នកមានគឺជាភ័ព្វសំណាងមួយ។ ប៉ុន្តែការពិត សំណាងមិនដែលធ្លាក់ដល់ដៃមនុស្សខ្ជិលឡើយ។ ខណៈមនុស្សភាគច្រើនផ្ដោតលើការសន្សំប្រាក់ និងការពារទ្រព្យសម្បត្តិរបស់គេ អ្នកមានបែរជាផ្ដោតលើការបណ្ដាក់ទុនលើប្រាក់ដែលខ្លួនមានទៅវិញ។ មហាសេដ្ឋីដឹងពីសារសំខាន់នៃការសន្សំប្រាក់ ប៉ុន្តែសម្រាប់ពួកគេ ការបង្កើតប្រាក់បន្ថែមទើបជាអ្វីដែលកាន់តែសំខាន់៕
៨ ចំណុចបញ្ជាក់ថាអ្នកជាមនុស្សឆ្លាតម្នាក់ប្រកែកមិនបាន
នារីកើតឆ្នាំទាំង៣នេះនឹងមានសំណាងខ្លាំង អាចក្លាយជាអ្នកមាននៅអាយុ៤០