គួរឲ្យស្ញប់ស្ញែង! Bella Hadid ស្ដីឲ្យអង្គរក្សខ្លាំងៗ ព្រោះច្រានអ្នកថតរូបជាមនុស្សស្រី
- 2017-09-14 02:35:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យស្ញប់ស្ញែង! Bella Hadid ស្ដីឲ្យអង្គរក្សខ្លាំងៗ ព្រោះច្រានអ្នកថតរូបជាមនុស្សស្រី
ទង្វើរបស់តារាបង្ហាញម៉ូដស្រីដ៏ល្បីល្បាញ Bella Hadid ត្រូវបានគេស្ញប់ស្ញែងជាខ្លាំង ដោយនាងហ៊ានស្ដីបន្ទោសដល់សន្តិសុខប្រុសដែលតាមចាំការពារនាង បន្ទាប់ពីគេរុញអ្នកថតរូបជាស្រីម្នាក់។
ហេតុការណ៍កើតឡើងបន្ទាប់ពីតារាស្រីវ័យ ២០ ឆ្នាំដើរចេញពីកម្មវិធីរបស់ Michael Kors ដែលស្ថិតនៅក្នុងកម្មវិធី New York Fashion Week។ ពេលនោះប្អូនស្រី Gigi Hadid បានដើរសំដៅទៅរថយន្ត មានអមដោយបុគ្គលិកសន្តិសុខឯកជនពីរនាក់ ហើយនៅខាងមុខផ្លូវដើរមានក្រុមអ្នកថតរូបជាច្រើនតាមចោមរោម ក្នុងនោះក៏មានស្ត្រីសក់ខ្លីម្នាក់ជាអ្នកថតរូប និងព្យាយាមចូលមកជិតនាង តែដើម្បីសុវត្ថិភាពអ្នកការពារបានរុញអ្នកថតរូបស្រីម្នាក់ចេញពីមុខ Bella។
គ្រាន់តែឃើញកាយវិការរបស់អ្នកការពារធ្វើដាក់អ្នកថតរូបជាស្រីដូចគ្នាភ្លាម អតីតមិត្តស្រី The Weeknd បានស្រែកស្ដីបន្ទោសនៅចំពោះមុខមនុស្សជាច្រើនថា៖ "ហេ! អ្នកមិនអាចប៉ះនាងបានទេ!”។ បន្ទាប់ពីស្ដីឲ្យសន្តិសុខរួចអ្នកដើរម៉ូដត្រកូល Hadid បានងាកទៅសួរអាការៈអ្នកថតរូបស្រីនោះវិញថា៖ "មានកើតអ្វីដែរឬទេ” និងបន្តទៅប្រាប់អ្នកការពាររូបនោះថាមិនឲ្យប៉ះពាល់អ្នកថតរូបជាស្រីទៀតឡើយ។ ទង្វើរបស់ Bella Hadid ធ្វើឲ្យមនុស្សជាច្រើនកោតស្ញប់ស្ញែង ព្រោះបានការពារស្ត្រីដូចគ្នា៕
ចុចអាន៖មើលរូបទាំងនេះទើបដឹងថា Yoona ផាត់មុខស្ដើងយ៉ាងណាពេលទើបបង្ហាញមុខដំបូង